អានតួអត្ថបទ
បទសម្ភាស

លោកយ៉ែម បុញ្ញឫទ្ធិ៖ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ទទួល​ព័ត៌​មាន​គំរាម​ហែង​ ទាក់​ទង​នឹង​បាតុ​កម្ម​នៅ​អូស្ត្រាលី ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​យប់​នេះ ​គឺ​លោកយ៉ែម បុញ្ញឫទ្ធិ អ្នក​នាំពា​​ក្យ​គណ​បក្ស​សង្រ្គោះ​ជា​តិ។   នៅព្រឹក​ថ្ងៃទី ០៧ ខែតុលា​នេះ ​រដ្ឋសភា បា​​ន​​បើក​​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៧ នីតិកាល​ទី៥ ក្រោយ​វិសម​កាល​រយៈ​ពេល​៣​ខែ។ ប៉ុន្តែ​ក្នុង​កិច្ច​ប្រជុំ​នេះ ​មាន​តែ​សមា​ជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​៦៧​រូប​តែ​ប៉ុណ្ណោះ។​ គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​មិន​ចូល​ប្រជុំ​សភា ​ហើយ​ភ្លាមៗ គណ​បក្ស​ក៏​បាន​ប្រកាស​ធ្វើសន្និសីទ​កាសែត ​ដើម្បី​បញ្ជាក់​ពី​មូល​ហេតុ​នេះ។​ លោក​យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់​ថា​ថ្នាក់​ដឹក​នាំ​គណ​បក្សសង្រ្គោះ​ជាតិ​បាន​ទទួលព័​ត៌មាន​គំរាម​កំហែង​ ដោយ​មាន​ការ​ភ្ជាប់​គ្នា​ទៅ​នឹង​រឿង​បាតុកម្ម​នៅ​ប្រទេស​អូស្ត្រាលី​។ លោក​បន្ថែម​ថា​គោលការណ៍​របស់​គណបក្ស​សង្រ្គោះ​ជាតិ គឺ​មិន​មាន​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​នោះ​ទេ​។

​លោក​យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​របស់​រដ្ឋសភា កូតា​គណបក្ស​សង្គ្រោះ​ជាតិ
​លោក​យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​របស់​រដ្ឋសភា កូតា​គណបក្ស​សង្គ្រោះ​ជាតិ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ