អានតួអត្ថបទ
បទសម្ភាស

លោក វ៉ាត់ ចំរើន៖អត្តពលិក​ខ្មែរ​ថ្វី​ត្បិត​តែ​មាន​ចំណាត់​ថ្នាក់​ក្រោយ​គេ តែ​មិន​ដែលបោះបង់​ចោល​ការ​ប្រកួត​ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពី​ទី​ក្រុង​រីយ៉ូ​ប្រទេស​ប្រេស៊ីល ទី​ដែល​អត្តពលិក​ចំរុះ​ជាតិ​សាសន៍​ជាង​១​ម៉ឺន​នាក់ កំពុងប្រកួត​ប្រជែង​គ្នា ដណ្តើម​មេដាយ មាស ប្រាក់ និងសំរិត លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង ​rfi តាម​ប្រព័ន្ធបណ្តាញ​សង្គម​ថា កីឡាករ កីឡាការិនី​កម្ពុជា​សុទ្ធ​តែ​បាន​បំពេញ​ការ​ប្រកួត​ស្រប​តាមស្មារតី​កីឡា​អូឡាំពិក​អន្តរ​ជាតិ ដោយ​បំបែក​កំណត់​ត្រា​ខ្លួន​ឯង​និង​មិន​បោះ​បង់​ចោលការ​ប្រកួត​កណ្តាល​ទី​នោះ​ឡើយ។ លទ្ធផល​និង​បទ​ពិសោធន៍​នេះ គឺជា​មូលដ្ឋាន​សម្រា​ប់​យក​ទៅ​សិក្សា និង អភិវឌ្ឍន៍​កីឡា​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំ​ពិក​ឆ្នាំ​២០២០ នៅ​ជប៉ុន និង ​ការ​រៀប​ចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅឆ្នាំ​២០២៣​ផង​ដែរ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ៕

លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។
លោក វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ