អានតួអត្ថបទ
អង់គ្លេស-សហរដ្ឋអាមេរិក

ញត្តិ​​​ ​ប្រឆាំង​​​នឹង​​​​​​​​​​​​​​ដំណើរ​​ទស្សនៈកិច្ច​​ផ្លូវ​​រដ្ឋ​​របស់​​លោក​Donald Trump​នៅអង់គ្លេស​ ​

នៅ​អង់គ្លេស​ពលរដ្ឋ ជាង​១ លាន​នាក់ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​តាម​រយៈ​website សភា ​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​អង់គ្លេស​ ​ដក​ចេញ​វិញ​នូវ​ការ​អញ្ជើញ​​លោក Donald Trump ​អោយ​មក​បំពេញ​ទស្សនៈកិច្ច​ផ្លូវ​រដ្ឋ​មួយ​នៅ​ទីក្រុង Londres និង​​ពិធី​ជប់​លាង​អាហារ​យប់​ជាមួយ​ព្រះមហាក្សត្រី Elisabeth។ 

បាតុករ​​រៀបចំ​បដា​​ដើម្បី​តវ៉ា​ប្រឆាំង​​ ពិធីសម្ពោធន៍​របស់​លោក​ Donald Trump​ ជាប្រធានាធិបតី​អាមេរិក នៅខាងក្រៅ​​ស្ថានទូតអាមេរិុក​ក្នុង​ទី​​ក្រុងឡុងដ្រ៍​ថ្ងៃ​ទី​​២០​មករា​២០១៧​
បាតុករ​​រៀបចំ​បដា​​ដើម្បី​តវ៉ា​ប្រឆាំង​​ ពិធីសម្ពោធន៍​របស់​លោក​ Donald Trump​ ជាប្រធានាធិបតី​អាមេរិក នៅខាងក្រៅ​​ស្ថានទូតអាមេរិុក​ក្នុង​ទី​​ក្រុងឡុងដ្រ៍​ថ្ងៃ​ទី​​២០​មករា​២០១៧​ REUTERS/Peter Nicholls
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ពិធីការ​​ ការ​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​អង់គ្លេស ​គឺ​ចាំ​បាច់​​ត្រូវធ្វើឡើង​ដោយ​​មាន​ការ​​រៀ​បចំ​​ព្រះរាជ​ពិធី​​បដិសណ្ឋារកិច្ច​មួយ​និង​ពិធី​ជប់​លៀង​មួយ​ដែល​​ថ្វាយ​​ឡើង​​ដោយ​ព្រះមហាក្សត្រី​​អង់គ្លេស​ Elisabeth ។

សួមបញ្ជាក់ថា ពលរដ្ឋ​អង់​គ្លេស ដែល​​បាន​​ចុះហត្ថលេខា​លើ​​​​ញត្តិមួួ​យ​​​តាម​រយៈ​​ website សភា​អង់គ្លេស​នោះ ​បាន​កើន​​ឡើង​​ដល់​ចំនួន​​​ជាង​ ១ លាន​ ១​​សែន​​៥​០០០​​នាក់​​ហើយ​​​នៅ​​វេលា​​ម៉ោង​​១២​​ម៉ោង​​សាកល កាលពី​​ម្សិលមិញ។​ ហើយ​​ចំនួន​​នេះ​ កាន់​​តែ​​កើន​​ឡើង​ថែម​ទៀត​​យ៉ាង​​ឆាប់​​រហ័ស​បំផុត។

នៅ​​ក្នុង​​សារ​​នៃ​​ញត្តិ​​នោះ ពលរដ្ឋ​​អង់គ្លេស​​ បាន​​គូស​​បញ្ជាក់​ប្រាប់​​ថា ​“លោក​​ Donald ​Trump​ អាច​​​នឹង​អនុញ្ញាត​​​​ឲ្យ​​ធ្វើ​​ដំណើរ​​មក​​កាន់​​ប្រទេស​​អង់គ្លេស​​បាន​​នៅ​​ក្នុង​​ឋានៈ​​ជា​​ប្រមុខ​​រដ្ឋាភិបាល​​​​អាមេរិក។ ប៉ុន្តែ អាជ្ញាធរ​អង់គ្លេស ​ពុំ​ត្រូវ​ធ្វើការ​​អញ្ជើញ​​គាត់​​ឲ្យ​​មក​​បំពេញ​​ទស្សនៈកិច្ច​​ក្នុង​​នាម​​ជា​​​ផ្លូវ​រដ្ឋ​​ឡើយ ​ពីព្រោះ​​បញ្ហា​​នេះ ​វា​​នឹង​​បង្ក​​ជា​​ស្ថានភាព​​អាម៉ាស​​មួយ​​ដល់​​ព្រះមហាក្សត្រី​​អង់គ្លេស។​

ចំណែក ទស្សនាវត្តី​អង់គ្លេស​​The Sunday Times វិញ បានរៀបរាប់ប្រាប់ថា ដំណើរ​ទស្សនៈកិច្ច​​របស់​​លោក ​Donald Trump នៅ​អង់គ្លេស​ ​អាច​​បង្ក​​ឲ្យ​​មាន​​ភាព​​ស្មុកស្មាញ​​​ដោយ​​សារ​តែ​​​ទីក្រុង​ឡុងដ្រ៍​​និង​​វ៉ាស៊ីនតោន ​មាន​​ភាព​​តានតឹង​​ជាមួយ​​គ្នា។ ​ពីព្រោះ​ ប្រធានាធិបតី​​អាមេរិក​​រូប​​នេះ ​ដែល​​ល្បី​​ឈ្មោះ​​ខ្លាំង​​​ មិន​ឈឺ​ក្បាល​វិលមុខ​​​​នឹង​​បញ្ហា​​នៃ​​ការ​​ឡើង​​កំដៅ​​នៃ​​ភព​ផែនដី​​នោះ ​ច្បាស់​​ជា​ពុំ​មាន​​បំណង​​ចង់​​ទទួល​​យក​​មេ​រៀន​​ណា​មួយ​​ពី​​ព្រះអង្គម្ចាស់ ​Charrles​ ឡើយ។ ព្រះអង្គម្ចាស់​ Charles ដែល​​ជា​​អ្នក​​ការពារ​​និង​​ស្រឡាញ់​​បរិស្ថាន​ពិភពលោក​​ម្នាក់​​ដ៏​ពិតៗ​។​

ម្យ៉ាងទៀត​នៅ​ពេលដែល​​ចំនួន​​​​ការ​​ចុះ​ហត្ថលេខា​របស់​ពលរដ្ឋ​អង់គ្លេស បាន​ឡើង​ដល់​ជាង​​១​សែន​​ហើយ​​នោះ អ្នកតំណាងរាស្ត្រ​អង់គ្លេស ត្រូវតែ​លើក​យកបញ្ហា​ញត្តិ​​នេះ​មក​​ធ្វើការ​​ពិភាក្សាគ្នា​​។ ក៏​​ប៉ុន្តែ ការ​​ជជែក​​ពិភាក្សា​​របស់​​សភា​​អង់គ្លេស​​នេះ គ្រាន់តែ​​​ជា​​និមិត្តរូប​​ប៉ុណ្ណោះ​គត់​​​​​​និង​​ក៏​​​ពុំ​មាន​ឥទ្ធិពល​អ្វី​​នៅ​​ក្នុង​​ការ​ហាម​​រដ្ឋាភិបាលអង់គ្លេស​ ​មិន​ឲ្យ​​ធ្វើការ​​អញ្ជើញ​​ប្រមុខ​រដ្ឋ​​អាមេរិក​នេះ ​មក​​បំពេញទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​​​ប្រទេស​​អង់​គ្លេស​​ដែរ។

គួររំលឹកថា ក្រុម​អ្នកតំណាងរាស្ត្រ​​នៃ​គណបក្ស​អភិរក្សនិយម​​អង់គ្លេស​​ដូចជា​​គណបក្ស​​ពលករ​​ជា​ដើម​ បាន​​ធ្វើការ​​ទិតៀន​​យ៉ាង​​ខ្លាំងក្លា​​ចំពោះ​​វិធានការ​​នានា​​របស់​​លោក ​Donald​ Trump ​ជាអាទិ៍​នៅ​​លើ​​បញ្ហា​​​ជន​ភៀសខ្លួន​និង​​ការ​​ហាម​​​អណិកជន​បរទេស​​​ដែល​​មក​​ពី​​ប្រទេស​កាន់​​សាសនា​​អ៊ីស្លាម​ មក​​ជាន់​​លើ​​ទឹកដី​​អាមេរិក​​ឡើយ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ