អានតួអត្ថបទ
កម្ពុជា

ចិន​សរសើរ​លោក​ហ៊ុន សែន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋាភិបាល​ចិន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ជម្លោះ​ សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​កំពុង​តែ​តាន​តឹង​ខ្លាំង​ឡើង​ៗ​រវាង​ដៃ​គូ​ជម្លោះ។ ការ​កោត​សរសើរ​នេះ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​គាំទ្រ​យុត្ថាធិការ​ របស់​តុលាការ​អន្តរជាតិ​ ដែល​ហ្វីលីពីន បាន​ប្តឹង​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​
លោក​ហ៊ុន សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ប្រទេស​កម្ពុជា។​ @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​ភ្លាម​ក្រោយ​ការ​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ប៉េកាំង​ដែល​ជា​ភាគី​ជម្លោះ​ធំ​មួយ បាន​កោត​សរសើរ​ត្រង់​ៗ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​របស់​កម្ពុជា។ លោក​ស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​ ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន បាន​បញ្ជាក់​ថា“យើង​សូម​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កត់​សម្គាល់​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន”។

លោក​នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ប្រកាស​ជំហរ​ចំនួន​បី​ចំណុច​សំខាន់​ៗ។ ទី​១គឺ កម្ពុជា​បាន​ស្នើឱ្យ​អាស៊ាន និង​ចិន​ត្រូវ​គោរព​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​អាស៊ាន​ចិន ដែល​បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​កាល​ពី​ឆ្នាំ​២០០២ ដើម្បី​ពង្រីក​សន្តិភាព មិត្តភាព និង​សុខដុម។ ទី២ ​គឺ​សើ្ន​ឱ្យ​គ្រប់​ភាគី​ទាំង​អស់​ត្រូវ​គោរព​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​តម្រូវ​ឱ្យ​គូ​ជម្លោះ គោរព​ច្បាប់​អន្តរជាតិ ពង្រឹង​ស្ថិរភាព និង​សន្តិភាព។ និង​ទី៣ គឺ​ការ​ចរចា​ទ្វេភាគី​នៃ​ដៃគូ​ជម្លោះ។ បន្ថែម​ពី​លើ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​មិន​គាំ​ទ្រ​ចំពោះ​សាលក្រម​នៃ​តុលាការ​អន្តរជាតិ​ចំពោះ​បណ្តឹង​ហ្វីលីពីន ​ដែល​បាន​ប្តឹង​ចិន​ក្នុង​ជម្លោះ​ដែន​ទឹក​នេះ។

ចិន​ខ្លួន​ឯង ក៏​បាន​ប្រកាស​មិន​ទទួល​ស្គាល់​យុត្ថាធិការ​របស់​តុលាការ​នេះ​ឡើយ ហើយ​ជំរុញ​ឱ្យ​គ្រប់​គូភាគី​ទាំង​អស់​ដោះស្រាយ​ជម្លោះ​ដោយ​ផ្អែក​លើ​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ និង​ច្បាប់​អន្តរជាតិ។ ប្រទេស​អាស៊ាន ដែល​ជា​ដៃគូ​ជម្លោះ រួម​មាន​វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និង​ម៉ាឡេស៊ី។ ប្រទេស​ទាំង​នោះ បាន​ទាមទារ​កាន់​កាប់​តំបន់​ ដែល​នៅ​ជិត​ប្រទេស​ខ្លួន ប៉ុន្តែ​ចិន​មិន​ព្រម ហើយ​បច្ចុប្បន្ន​នេះ ចិន​បាន​នឹង​កំពុង​សាងសង់​កំពង់ផែ​សិប្បនិមិ្មត​មួយ​ក្នុង​តំបន់​ជម្លោះ។ សូម​កត់​សម្គាល់​ថា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ បន្ថែម​ពី​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​មួយ​ចំនួន​ដូច​ជា​Cameroon Zambia និង​ Ethiopia ជា​ដើម កម្ពុជា​ក៏​បាន​ប្រកាស​គាំទ្រ​ប្រទេស​ចិន​ ដើម្បី​ដោះស្រាយ​ដោយ​យន្តការ​ចរចា​ទ្វេភាគី​ជាមួយ​ប្រទេស​ពាក់ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ