អានតួអត្ថបទ
កម្ពុជា-ច្បាប់

បន្ទប់​ស្ថាន​ការណ៍​វាយ​តម្លៃ​ថា ដំណើរ​ការ​បោះ​ឆ្នោត​រលូន​និង​សន្តិវិធី

ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ដោយ​សន្តិវិធី។ នេះ​គឺ​ជាការ​វាយ​តម្លៃ​បឋម​របស់​បន្ទប់​ស្ថាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។ ត្បិត​តែ​ដំណើរ​ការ​ដោយ​រលូន​ក៏​ពិត​មែន បន្ទប់​ស្ថានការណ៍​នៅ​តែ​រក​ឃើញ​ភាព​មិនប្រក្រតី​មួយ​ចំនួន​ទៀត​កើត​ឡើង​ ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

ប្រជា​ពលដ្ឋ​កំពុង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​
ប្រជា​ពលដ្ឋ​កំពុង​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ Reuters
ផ្សាយពាណិជ្ជកម្ម

 

ភាព​មិន​ប្រក្រតី​ទាំង​នោះ​រួមមានៈ ខ្វះ​សម្ភារៈ​បោះឆ្នោត​នៅ​ការិយាល័យ​ដែល​មាន​ទឹកលិច។ វត្តមាន​របស់​អាជ្ញាធរ​គ្មាន​ភារកិច្ច​ក្នុង​បរិវេណ​ការិយាល័យ​បោះឆ្នោត។ ការ​ហាមឃាត់​អ្នក​សង្កេត​ការណ៍ ឬ​ភ្នាក់​ងារ​គណបក្ស​នយោបាយ​ចូល​ក្នុង​ការិយាល័យ​បោះឆ្នោត។ ជាក់​ស្ដែង​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​នៅ​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល បាន​រងការ​គំរាម​កំហែង​ពី​អាជ្ញាធរ​រហូត​ដល់​បោះ​បង់​ការ​ចូល​រួម​អង្កេត​ការណ៍។

បន្ទប់​ស្ថានការណ៍​ការ​បាន​កត់​សម្គាល់​ថា អាជ្ញាធរ​បាន​ហាម​ឃាត់​ប្រជាពល​រដ្ឋ​មិន​ឲ្យ​ចូល​រួម​សង្កេត​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ស្ទើរ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស។
សូម​បញ្ជាក់​ថា បន្ទប់​ស្ថានការណ៍​បាន​ដាក់​អ្នក​សង្កេត​ការណ៍​នាក់ ដែល​ចំនួន​គ្រប់ដណ្ដប់​ស្ទើរ​តែ​គ្រប់​ការិយាល័យ​បោះឆ្នោត​នៅ​ទូ​ទាំង​ប្រទេស។

ចំណែក​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ដាក់​អ្នក​សង្កេត​ការណ៍​ជិត​១ពាន់​នាក់ និង​មាន​បច្ចេក​ទេស​​សង្កេត​បែប​ទំនើប​ផង​នោះ​មើល​ឃើញ​ថា ស្រដៀង​នឹង​បន្ទប់​ស្ថានការណ៍រៀប​ចំ​ការ​បោះ​ឆ្នោត​ដែរ។

ហើយ​ចំពោះ​ការិយាល័យ​បោះឆ្នោត​ស្ថិត​ក្នុង​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ​ពីរ ដែលធ្លាប់​កើត​មាន​អំពើ​ហិង្សា​កាល​ពី​ឆ្នាំ​២០១៣ ក៏​កើត​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ផង​ដែរ។ នោះ​គឺ​ប្រជាពលរដ្ឋ​ដែល​មក​បោះឆ្នោត​គ្មាន​អត្តសញ្ញាណបណ្ណ​មិន​ត្រូវ​បាន​អនុញ្ញត្តឲ្យ​ចូល​ទៅ​បោះ​ឆ្នោត​ឡើយ។ ដោយ​សារ​តែ​បញ្ហា​នេះ ហើយ​ទើប​គ.ជ.ប បញ្ជា​ឲ្យ​ចេញឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជូន​ពលរដ្ឋ​នៅ​ថ្ងៃ​បោះឆ្នោត​នេះ​តែម្ដង​។

ទោះ​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ដែល​បាន​កើត​ឡើង​ក៏​ដោយ បន្ទប់​ស្ថានការណ៍​បាន​ចូលរួម​អប​អរ​​សាទរ​ចំពោះ​ការ​ចេញ​ទៅ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ច្រើន​ជាង​៨០​ភាគរយនៃ​ចំនួន​ប្រជា​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នា​ថ្ងៃ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ