អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក​សម រង្ស៊ី ​ប្រាប់​អឺរ៉ុប​ឲ្យ​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់ ​ហើយ​បើក​វិញ​​​ជា​មួយ​លក្ខខណ្ឌ​

លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​លើក​ឡើង​ថា​បើសហភាព​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា ​គឺ​នៅ​ពេល​បើក​ទីផ្សារ​វិញ ត្រូ​វ​មាន​ភ្ជាប់​ជា​មួយ​នឹង​លក្ខខ​ណ្ឌ។​ ជា​ការ​លើក​ឡើង​ក្នុង​សភាអឺរ៉ុប​ កាល​ពី​ថ្ងៃទី១៣ ​ខែកក្កដា ​កន្លង​ទៅ។​ ចំណែក​ភាគី​រដ្ឋាភិបាល​ថា​លោក ​សម រង្ស៊ី ​មិន​ដែល​លើក​ឡើងពី​ចំណុច​ល្អ​របស់​កម្ពុជា។​ 

លោ​ក​សម ​រង្ស៊ី ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែងការណ៍​ នៅ​ចំពោះ​មុខ​សមាជិក​សភាស​ហភាព​អឺរ៉ុប នៅថ្ងៃ​ទី​ ១៣​ ខែ​កក្កដា​ខាង​មុខ​នេះ ​​
លោ​ក​សម ​រង្ស៊ី ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែងការណ៍​ នៅ​ចំពោះ​មុខ​សមាជិក​សភាស​ហភាព​អឺរ៉ុប នៅថ្ងៃ​ទី​ ១៣​ ខែ​កក្កដា​ខាង​មុខ​នេះ ​​
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណបក្ស​សង្រ្គោះជា​តិ ថា​បើ​សហភាព​អឺរ៉ុប​លូក​ដៃ​ក្នុង​រឿង​នាំ​ចេញ​សម្លៀក​បំពាក់​នេះ ​គឺ​មិន​មែន​កម្មករ​ ឬ​ប្រជាជន​តូច​តាច​ទេ​ដែល​ប៉ះពាល់ ​គឺ​ពួក​ថៅ​កែធំៗ ​មេ​ឈ្មួញ​ធំៗ​ទៅវិញ​ទេ ​ដែល​ប៉ះពាល់​។ លោក​បន្តថា​ឈ្មួញធំ​ៗ ​ទាំង​អស់​នោះ​ហើយ​ដែល​សូក​លុយ​មួយ​ចំណែក​ធំ​ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច។​

 
លោក ​សម ​រង្ស៊ី ​បញ្ជាក់​បន្ត​ថា ​ហេតុ​ដូច​​រៀប​​រាប់​ខាង​លើ​នេះ ​បើ​សហភាព​អឺរ៉ុប​បិទ​ទីផ្សារ​នាំ​ចេញ​សម្លៀកបំពាក់​ពីក​ម្ពុជា ​គឺ​នៅ​ពេល​បើក​ទីផ្សារ​វិញ ​មិន​ចេះ​តែ​បើក​ទេ ​គឺ​ត្រូវ​មាន​ភ្ជាប់​ជា​មួយល​​ក្ខខណ្ឌផ​ង​ដែរ​។ បើសភាព​អឺរ៉ុប​ ធ្វើ​ដូច្នេះ ​រដ្ឋាភិបាល​កម្ពុជា ​ប្រហែល​ជា​ចាប់​ផ្តើម​ពីចារ​ណា​ឡើង​វិញ។ ​

ការ​បញ្ជាក់​របស់​លោក​សម ​រង្ស៊ី ​ធ្វើ​ឡើង​តាម​រយៈ​បទ​អន្តរាគមន៍​​របស់​លោក ​ជា​ភាសា​បារាំង​ នៅ​សភា​អឺរ៉ុប កាល​ពី​ថ្ងៃទី១៣​ ខែ​កក្កដា ​កន្លង​ទៅ​នេះ។​ បទ​អន្តរាគមន៍​នេះ​ត្រូវ​បាន​ដាក់​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​របស់លោក​កាល​ពី​ថ្ងៃ​ទី១៦​ ខែ​កក្កដា។​

ចំណែក​លោក​ផៃ ​ស៊ីផាន​លើក​ឡើង​ថា ​លោក​សម ​រង្ស៊ី ​មិន​ដែល​និយាយ​ល្អ​ពី​កម្ពុជា ​មិន​ដែល​ឲ្យ​តម្លៃ​លើ​កម្មករ​។ អ្នក​នាំ​ពា​ក្យ​រាជ​រដ្ឋាភិបាល​រូប​នេះ​ចាត់​ទុក​ថា ​វា​គឺ​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ ​ហើយ​ការ​អំពាវ​នាវ​ឲ្យ​បិទផ្សារ​របស់​អឺរ៉ុប​នេះ ​គឺ​ជា​ការ​កាត់​ផ្តាច់​ឆ្នាំង​បាយ​ខ្មែរ​។

លោក​គង់ ​អាទិត្យ ​អនុ​ប្រធាន​សហ​ជីព​ប្រជាធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ថា​កា​រ​លើក​ឡើង​របស់​លោកសម ​រង្ស៊ី ​ឲ្យ​ទីផ្សារ​អឺរ៉ុប​មិន​ទទួល​យក​ផលិត​ផល​សម្លៀក​បំពាក់​ពី​កម្ពុជា ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល​កម្មករ ​ដែលធ្វើ​ការ​ក្នុងវិស័យ​នេះ។ ​

ផ្ទុយ​ទៅ​វិញ ​លោក​ ជា​ មុន្នី​ ជា​ទី​ប្រឹក្សា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​ថ្លែង​ថា ​​លោកសម ​រង្ស៊ី​យល់​ច្បាស់​​ពី​សេដ្ឋ​កិច្ច ​ហើយ​លោក​ចាត់​ទុក​ថា​ការ​លើក​ឡើង​របស់​លោក​សម ​រង្ស៊ី ​គឺ​ជា​សញ្ញាណដ៏ល្អ ​និង​មិន​ប៉ះពាល់​ដល់​ឧស្សាហកម្មកម្ពុជា​ទេ។​

បើ​តាម​របាយ​ការណ៍​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ពាណិជ្ជកម្ម​សភាព​អឺរ៉ុប​កម្ពុជាបា​ន​ឲ្យដឹងថា ​កម្ពុជាអឺរ៉ុប ​ផ្លាស់ប្តូរ​​ពាណិជ្ជ​កម្មជា​មួយ​គ្នា​ក្នុង​រង្វង់​ទឹក​ប្រាក់​ប្រមាណ​៤,៥៥១​លាន​អឺរ៉ូ​ ឬ​៥​ពាន់​លាន​ដុល្លារ​អាមេរិក​ កាល​ពី​ឆ្នាំ២០១៥​កន្លង​ទៅ ​ក្នុង​នោះ​សម្លៀក​បំពាក់​ដែល​កម្ពុជា​នាំ​ចេញ​មាន​ទំហំ​ជា​ទឹក​ប្រាក់​ប្រមាណ​២,៩៦២លាន​អឺរ៉ូ ឬ៣.២​ពាន់​លាន​ដុល្លារ​អាមេរិក៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ