អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រោយ​បាត់​សមាជិក​ជាង​២​លាន​នាក់ ​គណបក្ស​កាន់​អំណាច​ចាប់​ផ្តើម​ពង្រឹង​សមាជិក​របស់​ខ្លួន​ឡើង​វិញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ក្នុង​នាម​​ជា​​ប្រធាន​​គណបក្ស​កាន់​អំណាច ​បាន​ចេញ​​សេចក្តី​ណែនាំ​​មួយ ​កាលពី​​ថ្ងៃទី ​២៨ កក្កដា​ឲ្យ​​សមាជិក​​របស់​ខ្លួន​​នៅ​​ទូទាំង​ប្រទេស ​ធ្វើ​បច្ចុប្បន្ន​ភាព​​ចំនួន​​សមាជិក​​របស់​ខ្លួន​​ឡើង​វិញ ​បន្ទាប់​ពី​​បាត់​​សំលេង​គាំទ្រ​​ជាង​២​លាន​​នាក់​។ ​បើតាម​តួលេខ​សមាជិក​គណបក្សកាន់អំណាច​មាន​ជាង៥លាន៣សែន​នាក់ ប៉ុន្តែ​​នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ២០១៧នេះ មានតែ​ប្រជាពលរដ្ឋ​ជាង​៣​លាន​៥​សែន​​នាក់​​ប៉ុណ្ណោះ​ដែល​បោះឆ្នោត​គាំទ្រ​គណបក្សកាន់អំណាច។ សម្រាប់​គណបក្ស​កាន់​អំណាច ការធ្វើ​បែបនេះ គឺ​ដើម្បី​ប្រមូល​អ្នកគាំទ្រ​ឡើងវិញ និង​ដើម្បី​ឆ្ពោះទៅរក​ជ័យជំនះ​ជាថ្មី​នៅក្នុង​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ២០១៨។ ប៉ុន្តែ​អ្នកវិភាគ​បាន​លើក​ឡើង​ថា សេចក្តីណែនាំ​នេះ​មិន​ខុសច្បាប់​នោះទេ តែ​អាចជា​ការដាក់​សម្ពាធ ឬ​បង្ករ​ការ​ភ័យខ្លាច ​ទៅដល់​ប្រជាពលរដ្ឋ​ទៅវិញ​ទេ។

ការដង្ហែក្បួន​គណបក្សប្រជាជនកម្ពុជា​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត
ការដង្ហែក្បួន​គណបក្សប្រជាជនកម្ពុជា​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ