អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​កម្ពុជា-អូស្ត្រាលី​ ប្តេជ្ញា​អនុវត្ត​កិច្ច​ព្រមព្រៀង​បញ្ជូន​ជនភៀស​ខ្លួន​ តែ​សង្គម​ស៊ីវិល​រំពឹង​ថា ​អាច​ប្រែប្រួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ទី​១៧​តុលា​កន្លង​ទៅ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ស្រី​ជូលី​ប៊ីសប់​រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រាលី ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​អ៊ឺរ៉ុប​លើក​ទី​១០​ ដែល​រៀប​ចំ​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ី​ឡង់​ ប្រទេស​អ៊ីតាលី។ ​ជំនួប​ដែល​បាន​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​និង​ពិភព​លោក​ តែ​អ្វី​ជា​ការ​កត់​សំគាល់​ បញ្ហា​ជនភៀស​ខ្លួន​អូស្ត្រាលី​ក៍​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផង​ដែរ។​ ភាគី​ទាំង​ពីរ​ បាន​ប្តេជ្ញា​ថា ​នឹង​បន្ត​អនុវត្ត​កិច្ច​ព្រមព្រៀង​ ដែល​បាន​ចុះហត្ថ​លេខា​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៤​ ទៅ​តាម​គោលការណ៍​ស្ម័គ្រចិត្ត។​ តែ ​យ៉ាង​ណា​ក៍​ដោយ​ អង្គការ​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ថា​ កិច្ច​ព្រមព្រៀង​នោះ​ នឹង​ប្រែ​ប្រួល​នៅ​វិនាទី​ចុង​ក្រោយ។ 

បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា
បាតុកម្ម​ប្រឆាំង​នឹង​ការ​ចុះកិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្រ្តាលី​មក​កម្ពុជា REUTERS/Samrang Pring
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ