បទសម្ភាស
លោក អាត់ ធន់ ៖ ច្បាប់ប្រាក់ឈ្នួលអប្បបរមា មានប្រយោជន៍ តែកាត់បន្ថយសិទ្ធិសហជីព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នារាត្រីនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC)។ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជាអនុម័ត ដោយឥតកែប្រើឡើយ នាព្រឹកនេះ។ លោក អាត់ ធន់ បានលើកឡើងថា ច្បាប់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់និយោជិតមួយផ្នែក ហើយមួយផ្នែកទៀតនឹងកាត់បន្ថយនូវសិទ្ធិរបស់សហជីពក្នុងការតំណាងរកផលប្រយោជន៍ឲ្យកម្មករ។ លោកបន្ថែមថា ច្បាប់នេះនឹងដាក់ពិន័យនៅពេល ដែលការចរចាប្រាក់ឈ្នួលចេញជាលទ្ធិផល ហើយមិនព្រមអនុវត្ត។