លោក សុខ ឥសាន និងលោក គង់ គាំ បង្ហាញការយល់ឃើញផ្សេងគ្នាចំពោះកិច្ចព្រមព្រៀងក្រុងប៉ារីស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោក គង់ គាំ ក្នុងឱកាសខួប២៦ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលាបានបង្ហាញក្តីសង្ឃឹមថា ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ និងបណ្តាប្រទេសផ្សេងទៀតនឹងជួយដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា ហើយជួយឲ្យមានប្រជាធិបតេយ្យសេរីពហុបក្សឡើងវិញ។ ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវិញ ថ្លែងថាខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានហាមដាច់ខាតមិនឲ្យមានបរទេសណាមួយលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសកម្ពុជានោះទេ។ លោកបញ្ជាក់ថាការអំពាវនាវរបស់គណបក្សប្រឆាំងទៅសហគមន៍អន្តរជាតិគឺមិនអាចទៅរួចទេ។