អានតួអត្ថបទ
កម្ពុជា

អ្នក​ភូមិ​​បោះបង្គោល​​យក​​ដី​​ពី​​ក្រុមហ៊ុន​​សម្បទាន​ ដោយ​​មិន​​រង់​ចាំ​​ដំណោះស្រាយ​

ជនជាតិ​ចា​រ៉ា​យ និង​ទំពួន ប្រហែល១០០នាក់ នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ បានធ្វើ​សកម្មភាព​បោះបង្គោល​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ខេត្ត​រតនគីរី ពេលដែល​អាជ្ញាធរ​មិនទាន់បាន​ដោះស្រាយ​បណ្ដឹងទាមទា​ដីព្រៃ​សហគមន៍​របស់​ពួកគាត់​នៅឡើយ។

សកម្មភាព​ជនជាតិ​ចា​រ៉ា​យ និង​ទំពួន បោះបង្គោល​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ខេត្ត​រតនគីរី
សកម្មភាព​ជនជាតិ​ចា​រ៉ា​យ និង​ទំពួន បោះបង្គោល​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ខេត្ត​រតនគីរី @ Chhay Thi Facebook
ផ្សាយពាណិជ្ជកម្ម

ជនជាតិដើម​ភាគតិច​ប្រហែល១០០នាក់ នៅ​ព្រឹក​ថ្ងៃអាទិត្យ បាន​បោះបង្គោល​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​ខេត្ត​រតនគីរី ដើម្បី​ទុក​ធ្វើជា​ដីព្រៃ​សហគមន៍​របស់ខ្លួន ដោយ​មិនមាន​សេចក្តីសម្រេច​ជា​ផ្លូវការ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច។

អ្នកតំណាង​ម្នាក់​របស់​ជនជាតិ​ចា​រ៉ា​យ និង​ទំពួន​ចំនួន១៩៨គ្រួសារ បាន​អះអាងថា«បានដាក់​ពាក្យបណ្ដឹង»ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាំងពី​ឆ្នាំ២០១៣ ប៉ុន្តែ«មិនទាន់មាន​ដំណោះស្រាយ»។ លោក សល់ យ៉ុ​ន ដែលជា​ជនជាតិ​ទំពួន បាន​បន្តទៀតថា សកម្មភាព​បោះបង្គោល​ជា​ឯកតោភាគី​នោះ«ពុំមាន​ការរារាំង​ឡើយ»។

អ្នកសម្របសម្រួល​នៅ​សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ក្នុង​ខេត្តរតនគិរី បានឱ្យដឹងថា អង្គការ​របស់លោក​បាន​ទទួល​ពាក្យបណ្ដឹង​ពី​អ្នកភូមិ​កា​ហល់ ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស​នោះដែរ។ លោក ឆាយ ធី បាន​បញ្ជាក់ថា ពួកគេ​ទាមទារ​ដីព្រៃ«ទំហំ៣៦០ហិកតា​ពី​ក្រុមហ៊ុន​ជាំ​ង​លី» ដើម្បី«ទុក​ធ្វើជា​ព្រៃ​សហគមន៍»។

ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ដាំ​កៅស៊ូ​លើដី​សម្បទាន​សេដ្ឋកិច្ច ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពីរ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ២០១០។ នេះ​បើ​យោងតាម​មន្ត្រី​សិទ្ធិមនុស្ស​នៅ​សមាគម​អាដហុក ដែល​បាន​អះអាងថា សកម្មភាព​ឯកតោភាគី​របស់​អ្នកភូមិ​កើតឡើង«ដោយសារតែ​អស់ជំនឿ​លើ​អាជ្ញាធរ»។ 

ជនជាតិដើម​ភាគតិច​ចំនួន៣ភូមិ​ទៀត​នៅក្នុង​ស្រុក​អណ្ដូង​មាស​នោះ ក៏​ធ្វើការ​អាស្រ័យ​ផល​ក្នុងព្រៃ​ដែល​អ្នកភូមិ​កា​ហល់​កំពុងតែ​បោះបង្គោល​កំណត់​ព្រំ​ដោយ​គ្មាន​សេចក្តីសម្រេច​តាមផ្លូវ​ច្បាប់ នៅ​ចំពោះមុខ​អា​ជាធរ​ឃុំ​ម៉ា​លិ​ក​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ