អានតួអត្ថបទ
សហរដ្ឋអាមេរិក

ប្រើប្រាស់​Facebook​ច្រើនជ្រុល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព?

តើ​បណ្តាញ​សង្គម Facebook ​ធ្វើ​ឲ្យ​មនុស្ស​មិន​សប្បាយចិត្ត និង​រហូត​ទៅដល់​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់? នេះ​ជាសំណួរ​ដែល​គេ​បាន​ចោទសួរ​ឡើង​នៅ​សហរដ្ឋអាមេរិក និង​ជា​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការសិក្សា​ទៅ​លើ​ឥរិយាបទ​របស់​អ្នកប្រើប្រាស់​ Facebook។ Facebook Twitter Instagram ទើប​តែ​ត្រូវ​បាន​អ្នកសិក្សា​ជាតិ​អង់គ្លេស​វាយតម្លៃ​ថា ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នកប្រើប្រាស់​ដែល​ជា​យុវជន។

មនុស្ស​កាន់តែច្រើន លង់​ចូលជ្រៅ​ទៅក្នុង​Facebook
មនុស្ស​កាន់តែច្រើន លង់​ចូលជ្រៅ​ទៅក្នុង​Facebook ©REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

តើ​ក្នុង​មួយថ្ងៃៗ មេដៃ​របស់​អ្នក​ទាញ​ចុះឡើង​លើ​អេក្រង់​ទូរស័ព្ទ ប៉ុន្មាន​ដង? ចុច​អក្សរ Like និង​សរសេរ​លើ​ទំព័រ​បណ្តាញ​សង្គម​Facebook ប៉ុន្មាន​ដង? អ្នកស្រាវជ្រាវ​អាមេរិកាំង ពីរ​រូប​នៃ​សកលវិទ្យាល័យ​Yale និង​សកលវិទ្យាល័យ San Diego បាន​ផ្តល់​ដំបូនា្មន​ថា គេ​មិន​ត្រូវ​ចូល​ប្រើញឹកញយ​បណ្តាញ​សង្គម​Facebook​នោះទេ។ ហេតុអ្វី​បាន​ជា​ដូច្នេះ?

 
នៅក្នុង​អត្ថបទ សម្រាប់​ទស្សនាវដ្តី​Journal of Epidemiology (ទស្សនាវដ្តី​ដែល​ផ្តោតទៅលើ​កត្តា​ដែល​ជះឥទ្ធិពល​ទៅលើ​សុខភាព​របស់​មនុស្ស) អ្នកស្រាវជ្រាវ​អាមេរិកាំង​បាន​រកឃើញ​ពី​ការជាប់ទាក់ទង​គ្នា​រវាង​ការប្រើប្រាស់​បណ្តាញ​សង្គម​Facebook ហើយ​និង​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស។ ដោយ​តាមដាន​ជួប​សម្ភាសន៍​អ្នកប្រើប្រាស់​Facebook​ប្រមាណ ៥ពាន់នាក់ ក្នុង​រវាង ឆ្នាំ ២០១៣ ហើយនិង​២០១៥ គេ រក​ឃើញ​ថា អ្នកដែល​បាន​ចូល​ប្រើប្រាស់​ Facebook​ច្រើនជ្រុល​បាន​ជួប​បញ្ហា​សុខភាព​ដូចជា​ជម្ងឺ​ថប់អារម្មណ៍ ហើយ​និង​ភាពឯកោ។ អ្នកសិក្សា​អាមេរិកាំង​នៅ​ហ៊ាន​សរសេរ​ទៀតថា អ្នកដែល​ឧស្សាហ៍​ចូលទៅ​ចុច​អក្ស​like ច្រើន​មិន​ឈប់ មាន​ឱកាស​ប្រឈម​នឹង​ជម្ងឺ​ផ្លូវចិត្ត ពី​៥​ទៅ​៨ភាគរយ ច្រើន​ជាង​អ្នកប្រើប្រាស់​ធម្មតា។

Facebook​មិនមែន ជា​បណ្តាញ​សង្គម​តែមួយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ប្រឈម​នឹង​ជម្ងឺ​ផ្លូវចិត្ត​នោះទេ។ ការសិក្សា​មួយទៀត​របស់​ស្ថាប័ន​សុខភាព​អង់គ្លេស (Royal Society for Public Health និង​Young Health Movement ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍មុន បាន​បង្ហាញ​ថា បណ្តាញ​សង្គម​ចំនួន៤  ដែល​គេ​កំពុង​ពេញនិយម​ប្រើច្រើន​ក្នុង​ពិភពលោក ដូចជា Facebook Twitter Snapchat និង​Instagram បាន​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​យុវជន។ តាម​អ្នកសិក្សា​អង់គ្លេស បណ្តាញ​សង្គម ជាពិសេស​ Instagrame ដែល​ជា​កន្លែង​បង្អួត​សម្រស់​គ្នា​ទៅវិញ ទៅមក ជា​ប្រភព ដើមហេតុ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ដែល​ជា​យុវជន កើតជម្ងឺ គេង​មិនលក់ តប់ប្រមល់ ធ្លាក់ទឹកចិត្ត និង​ឯកោរ។

ជារួម ទាំង​អ្នកសិក្សា​ទាំង​ជាតិ​អាមេរិកាំង និង​អង់គ្លេស មិន​បាន​ទម្លាក់កំហុស ការទទួល​ខុសត្រូវ​ទាំងស្រុង​លើ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដូចជា​ Facebook (ដែល​មាន​អ្នកប្រើប្រាស់​២ពាន់​លាន​នាក់) នោះទេ ព្រោះថា ការប្រើប្រាស់​ដោយ​សម​ហេតុផល និង​សមរម្យ​មិន​ច្រើនជ្រុល នៅ​តែ​នាំប្រយោជន៍ ដល់​អ្នកប្រើប្រាស់ ដែល​ចេះ​បែងចែក​ពេលវេលា​រវាង​មិត្តភក្តិ​ក្នុង​ជីវិត​ពិត ហើយនិង​មិត្ត​ក្នុង​បណ្តាញ​សង្គម​ដូចជា​ Facebook៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ