ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ការប្រកាសបំណងត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ទាក់ទាញប្រតិកម្មជាច្រើន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០៧
ការបង្កូកប្រកាសជាថ្មីម្តងទៀត របស់លោក សម រង្ស៊ី ប្រធានបក្សសង្រ្គោះជាតិ កាលពីថ្ងៃពុធ ថានឹងវិលមកស្រុកខ្មែរវិញ មិនមែនជារឿងថ្មីប្លែកទេ សម្រាប់អ្នកតាមដាន នយោបាយនៅកម្ពុជា។ មិនប្លែកដោយសារ ជារឿយៗ លោក សម រង្ស៊ី តែងរត់គេចខ្លួន ពីការតាមចាប់ចងដាក់ពន្ធនាគារ របស់រដ្ឋាភិបាល រាល់ពេលមានការចោទប្រកាន់ហើយរក្សាជំហរចង់ត្រឡប់មកស្រុកជានិច្ច។ ផ្ទុយទៅវិញ ការប្រកាសរំលងមហាសមុទ្រលើកនេះ នៅតែទាក់ទាញប្រតិកម្ម និងទឡ្ហីករណ៍ឲ្យបន្តកើតមានជាច្រើន។ តើអ្វីជាប្រតិកម្មលើកនេះ?