អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

៦​ខែ​នៃ​ច្បាប់​សហជីព ក្រសួង​ការងារ​ថា​គ្មាន​ការ​រឹតត្បិត​សិទ្ធិ​របស់​សហជីព និង​កម្មករ ប៉ុន្តែ​ក្រុម​សហជីព​ថា​វេទនា!

ចុះផ្សាយ​នៅ​ថ្ងៃ៖

កន្លះ​ឆ្នាំ​ហើយ ដែល​ច្បាប់​សហជីព ប្រសូត្រ​ចេញ​ពី​កណ្តាប់​ដៃ​របស់​អ្នក​តំណាង​រាស្ត្រ​នៃ​បក្ស​កាន់​អំណាច។ ៦​ខែ​កន្លង​ទៅ​នេះ ភាគី​ខាង​ក្រុម​សហជីព និង​ក្រុម​អ្នក​ធ្វើ​ការ​ជាមួយ​កម្មករ​ដោយ​ផ្ទាល់ បាន​ត្អូញ​ត្អែរ​ពី​ការ​បំបិទ​សិទ្ធិ​របស់​សហជីព និង​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​កម្មករ​។ ហើយ​អ្នក​មួយ​ចំនួន​ ថែម​ទាំង​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយ​ចំនួន​ទៀត​ផង​។ ក៏ប៉ុន្តែ​អ្នក​តំណាង​ក្រសួង​ការងារ​វិញ បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ហើយ​បញ្ជាក់​ថា ក្រោយ​ការ​អនុវត្ត​៦​ខែ គឺ​ច្បាប់​សហជីប​គ្មាន​ការ​រឹត​ត្បិត​សិទ្ធិ​សហជីព​ និង​កម្មករ​នោះ​ទេ។ ក្រសួង​បាន​អះអាង​ថា គឺ​មាន​តែ​អ្នក​ដែល​មិន​ចង់​នៅ​ក្រៅ​ច្បាប់​តែ​ប៉ុណ្ណោះ​ ដែល​យល់​ថា​ច្បាប់​នេះ​បាន​រឹត​ត្បិត។

កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​សហជីព។​
កិច្ច​ប្រជុំ​ស្តី​ពី ​ច្បាប់​សហជីព។​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ