អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អង្គការ​តម្លាភាព​ប្រកាស​ធ្វើ​ការងារ​សង្កេតការណ៍​បោះ​ឆ្នោត​ខុស​ប្លែក​ពី​គេ

អង្គការ​តម្លាភាព​កម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ដាក់​អ្នក​ចូល​រួម​សង្កេតការណ៍​បោះ​ឆ្នោត​ចំនួន ៨២០​នាក់។ ប្រធាន​អង្គការ​តម្លាភាព​លោក ព្រាប កុល បាន​អះអាង​ថា ការងារ​អង្កេត​របស់​ខ្លួន​ធ្វើ​ឡើង​តាម​លក្ខណៈ​ទំនើប​វិទ្យាសាស្ត្រ​ដែល​ស្ថាប័ន​ដទៃ​មិន​ធ្លាប់​ធ្វើ។ ហើយ​លទ្ធផល​ដែល​ទទួល​ពី​ការ​សង្កេត​នេះ គឺ​ផ្ដល់​ភាព​សុក្រឹត្យ​ជាង ការ​សង្កេត​លក្ខណៈ​បុរាណ​ទៅ​ទៀត។

លោក ព្រាប កុល នាយក​ប្រតិបត្តិ អង្គការតម្លាភាព​កម្ពុជា
លោក ព្រាប កុល នាយក​ប្រតិបត្តិ អង្គការតម្លាភាព​កម្ពុជា © សហការី
ផ្សាយពាណិជ្ជកម្ម

---សំឡេង---

បន្ថែម​ពី​លើ​នេះ​ទៀត​អ្នក​អង្កេត​ការណ៍​របស់ អង្គការ​តម្លាភាព​កម្ពុជា​នឹង​ប្រមូល​ព័ត៌មាន​ជុំវិញ​សកម្មភាព​មិន​ប្រក្រតី​ណា​មួយ​នៅ​ថ្ងៃ​បើក​និង​បិទ​ការិយាល័យ​បោះ​ឆ្នោត រួម​ទាំង​ថ្ងៃ​រាប់​សន្លឹក​ឆ្នោត នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត ៤១០​កន្លែង ដែល​តម្លាភាព បាន​បញ្ជូន​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​ទៅ​ដល់​ទី​នោះ​គ្រប់​២៥​រាជធានី ខេត្ត។ បន្ថែម​ពី​លើ​នេះ​ទៀត​តម្លាភាព​ក៏​នឹង​ពិនិត្យ​ទៅ​លើ​ស្ថានភាព​នៃ​ការ​ជួយ​សម្រួល​ដល់​ជន​ពិការ​ផងដែរ។

ត្បិត​តែ​ចំនួន​អ្នក​សង្កេត​ការណ៍​មាន​ចំនួន ៤១០​នាក់ តិច​ជាង​ការិយាល័យ​បោះ​ឆ្នោត ២​ម៉ឺន​ការិយាល័យ​ក៏​ពិត​មែន លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា គូស​បញ្ជាក់​ថា លទ្ធផល​ដែល​ទទួល​បាន​នឹង​មាន​ភាព​សុក្រឹត្យ ដែល​អាច​ជួយ​បញ្ចៀស​ជម្លោះ​នយោបាយ​ក្រោយ​បាន​ការ​បោះ​ឆ្នោត​បាន។

បេសកម្ម​នៃ​ដំណើរ​ការ​សង្កេត​ការណ៍​បោះ​ឆ្នោត តាម​បែប​ទំនើប​វិទ្យាសាស្ត្រ​នេះ​គឺ​មិន​បាន​ជូន​ដំណឹង​ទៅ​បណ្ដាល​ឃុំ​សង្កាត់ ដែល​អង្គការ​តម្លាភាព​គ្រោង​បញ្ជូន​អ្នក​សង្កេត​ការណ៍​ទៅ​នោះ​ទេ។ មិន​បាន​ជូន​ដំណឹង​ព្រោះ​បារម្ភ​ខ្លាច​ពី​ការ​រៀប​ចំ​ទុក​ជា​មុន​នៅ​បរិយាកាស​ល្អ។ សូម​បញ្ជាក់​ថា ការងារ​សង្កេតការណ៍​បោះឆ្នោត តាម​លក្ខណៈ​ទំនើប​វិទ្យាសាស្ត្រ​ដែល​ជា​ដំណើរ​ការ​មួយ​ខុស​ប្លែក​ពី​គេ​នេះ អង្គការ​តម្លាភាព​ធ្លាប់​ធ្វើ​ម្ដង​រួច​មក​ហើយ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ២០១៣។ បើតាម​តម្លាភាព​ការសង្កេត​ការណ៍​នេះ​ធ្លាប់ធ្វើ​នៅ​ប្រទេស​នានា​រួច​ហើយ​ដូច​ជា​ហ្វីលីពីន​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ