អានតួអត្ថបទ
បារាំង-កាតា

២០១៥ ឆ្នាំ​ល្អ​នៃ​ការ​នាំ​ចេញ​យន្តហោះ​ចម្បាំង​Rafaleបារាំង

បន្ទាប់​ពី​អេហ្ស៊ីប និង​ឥណ្ឌា យន្តហោះ​ចម្បាំង​បារាំង ប្រភេទ ​Rafale បាន​ទទួល​ការ​បញ្ជា​ទិញ​ថ្មី​ពី​ប្រទេស​កាតា​។ ការ​ចុះ​ហត្ថលេខាលើ​កិច្ចសន្យា​ទិញ​​ យន្តហោះ​រ៉ាហ្វាល់ ចំនួន ២៤​គ្រឿង ក្នុង​ទឹក​តម្លៃ​៦,៣ពាន់​លាន​អឺរ៉ូ នឹង​ប្រព្រឹត្ត​ទៅ​ នៅ​ថ្ងៃទី ៤ ឧសភា ២០១៥ នៅ​ទីក្រុង​ ដូហា ប្រទេស​កាតា ក្រោម​អធិបតីភាព​លោក​ប្រធានាធិបតី​បារាំង​ហ្វ្រង់ស័រ ហូឡង់។

យន្តហោះ​ចម្បាំង​ Rafale បារាំង នៅ​លើ​នាវា​ដឹក​យន្តហោះ​ Charles-de-Gaulle.
យន្តហោះ​ចម្បាំង​ Rafale បារាំង នៅ​លើ​នាវា​ដឹក​យន្តហោះ​ Charles-de-Gaulle. Sami Boukhelifa/RFI
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បាន​ទាក់ទង​ជាមួយ​​ព្រះចៅ​កាតារ​តាម​ទូរស័ព្ទ​រួច​រាល់​ហើយ ដើម្បី​បញ្ជាក់ឱ្យ​កាន់​តែ​ច្បាស់​​អំពី​ការ​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ចំនួន​២៤​គ្រឿង​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​បារាំង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ជាមួយ​នឹង​ការ​ស្វាគមន៍​​ចាត់​ទុក​ជោគជ័យ​នេះ​ថា​ជា​មោទនភាព​ជាតិ។

 
បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ការពារ​ជាតិ​បារាំង ​កិច្ចព្រមព្រៀង​បង្ហើយ​រវាង​ប៉ារីស​និងកាតា បាន​រក​ឃើញ​តាំង​ពី​ថ្ងៃ​ទី ២១​មេសា​ នា​ឱកាស​ដែល​ព្រះ​ចៅ​កាតា​យាង​មក​បំពេញ​ទស្សនកិច្ច​ដោយ​​ស្ងាត់​នៅ​ទីក្រុង​ប៉ារីស។ បារាំង​នឹង​ចាប់ផ្តើម​ប្រគល់​យន្តហោះ​ចម្បាំង​នេះ​ទៅ​ឱ្យ​នៅ​ពាក់​កណ្តាល​ ឆ្នាំ​២០១៨ និង​ក្នុង​មួយ​ឆ្នាំៗ ១១​គ្រឿង។ ក្រៅ​អំពី​ការ​ទិញ​យន្តហោះ​ចម្បាំង​និង​មីស៊ីល​ កិច្ចព្រមព្រៀង​នេះ ក៏​គ្រោង​តម្រូវ​ឱ្យ​បារាំង​ផ្តល់​វគ្គ​បំពាក់បំប៉ន​ដល់​អ្នក​បើក​បរ​​យន្តហោះ​កាតា ៣៦​នាក់ អ្នក​បច្ចេកទេស​ជាង​មួយ​រយ​នាក់ទៀត ប៉ុន្តែ​តម្លៃការងារ​មិន​ត្រូវ​បាន​គិត​បញ្ចូល​ក្នុង​កិច្ចសន្យា​ទិញ​លក់​យន្តហោះ​ទេ។​ ​

បន្ទាប់​ពី​បរាជ័យ​​អស់​មួយ​ទសវត្ស​មក ការ​នាំ​ចេញ​យន្តហោះ​ចម្បាំង​របស់​បារាំង បាន​ជួប​សំណាង​ឡើង​វិញ​ នៅ​ឆ្នាំ​២០១៥​នេះ ដោយមាន​កិច្ច​សន្យា​បញ្ជា​ទិញ​​ពី​បរទេស ចំនួន​បី ​​​ជា​បន្តបន្ទាប់​គ្នា ៖ ២៤​គ្រឿង កាលពី​ខែកុម្ភៈ​ដោយអេហ្ស៊ីប ដោយ​ឥណ្ឌា​៣៦​គ្រឿង កាលពី​ថ្ងៃទី​១០ មេសា ហើយ​នៅ​ថ្ងៃ​នេះ​ដោយ​ប្រទេស​ការតា។ បើ​បូក​​​កិច្ចសន្យា​ ៦៣០០​លាន​អឺរ៉ូ​​​ជាមួយ​កាតា​នេះ​បន្ថែម​ចូល​ទៀត ​ថវិកា​ប្រចាំ​បាន​មក​ពី​ការ​នាំ​ចេញ​អាវុធ​បារាំង​បាន​ឡើង​ដល់​ ទៅ​ជាង ១៥​ពាន់​លាន។ បើ​គិត​អំព

មិន​តែប៉ុណ្ណោះ​ មាន​ប្រទេស​ពីរ​ទៀត​ដែល​​នឹង​អាច​បញ្ជា​ទិញ​​​យន្តហោះ​រ៉ាហ្វាល​បារាំង​ដែរ​ នោះ​គឺ​ប្រទេស​អេមៀរ៉ាអារ៉ាបរួម ដែល​ចង់​ប្តូរ​យន្តហោះ​ចម្បាំង​ចាស់ៗ​ចំនួន​៦០​គ្រឿង​ ប្រភេទ​Mirage 2000-9 ចេញ និង​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​ចេតនា​ទិញ​១៦​គ្រឿង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ