អានតួអត្ថបទ
បារំាង-អាមេរិក-រុស្ស៊ី-អង់គ្លេស-លីបង់

លីបង់​បាន​ទទួល​ការគំាទ្រ​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ពី​កិច្ចប្រជុំ​ក្នុង​ប្រទេស​បារំាង

នៅ​ថ្ងៃពុធ ទី៥ មីនា ទីក្រុង​ប៉ារីស ប្រទេស​បារំាង​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស​អន្តរជាតិ​ជួយ​គំាទ្រ​ប្រទេស​លីបង់។ ក្រុមប្រទេស​អន្តរជាតិ​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នំា ២០១៣ និង​ដែល​មាន​អាមេរិក រុស្ស៊ី អង់គ្លេស និង​ប្រទេស​បារំាង​ជា​សមាជិក។ កម្មវត្ថុ​ចម្បង​នៃ​កិច្ចប្រជុំ គឺ​ជួយ​ជ្រោមជ្រែង​ប្រទេស​លីបង់​ដែល​កំពុង​ក្រពុល​មុខ​ដោយសារ​តែ​ការ​ហូរ​ចូល​ចំនួន​ជនភៀសខ្លួន​ពី​ប្រទេស​ស៊ីរី។ តែ​ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំ​ក៏​មិន​ភ្លេច​និយាយ​ទេ​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លីបង់​បាន​ទទួល​ការគំាទ្រ​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ពី​កិច្ចប្រជុំ​ក្នុង​ប្រទេស​បារំាង
លីបង់​បាន​ទទួល​ការគំាទ្រ​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ពី​កិច្ចប្រជុំ​ក្នុង​ប្រទេស​បារំាង REUTERS/Ian Langsdon
ផ្សាយពាណិជ្ជកម្ម

កំណើន និង​លំហូរ​ចំនួន​ជនភៀសខ្លួន​ស៊ីរី​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​យ៉ាង​ធំធេង​ដល់​ប្រទេស​លីបង់ នេះ​ជា​ពាក្យពេចន៍​ថ្លែង​ដោយ​លោក​ប្រធានាធិបតី​លីបង់​មីសែល ស្លេម៉ាន។ គួរ​ជម្រាប​ជូន​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ព្រំប្រទល់ដែន​ជាប់​នឹង​ប្រទេស​ស៊ីរី លីបង់​បាន និង​កំពុង​ប្រឈម​មុខ​នឹង​លំហូរ​ចំនួន​ជនភៀសខ្លួន​ស៊ីរី​ចូល​ក្នុង​ប្រទេស​ខ្លួន​កាន់​តែ​ច្រើន​ឡើងៗ។ ជា​រៀងរាល់​ខែ មាន​ជនភៀសខ្លួន​ស៊ីរី​ប្រមាណ​ជា ៥០ ០០០នាក់​បាន​ដើរ​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​លីបង់ និង​បើ​គិត​មក​ដល់​សព្វ​ថ្ងៃ គឺ​មាន​ជាង ១លាននាក់​ហើយ។

ប្រឈម​នឹង​បញ្ហា​នេះ និង​ដើម្បី​ជួយ​គំាទ្រ​សេដ្ឋកិច្ច​របស់​ប្រទេស​លីបង់ មាន​ប្រទេស​ជា​ច្រើន​បាន​ប្រកាស​ផ្តល់​ជំនួយ​តាម​រយៈ​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃពុធ ទី៥ មីនា បារំាង​បាន​ប្រកាស​ផ្តល់​ចំនួន ៧លានអឺរ៉ូ ន័រវែស​ចំនួន ៣លាន ៥សែន​អឺរ៉ូ ឬមួយ​ក៏​ប្រទេស​ហ្វំាងឡង់​បាន​ផ្តល់​ឲ្យ​ចំនួន ២លាន​អឺរ៉ូ។ ចំនួន​ទឹកប្រាក់​របស់​ប្រទេស​អឺរ៉ុប​ទំាង​នេះ​នឹង​ចូល​ទៅ​ជួយ​បំពេញ​បន្ថែម​នៅ​ក្នុង​មូលនិធិ​របស់​ធនាគារពិភពលោក។ ក្រៅ​ពី​ជំនួយ​គំាទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​មនុស្សធម៌ ជំនួយ​គំាទ្រ​ផ្នែក​សន្តិសុខ​ក៏​ត្រូវ​បាន​ប្រកាស​ជួយ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែរ។ កាល​ពី​៣ សប្តាហ៍​មុន ទីក្រុង​រីយ៉ាដ​បាន​ទិញ​គ្រឿងសព្វាវុធ​បារំាង​ដើម្បី​បំពាក់​ឲ្យ​ទ័ព​លីបង់​ក្នុង​តម្លៃ ៣ ០០០លានដុល្លារ។

ទន្ទឹម​គ្នា​នេះ កិច្ចប្រជុំ​ក្នុង​ទីក្រុង​ប៉ារីស​ក៏​បាន​ប្រកាស​គំាទ្រ​ផ្នែក​នយោបាយ​ចំពោះ​រដ្ឋាភិបាល​លីបង់​ផង​ដែរ ពិសេស​ជួយ​រក្សា​សន្តិសុខ និង​ស្ថិរភាព​ដែល​បាន និង​កំពុង​ទទួល​ការ​គំរាមកំហែង​ជាប់​ជា​ប្រចំា​ពី​វិបត្តិ​ក្នុង​ប្រទេស​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ