អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ប្រធាន ADB ​ប្រចាំ​កម្ពុជា​៖ ប្រទេស​កម្ពុជា​នឹង​រក្សា​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​យ៉ាង​រឹង​មាំ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៅ​មុខ​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB កាល​ពី​ថ្ងៃ​ទី៣​មេសា បាន​ព្យាករណ៍​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​ប្រមាណ​៧% នៅ​ឆ្នាំ​២០១៩នេះ និង៦,៨%​នៅ​ឆ្នាំ​ក្រោយ​។ ទន្ទឹម​នឹង​មាន​ភាព​រឹង​មាំ ២ឆ្នាំ​ជាប់​គ្នា​ខាង​មុខ កម្ពុជា​ក៏​មាន​ការ​ប្រឈម​នឹង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​។ 

លោកស្រី Sunniya Durrani Jamal
លោកស្រី Sunniya Durrani Jamal @Internet
ផ្សាយពាណិជ្ជកម្ម

នាយិការ​ធនាគា​អភិវឌ្ឍន៍​អាស៊ី ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Sunniya Durrani-Jamal ថ្លែង​ថា​ ប្រទេស​កម្ពុជា​នឹង​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​យ៉ាងរឹងមាំ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៅមុខ​បើទោះជា​កំណើនសេដ្ឋកិច្ច របស់​ប្រទេស​ឧស្សាហកម្ម​ធំៗ​ចុះខ្សោយ​ក៏ដោយ​។ កត្តា​សំខាន់​មួយ​ដែល​អាច​ទាក់ទាញ និង​រក្សា​ឱ្យបាន​នូវ​កំណើន​ក្នុង​រយៈពេល​វែង គឺ​កត្តា​គុណភាព​ធនធានមនុស្សរ​បស់​កម្ពុជា ដែល​រួម​ប​ញ្ជូ​ល​ទាំង ជំនាញ​បច្ចេកទេស និង​ជំនាញ វិជ្ជាជីវៈ​ដែល​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​​។ នេះបើតាមលោកស្រី Sunniya Durrani-Jamal។​

របាយការណ៍​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំពិ​សេសរ​បស់ធនា​គារ​អភិវឌ្ឍន៍​អាស៊ី ADB បង្ហាញ​ថា ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿន​លឿន និង​របស់​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​សំខាន់​របស់​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​ការ​ថយ​ចុះ​នោះ ធ្វើឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍​កម្ពុជា ទំនង​ជា​នឹង​ថម​ថយ​បន្តិច បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។

របាយការណ៍​ស្តីពី​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ​២០១៩ របស់ADB បញ្ជាក់​ថា​កំណើន​ទិន្នផល​ឧស្សាហកម្ម ទំនង​ជា​ថយចុះ​ពី​ប្រមាណ១០,៨% ក្នុង​ឆ្នាំ២០១៨ មក​នៅត្រឹម ១០,១% ក្នុង​ឆ្នាំ២០១៩​។ កំណើន​នៃ​វិស័យ​សេវាកម្ម នឹង​ថមថយ​បន្តិច​ពី៦,៩% កាលពី​ឆ្នាំមុន មក៦,៨%ក្នុង​ឆ្នាំ២០១៩​។ វិស័យ​កសិកម្ម ត្រូវបាន​ព្យាករ​ណ៍ថា មាន​កំណើន​ប្រមាណ ១,៧%ពោលគឺ​ថយចុះ​បន្តិច​ពី១,៨%កាលពី​ឆ្នាំមុន​។ ឱនភាព​សារពើពន្ធ ត្រូវបាន​គ្រោងទុក​ក្នុង​កម្រិត ៤,៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប(​ផ​.​ស​.​ស​) នៅ​ឆ្នាំនេះ បើ​ធៀប​នឹង៥,១% នៃ ផ​.​ស​.​ស ដែល​បាន​គ្រោងទុក​កាលពី​ឆ្នាំមុន​។​

ជាមួយ​គ្នានេះ ADB ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ផង​ដែរ ដោយ​រួមមាន ទី១. ការចុះ​ខ្សោយ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​សកលលោក ដែល​អាចមាន​ល្បឿន លឿន​ជាងការរំពឹងទុក។ ទី២. សហភាព​អឺរ៉ុប​បន្ត​អនុវត្ត​ផែនការ ព្យួរ​ការផ្តល់​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា EBAនិងទី៣. កំណើន​ឥណទាន​ក្នុង​កម្រិត​ខ្ពស់ និង​ការប្រមូលផ្តុំ​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ បង្ក​ហានិភ័យ​ដល់​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​។ ហានិភ័យ​ដ៏​សំខាន់​មួយទៀត គឺ​គ្រោះរាំងស្ងួត នៅ​ឆ្នាំនេះ​។

តាមរបាយការណ៍ ADO ឆ្នាំ ២០១៩ ADB ក៏បង្ហាញ​ពី​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ អំពី​គម្លាត​ជំនាញ​ដែល​កើតឡើង​ដោយសារ​ភាពមិន​ស៊ីគ្នា រវាង​ជំនាញ​ដែល​កម្លាំង​ពលកម្ម​មាន និង​ជំនាញ​ដែល​និយោជក​ត្រូវការ​។ កម្ពុជា​ត្រូវការគ្រូបង្រៀន​ដែលមាន​គុណភាព​បង្រៀន​ខ្ពស់​ច្រើន​នាក់​ថែមទៀត និង​ត្រូវ​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សិស្ស​ក្រីក្រ ដែល​រៀន​ពូកែ ដើម្បី​ជួយ​ឱ្យ​ពួកគេ​បន្ត​ការសិក្សា និង​រៀន​ជំនាញ​ដែល​ត្រូវការ ក្នុង​យុគ​សម័យ​ឌីជីថល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ