អានតួអត្ថបទ
បទសម្ភាស

លោក ​កន សាវ៉ាង​៖ ​ការ​ផ្សារ​ភ្ជាប់​ខុមហ្វ្រែល​ទៅ​នឹង ​“​បដិវត្តន៍​ពណ៌​” ​គឺ​ជា​ការ​យល់​ខុស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ លោក កន សា​វ៉ាង មន្ត្រី​សម្របសម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិកា​រ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល។ កាលពី​ថ្ងៃទី ២៣ តុលា ឆ្នាំ២០១៧នេះ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផ្សព្វផ្សាយ​វីដេអូ​ឃ្លី​ប​មួយ ដោយបាន​ផ្សារភ្ជាប់​សកម្មភាព​រប​ស់​អង្គការ​ខុមហ្វ្រែល ជាមួយនឹង “បដិវត្តន៍​ពណ៌” ដែល​រដ្ឋាភិបាល​កំពុង​តែ​ចោទប្រកាន់​ទៅលើ​គណបក្សប្រឆាំង។ ប៉ុន្តែ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ២៧ តុលា ខុមហ្វ្រែល បាន​ច្រានចោល​ចំពោះ​ការផ្សារភ្ជាប់​បែបនេះ។ លោក កន សា​វ៉ាង យល់ឃើញថា ការផ្សារភ្ជាប់​ខុមហ្វ្រែល​ទៅនឹង “បដិវត្តន៍​ពណ៌” គឺជា​ការយល់​ខុស និង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការផ្សារភ្ជាប់​បែបនេះ។ 

លោក ​កន សាវ៉ាង​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​កា​របោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​ខុម​ហ្វ្រែល​។​
លោក ​កន សាវ៉ាង​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​គណៈកម្មាធិការ​ដើម្បី​កា​របោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា ​ខុម​ហ្វ្រែល​។​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ