អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

​ក្រសួង​មហា​ផ្ទៃ​មិន​ទាន់​កំណត់​ពី​ជំនួប​រវាង​លោក ​ស​ ខេង​ និង​សង្គម​ស៊ីវិល​ពីបន្ទប់​ស្ថាន​ការណ៍

មកទល់នឹងពេលនេះ ក្រសួង​មហា​ផ្ទៃ​នៅ​តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ នឹង​សំណើ​ដែលក្រុមអង្គការសង្គមស៊ីវិល​នៃបន្ទប់ស្ថានការណ៍​បានដាក់​ សុំឲ្យមាន​ការ​ជួប​ពិភាក្សា ​តាំង​ពីថ្ងៃ​ទី១៨​ កក្កដា​មក​ម្ល៉េះ​។ ការ​ដាក់​លិខិត​ស្នើ​សុំនេះ​ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី ​បន្ទប់ស្ថានការណ៍ ​ត្រូវ​បាន​បង្គាប់​ឲ្យបញ្ឈប់​សកម្មភាព​ ដោយលោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ស ខេង ​កាលពីដើមខែកក្កដា​។ យ៉ាង​ណា​មិញ​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃថា ​ក្រសួង​កំពុង​តែ​ធ្វើការ​លើ​រឿង​នេះ។​ អត្ថបទ​ដោយ​៖ ប៊ុន​ សៅ​សុភនាថ​ និង​ ហេង ​ពុ​ធី​រៈ

ប​ន្ទប់ស្ថានការណ៍
ប​ន្ទប់ស្ថានការណ៍ @RFI
ផ្សាយពាណិជ្ជកម្ម

លោក​ សំ ​គន្ធា​មី​ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច និង​ជា​អតីត​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​ បាន​ប្រាប់​វិទ្យុបា​រាំង​ នៅ​ព្រឹក​ថ្ងៃទី៧​សីហា​ថា​ មក​ទល់​ពេល​នេះ ​ខាង​តំណាង​ក្រសួង​មហាផ្ទៃ​ ពុំ​មាន​ការ​ផ្តល់​ដំណឹង​ឆ្លើយ​តបថា​ មាន​ជំនួប​ ឬ​មិនមាន​នោះទេ។​ លោក​បាន​បន្ថែមថា​ ទោះបី​ជាបន្ទប់​ស្ថានការណ៏​បិទ​មិន​ឲ្យដំ​ណើរ​ក៏ដោយ​ ក៏​លោកនឹ​ងតែអា​ចចូល​រួម​ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅក្នុ​ងឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ ​និង​អាច​ធ្វើសេចក្តី​ថ្លែង​ការណ៍​ជា​រួម​បាន​ដដែល។ ​

កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ក្រុម​ការងារ​អង្គការ​សង្គម​ស៊ីវិល​ជាង ២០ស្ថាប័ន តំណាង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (Comfrel) និង​គណៈកម្មាធិការ​អព្យាក្រឹត្យ យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (Nicfec) បាន​ផ្ញើ​លិខិត​ជូន​ លោក ស ខេង ដើម្បី​ស្នើសុំ​ជួប​ពិភាក្សា​អំពី​សិទ្ធិ​ស្រប​ច្បាប់ ដែល​ជា​ការចូលរួម​របស់ក្រុម​សង្គម​ស៊ីវិល​ក្នុង​សកម្មភាព​សង្កេតការណ៍​បោះឆ្នោត។

ជុំវិញ​បញ្ហា​នេះ​ លោក​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​កំពុង​រៀប​ចំ​ចេញលិខិត​ឆ្លើយ​តប​ជា​ផ្លូវការ​មួយ​ នៅ​ពេល​ឆាប់​ៗនេះ ​ប៉ុន្តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ ពី​ពេល​វេលា​ច្បាស់​លាស់នៃ​ការ​ចេញ​លិខិត​​ឆ្លើយ​តបពីជំនួប លោក ស ខេង ជាមួយ អង្គការ​ក្រៅ​រដ្ឋា​ភិបាល បាន​នៅ​ឡើយទេ។

គួរ​រំលឹក​ថា ការ​ប្រកាស​បញ្ឈប់​សកម្មភាព​របស់​បន្ទប់​ស្ថាន​ការណ៍នេះ បាន​កើត​ឡើង​បន្ទាប់​ពី ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ ​លោកស ខេង ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ចំពោះ​បន្ទប់​ស្ថានការណ៍ ព្រោះ​លោកនាយក​រដ្ឋមន្ត្រី បានចាត់​ទុក​ថា ​បន្ទប់​ស្ថានការណ៍​មាន​និន្នា​ការ​គាំទ្រ​បក្ស​ប្រឆាំង ក្រោយ​បាន​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី៤ នៅ​មិន​ទាន់​មាន​ភាព​សេរី និង​ត្រឹមត្រូវ​ពេញលេញ​នៅ​ឡើយ​ទេ។

សូម​ជំរាប​ថា បន្ទប់​ស្ថាន​ការណ៍​ត្រូវ​បាន​បង្កើត​ឡើង​ចាប់​តាំង​ពីឆ្នាំ​ ២០១៣​ ហើយ​រហូត​មក​ដល់​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ ឆ្នាំ​ ២០១៧​ទៀត ​ក៏ប៉ុន្តែ​បណ្តុំ​អង្គការ​ជាង​៣០នេះ​ ធ្វើ​សកម្មភាព​តែ​ក្នុង​អំឡុង​ពេល​មាន​ការ​បោះឆ្នោត​ប៉ុណ្ណោះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ