អានតួអត្ថបទ
អ.ស.ប.-អាហ្វ្រិក​កណ្តាល

អង្គការ​សហប្រជាជាតិ​បដិសេធ​មិន​បាន​ខ្ទប់​រឿង​ចាប់​រំលោភ​កុមារ​នៅ​អាហ្វ្រិក​កណ្តាល

នៅរសៀល​ថ្ងៃ​សុក្រ​ទី ១ ឧសភា នេះ អង្គការ​សហប្រជាជាតិ​បាន​​ចេញ​ថ្លែងការណ៍​មួយ​ច្រាន​ចោល​បទ​ចោទ​ប្រកាន់​ដែល​ថា​ អង្គការ​ប្រជាជន​បាន​ព្យាយាម​បិទ​​បាំង​​សំណុំរឿង​អាស្រូវ​ ទាហាន​មួក​ខៀវ (បារាំង ឆាដ ហ្គីណេ អេក្វាទ័រ) ​ចាប់​រំលោភ​កុមារ​​អាហ្វ្រិក​កណ្តាល ពេល​កំពុង​បំពេញ​បេកសកម្ម​រក្សា​សន្តិភាព​នៅប្រទេស​អាហ្វ្រិក​កណ្តាល​ទេ។ ជា​មួយ​គ្នា​នេះ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​តុលាការ​កុំ​អនុគ្រោះ​ដល់​ជន​ណា​ដែល​ប្រព្រឹត្ត​អំពី​ឧក្រិដ្ឋ​បែប​នេះ។

ទាហាន​បារាំង​ជាង​១០​នាក់​កំពុង​ជាប់​សង្ស័យ​​ថា​បាន​ចាប់​រំលោភ​កុមារ​អាហ្រ្វិក​ខាង​ត្បូង​
ទាហាន​បារាំង​ជាង​១០​នាក់​កំពុង​ជាប់​សង្ស័យ​​ថា​បាន​ចាប់​រំលោភ​កុមារ​អាហ្រ្វិក​ខាង​ត្បូង​ AFP PHOTO / ERIC FEFERBERG
ផ្សាយពាណិជ្ជកម្ម

“​រាល់​ពាក្យ​សំដី ដែល​ថា​អង្គការ​សហប្រជាជាតិ បាន​សាក​ល្បង​​បិទ​ខ្ទប់​អំពើ​ចាប់​រំលោភ​កុមារ​របស់​ទាហាន​បារាំង គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​” ! នេះ​ជា​​សេចក្តី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន​ ដោយ​បាន​គូស​បញ្ជាក់​ថែម​ទៀត ឧត្តមស្នង​ការ​ការពារ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន ដែល​អង្គការសហប្រជាជាតិ​ចាត់​ទុក​ជា​អ្នកឯកទេស​ផ្នែក​​អំពើ​ហិង្សា​ផ្លូវភេទ​របស់​ក្រុម​ទាហាន​រក្សាសន្តិសុខ​ (មួកខៀវ) ជា​អ្នក​​សរសេរ​របាយការណ៍​បែប​នេះ​​នៅ​ឆ្នាំ​២០០៥។

 

បើ​តាម​អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​ដដែល ពេល​ខ្លះអង្គការ​មិន​អាច​លើក​​យក​រឿង​អង្កេត​​មក​បង្ហាញ​ ឬ​បើក​ចំហ​ជា​សាធារណៈ​ គឺ​ដើម្បី​ការពារ​ជន​រងគ្រោះ​ ជាពិសេស​នៅ​ពេល​ជន​រង​គ្រោះ​ជា​ក្មេងពេក​ ដូច​ករណី​នៅ​អាហ្វ្រិក​កណ្តាល ដែល​មាន​​​កុមារ​​ខ្លះ​អាយុ​ទើប​៩​ឆ្នាំ តែ​ត្រូវ​ទាហាន​បារាំង ចាប់​រំលោភ​ដើម្បី​ដូរ​បាយ ឬ​ដោយ​ការ​គំរាម​។

ខ្លឹម​សារ​លម្អិត​និង​របាយការណ៍​ ​ដែល​មាន​សម្តី​កុមារ​រង​គ្រោះ​​ជា​សាក្សី​ផង​ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ឧត្តម​ស្នង​ការដ្ឋាន​ តាំង​ពី​ខែ​កក្កដា ២០១៤​ម្ល៉េះ ! ដូច្នេះ​គ្មានទេ ​ការ​អនុគ្រោះ​យោគយល់​ មិនថា​ចំពោះ​ជា​ទាហាន​មួក​ខៀវ​​រក្សាសន្តិសុខ ​ ឬ​បុគ្គល​ផ្សេង​ទៀត​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា ​រំលោភ​ផ្លូវ​ភេទ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​អង្គការ​​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ហ្សឺណែវ។​

សូម​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​​អង្គការ​សហប្រជាជាតិ​ថា​ព្យាយាម​បិទ​ខ្ទប់​រឿង​អាស្រូវ ទាហាន​បារាំង​ចាប់​រំលោភ​កុមារ​អាហ្វ្រិក​កណ្តាល​នេះ បន្ទាប់​​ពី​កាសែត​អង់គ្លេស​ The Guardian បាន​បើក​ទម្លាយ​រឿង​កាលពីថ្ងៃព្រហស្បតិ៍ ហើយ​ ​​មន្ត្រី​ជាន់​ខ្ពស់​ឧត្តមស្នង​ការដ្ឋាន​​​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិម្នាក់​គឺ​​​ លោក Andres Kompass ត្រូវ​បានព្យួរ​ពី​ការងារ ទំនង​ដោយ​មក​ពី​​ហ៊ាន​​ទម្លាយ​ឯកសារ​សម្ងាត់​​​​ទៅ​ឱ្យ​អាជ្ញាធរ​បារាំង ដោយ​គ្មាន​ឆ្លង​កាត់​ថ្នាក់លើ។ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ពិត​ជា​បាន​ព្យួរ​ការ​ងារ​មន្ត្រី​រូប​នេះ​មែន ដើម្បី​ធ្វើ​អង្កេត​ផ្ទៃក្នុង។ អង្គការ​ក្រៅ​រដ្ឋាភិបាល​តែង​បរិហារ​ជា​ញយ​ដង​អំពី​ពុត​ត្បុត​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​សំណុំ​រឿង​អាស្រូវ​រំលោភ​ផ្លូវ​ភេទ។ អង្គការ​សហប្រជាជាតិ​ធ្លាប់​រឿង​អាស្រូវ​​​ផ្លូវភេទ​ពី​សំណាក់​​ទាហាន​មួ​ក​ខៀវ​ច្រើនមក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ