អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ​៖​ យុវជន​ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ច្រើន​ ទើប​មិន​ក្លាយ​ខ្លួន​ជា​ឧបករណ៍​របស់​អ្នក​នយោបាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បច្ចុប្បន្ន​ យុវជន​ខ្មែរ​ច្រើន​ឡើង​ៗ​ បាន​ចូលរួម​សកម្មភាព​ និង​ បញ្ចេញមតិ​អំពី​បញ្ហា​នយោបាយ​​នៅ​កម្ពុជា។ ម្សិលមិញ​ ក្រុម​កាហ្វេ​នយោបាយ​ឫ​Politikoffee ​ដែល​ប្រមូល​ផ្តុំ​ដោយ​ក្រុមយុវជន​និយាយ​ពី​រឿង​នយោបាយ ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ​គេហទំព័រ​របស់​ខ្លួន​ ដើម្បី​ជំរុញ​ឲ្យ​យុវជន​ចូលរួម​បញ្ចេញមតិ​អំពី​នយោបាយ​បាន​កាន់​ច្រើន​ថែម​ទៀត។ ​ទោះ​ជា​បែប​នេះ​ក្តី​ បក្សប្រឆាំង​យល់ថា​ ការ​ចូលរួម​របស់​យុវជន​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត​តិចតួច​​នៅ​ឡើយ។ ​តែ​យ៉ាងណា ​អ្នកវិភាគ​នយោបាយ​កម្ពុជា​ បាន​រំលឹក​ និង​ស្នើ​ដល់​យុវជន​ទាំងអស់​ត្រូវតែ​ស្វែងយល់​ពី​នយោបាយ​ឲ្យ​បាន​ច្រើន ​ដើម្បី​ជៀសវាង​ក្លាយ​ខ្លួនជា​ឧបករណ៍​របស់​អ្នក​នយោបាយ។

ក្រុមយុវជន​ចូលរួម​ពិភាក្សា​រឿង​នយោបាយ​កាន់​តែ​ច្រើន។​
ក្រុមយុវជន​ចូលរួម​ពិភាក្សា​រឿង​នយោបាយ​កាន់​តែ​ច្រើន។​ RFI@Vann Sokunthea
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ