អានតួអត្ថបទ
ចិន-វៀតណាម

ចិន​សម្រេច​ដក​គ្រឿងចក្រ​បូមប្រេង​ពី​បាតសមុទ្រ​ ក្បែរ​កោះជម្លោះ​ជាមួយ​វៀតណាម​

ចិន​នឹង​ដក​គ្រឿងចក្រ​​ខួង​បូមប្រេង​ចេញពី​បាតសមុទ្រ ​ក្បែរ​ដែន​ទឹក​ជម្លោះ​ជាមួយ​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។​ នេះ​បើ​យោងតាម​​សារព័ត៌មាន​រដ្ឋ​ចិន​ ​​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។ ​យោងតាម​សារព័ត៌មាន​ចិន ​ចិន​នឹង​ដក​គ្រឿងចក្របូមប្រេង​​​ទាំងនេះ យក​ទៅ​​ដាក់​នៅ​ជិត​ឆ្នេរ​សមុទ្រ​ចិន​វិញ។ គួរ​រំលឹក​ថា ដោយសារ​តែ​​ការ​បោះទីតាំង​គ្រឿងចក្រ​បូមប្រេង​នៅ​បាត​សមុទ្រ​ ក្បែរ​​ប្រជុំ​កោះជម្លោះជាមួយ​វៀតណាម​ ទំនាក់​ទំនង​រវាង​​វៀតណាម​និង​ចិន​បាន​ឈាន​ទៅ​ដល់​ភាពតានតឹង​ដល់​កំពូល។

ក្រុង​ Sansha ​ខេត្ត​ហៃណាន នៅ​ប្រជុំ​កោះ​ជម្លោះ​ប៉ារ៉ាសែល​។
ក្រុង​ Sansha ​ខេត្ត​ហៃណាន នៅ​ប្រជុំ​កោះ​ជម្លោះ​ប៉ារ៉ាសែល​។ CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ ​ចិន​នឹង​ដក​គ្រឿងចក្រខួង​បូមប្រេង​ចេញពី​បាតសមុទ្រ ​ក្បែរ​កោះ​​ជម្លោះ​ជាមួយ​វៀតណាម នៅ​សមុទ្រ​ចិន​ខាងត្បូង។ ​​ គ្រឿងចក្រ​​ទាំង​នេះ នឹង​ត្រូវ​បញ្ជូន​​ទៅ​​ដាក់​នៅ​ជិត​ឆ្នេរ​សមុទ្រ​ចិន​វិញ។​

គួ​រ​រំលឹក​ថា ចិនបាន​បោះគ្រឿងចក្រ​នេះ នៅ​បាតសមុទ្រ​ ​កាលពី​ដើម​ខែ​ឧសភា ដើម្បី​​ជីក​យក​​​វត្ថុធាតុ ក្នុង​បាត​សមុទ្រ​ ​យក​មក​សិក្សា​មើល​ថា តើ​នៅ​​​សមុទ្រ​​នោះ ​​​មាន​ធនធាន​ធម្មជាតិ​​ដូច​ជា​ប្រេង រឺ​ក៏​ឧស្ម័ន​ដែរ​រឺ​ក៏​យ៉ាងណា។ ក្រុមហ៊ុន​ប្រេង​ជាតិ​ចិន​​ ​នឹង​សិក្សា​ពី​វត្ថុ​ធាតុ​ដែលបាន​​បូម​យក​ពី​បាត​សមុទ្រ​​​មក។ បន្ទាប់​មក​ទៀត ចិន​នឹង​សម្រេច​ថា តើ​ត្រូវ​​​ធ្វើប្រតិបត្តិការ​អ្វី​បន្តទៀត។

គួរ​បញ្ជាក់​ដែរ​ថា ដោយសារ​តែចិន​បាន​បោះ​គ្រឿងចក្រ​ កាលពី​ដើមខែ​ឧសភា នៅ​ក្បែរ​ប្រជុំ​កោះ​​​​ប៉ារ៉ាសែល ​ជា​កោះ​ជាប់ជម្លោះ​បូរណភាព​ជាមួយ​វៀតណាម ​សកម្មជន​ជាតិ​និយម​វៀតណាម​បាន​ធ្វើ​បាតុកម្ម​ខ្លាំងក្លា ​វាយប្រហារ​រោងចក្រ​ចិន​ក្នុង​ទឹកដី​វៀតណាម។ បាតុកម្ម​ហិង្សា​បាន​សម្លាប់​មនុស្ស​ច្រើន​នាក់ ក្នុង​នោះ​ក៏​មាន​ជនជាតិ​ចិន​ផងដែរ។ ​

ទំនាក់ទំនង​រវាង​ចិន​និងវៀតណាម​ក៏​កាន់តែ​ធ្លាក់​ដុនដាប ធ្វើអោយ​វៀតណាម​គំរាម​ប្តឹង​ចិន​ទៅ​តុលាការ​អន្តរជាតិ​​ទៀតផង។ នៅ​ក្រុង​ហាណូយ ​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់ជុង និង​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ​បាន​ទទាក់ទទួល​​លោក យ៉ាំង ជឺឈី ជា​អ្នកទទួលខុសត្រូវ​​នយោបាយ​ចិន​ជាន់ខ្ពស់ ដើម្បី​រក​​ដំណោះស្រាយ​ដល់​​បញ្ហា​​បង្កឡើង​ដោយ​សកម្មភាព​ខួង​ប្រេង​ចិន។ ​ប៉ុន្តែ ទាំង​ចិន​ ទាំង​វៀតណាម​ចចេស​រៀងៗ​ខ្លួន ធ្វើអោយ​ជំនួប​នេះ​​ត្រូវ​បរាជ័យ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ