អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អំពើ​ហិង្សា​លើ​តំណាងរាស្ត្រ​មតិ​ភាគតិច​បាន​ក្លាយជា​«រឿង​របស់​ជាតិ​ទាំងមូល»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​អំពើ​ហិង្សា​លើ​លោក ញ៉យ ចំរើន និង​លោក គង់ សភា មិន​បាន​មួយ​ថ្ងៃ​ផង រដ្ឋសភា​កម្ពុជា​បាន​ថ្កោលទោស​ការវាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំងពីរ​រូប ដែល​ប្រព្រឹត្ត​ដោយ​មនុស្ស​មួយ​ក្រុម​កាលពី​ថ្ងៃ​ចន្ទ។ អង្គការ​នីតិប្បញ្ញត្តិនេះ​ក៏បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្រាវជ្រាវ​ចាប់​ជនល្មើស មក​ផ្តន្ទាទោស​តាម​ច្បាប់​ទៀត។ រំលង​តែ​មួយ​យប់ ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​បង្កើត​គណៈកម្មការ​មួយ​ឱ្យ​ធ្វើ​កិច្ចការ​នេះ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់ទុក​អំពើ​ហិង្សា​លើ​សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិនោះ​ថា​វា​ជា​«រឿង​របស់​ជាតិ​ទាំងមូល»។

តំណាង​រាស្ត្រ​២រូប​ គឺ​លោក ​គង់​ សភា ​និង​លោក ញ៉យ ​ចំរើន​ ​របួស​ធ្ងន់​ ក្រោយពី​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ នា​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១៥ ពេល​ចេញ​ពី​ប្រជុំ​នៅ​វិមាន​រដ្ឋសភា។
តំណាង​រាស្ត្រ​២រូប​ គឺ​លោក ​គង់​ សភា ​និង​លោក ញ៉យ ​ចំរើន​ ​របួស​ធ្ងន់​ ក្រោយពី​បាតុករ​មួយ​ក្រុម​បាន​ស្ទាក់​វាយ នា​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ២០១៥ ពេល​ចេញ​ពី​ប្រជុំ​នៅ​វិមាន​រដ្ឋសភា។ Um Saman
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ