អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ​បា្រប់​បារាំង​ឱ្យ​ហាមឃាត់​ការប្រដៅដល់​​​ប៉ះ​សាច់​ក្មេង

នៅ​ថ្ងៃព្រហស្បតិ៍​នេះ គណៈកម្មការ​អង្គការ​សហប្រជាជាតិ​ បាន​ធ្វើ​ការ​ស្នើ​សុំ​ទៅ​កាន់​​ប្រទេស​បារាំង ឱ្យ​គិត​គូរ​ចេញ​ច្បាប់​ហាមឃាត់​ការ​វាយ​ធ្វើ​បានក្មេង​ ប៉ះពាល់​ដល់​សាច់។ អង្គការ​ក៏​បាន​ចេញ​របាយការណ៍​មួយ​ខ្ទាស់​បារាំង​ ដែល​មិន​អើ​ពើ ឬ​រើស​អើង កុមារ​ពិការ​ជា​កូន​អន្តោប្រវេសន៍ ឬ​ក្មេង​របស់​ក្រុម​ជន​ពនេចរណ៍​រ៉ូម។

ក្នុង​មួយ​ឆ្នាំ​ៗ មាន​ក្មេង​ជាង​១០លាន​នាក់​រង​គ្រោះក្នុង​​អំពើ​ហិង្សា
ក្នុង​មួយ​ឆ្នាំ​ៗ មាន​ក្មេង​ជាង​១០លាន​នាក់​រង​គ្រោះក្នុង​​អំពើ​ហិង្សា Getty Images
ផ្សាយពាណិជ្ជកម្ម

អនុសាសន៍​ ដែល​មិន​មែន​ការ​ដាក់​បង្ខំ​ឱ្យ​គោរព​របស់​អង្គការ​សហប្រជាជាតិ មក​កាន់​ប្រទេស​បារាំង​នេះ គឺជា​លទ្ធផល​នៃ​ការ​កាត់​ទោស​បារាំង​នៅ​តុលាការ​សាលា​ដំបូង​របស់​អង្គការ​សហប្រជាជាតិ កាលពី​ពាក់​កណ្តាល​ខែ​មករា។ នៅ​ក្នុង​របាយ​ការណ៍ គណៈកម្មការ​កុមារ​អន្តរជាតិ ចង់​ស្នើ​ឱ្យ​បារាំង ធ្វើ​ការ​ហាមឃាត់​ទាំង​ស្រុង​ និង​ជា​ទូទៅ រាល់​គ្រប់​រូប​ភាព​នៃ​ការ​ប្រដៅ ឬ​ដាក់​ទណ្ឌកម្ម​  ​ប៉ះ​សាច់​ក្មេង មិន​ថា​នៅ​ក្នុង​គ្រួសារ នៅ​សាលា​រៀន នៅ​កន្លែង​ថែ​ក្មេង ឬ​កន្លែង​ថែទាំ​សុខភាព​ផ្សេងៗ​ទៀត​ទេ។ ​​ការ​រំលោភ​​ប៉ះ​ពាល់​ដល់​សាច់កុមារ គឺ​ជា​ទម្រង់មួយ​​នៃ​អំពើ​ហិង្សា។

ទាក់ទង​នឹង​សិទ្ធិ​កុមារ​នេះ អង្គការសហប្រជាជាតិ ​បាន​ស្នើសុំ​ឱ្យ​បារាំង​ចាត់​វិធានការ​ ឱ្យ​បាន​សក្តិសម​ ដើម្បី​ឱ្យ​កុមារ​ មាន​សិទ្ធិ​ស្គាល់​ឲ្យ​ពុកម្តាយ​​-បងប្អូន​បង្កើត​ ក្នុង​ករណី​ម្តាយ​មក​បង្កើត​កូន​ តែសូម​លាក់​អត្តសញ្ញាណ។

ជា​ទូទៅ​បើ​តាម​របាយការណ៍ បារាំង បាន​ខិត​ខំ​ខ្លាំង​ណាស់ ក្នុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើស​អើង​ ក៏​ប៉ុន្តែ​ការ​បែង​ចែង​នៅ​តែ​មាន។ អង្គការ​សហប្រជាជាតិ មើល​ឃើញ​​រើស​អើង​លើ​កុមារ​ពិការ លើ​ដើម​កំណើត​និង​សញ្ជាតិ​របស់​ក្មេង ជាពិសេស​ការ​ប្រកាន់​ពូជសាសន៍​ ម៉ៅ​ស្អប់​កូន​ចៅ​​ក្រុមពនេចរ។ គ្មាន​ដំណោះស្រាយ​អ្វី​ផ្សេង អាជ្ញាធរ​បារាំង​ច្រើន​តែ​ជ្រើសរើស​វិធី​សាស្ត្រ​បញ្ចេញ​ចេញ​ដោយ​បង្ខំ។

ចំពោះ​កុមារ​ជា​កូន​ជន​អន្តោប្រវេសន៍​វិញ បារាំង​មាន​គម្លាត​ច្រើន រវាង​ច្បាប់​និង​ការ​អនុវត្ត ! អង្គការ​សហប្រជាជាតិ​ ខ្វល់​ខ្វាយ និង​ព្រួយ​បារម្ភ​ខ្លាំង ចំពោះ​ក្មេង​ដែល​គ្មាន​ឪពុក​ម្តាយ តែ​ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​ទុក​​ក្នុង​តំបន់​រង់ចាំ​រដ្ឋបាល កាន់​តែ​ច្រើន​ឡើងៗ ដែល​មិន​ត្រូ​វ​បទ​ដ្ឋាន​​​ការពារ​កុមារ​សោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ