អានតួអត្ថបទ
បទសម្ភាស

សម រង្ស៊ី៖ ឆ្នាំថ្មីឆ្នាំមមែ​ជាឆ្នាំល្អ ហើយ ​​CNRP នឹង​បន្ត​វប្បធម៌​សន្ទនា​ជាមួយ ​CPP

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹងចូលរួម​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត នៅ​ខេត្តសៀមរាប​នា​ថ្ងៃស្អែក ជាមួយ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន។ បើតាម​លោក​សម រង្ស៊ី កាយវិការ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឯកភាព​ជាតិ។ ឆ្នាំ​ថ្មី ឆ្នាំមមែ​នេះ លោក សម រង្ស៊ី អះអាងថា ជា​ឆ្នាំ​ល្អ។ ភាព​តានតឹង​បានបញ្ចប់​ជា​ស្ថាពរ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការគោរព​និង​ទុកចិត្ត​គ្នា​ទៅវិញទៅមក។ នេះ​បើតាម​លោក សម រង្ស៊ី។

លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​
លោក​សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ REUTERS/Samrang Pring
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ