អានតួអត្ថបទ
តួកគី-បារាំង

​បារាំង​​​​គ្មាន​​​​​គម្រោង​​​​ប្រតិបត្តិការណ៍​​​​យោធា​​​​ថ្មី​​​​ទេ​​​​នៅ​​​​​​​ភាគ​​​​ខាង​​​​ជើង​​​​ស៊ីរី​​​

ប្រទេស​​បារាំង​​គ្មាន​​​​ប្រតិបត្តិការណ៍​​យោធា​​ថ្មី​​​ទេ​​​​នៅ​​​ភាគ​​ខាង​​ជើង​​ប្រទេស​​ស៊ីរី​​ -នេះ​​ជា​ការ​​អះអាង​​របស់​​វិមាន​ប្រធានាធិបតី​បារាំង​ l’Elysée ​​នៅ​​ថ្ងៃ​សុក្រ​​ទី​​​៣០​​មីនា​។​ ការគូសបញ្ជាក់​របស់​វិមានប្រធានាធិបតី​​បារាំង​​នេះ​ ​គឺ​​ដើម្បី​​ជម្រះ​​ក្តី​មន្ទិល​សង្ស័យ​​​ដែល​​​រីករាលដាល​ខ្លាំង​​​នា​រយៈពេល​​ប៉ុន្មាន​ម៉ោ​ង​​ចុង​​ក្រោយ​នេះ​និង​​​ជំរុញ​​​ឲ្យ​​​ទីក្រុង​​អង់ការ៉ា​​​ក្រេវក្រោធ​ខ្លាំង។​ ​មូលហេតុដោយ​​មក​​​ពី​​សេចក្តី​ថ្លែងការណ៍​​​របស់​​អ្នក​ទទួលខុសត្រូវ​​ម្នាក់​​នៃ​​​ចលនា​​​​គួដ​​​​បន្ទាប់​​​ពី​​​​ការ​​រួម​​ប្រជុំ​​​មួយ​​នៅ​​ប៉ារីស​​ជាមួយ​​​​លោក​​​ Emmanuel Macron នៅ​​​​​​​​យប់​​​​ថ្ងៃ​​​​ព្រហស្បតិ៍​​​​មុន​​​​។​

ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបកណ្តាល) នាយករដ្ឋមន្ត្រីបារាំង Edouard Philippe និងប្រធានព្រឹទ្ធសភាបារាំង Gerard Larche នៅវិមាន l’Elysée ទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី៣០ ខែមីនាឆ្នាំ ២០១៨ ។ Ludovic Marin / Pool តាមរយៈ Reuters
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបកណ្តាល) នាយករដ្ឋមន្ត្រីបារាំង Edouard Philippe និងប្រធានព្រឹទ្ធសភាបារាំង Gerard Larche នៅវិមាន l’Elysée ទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី៣០ ខែមីនាឆ្នាំ ២០១៨ ។ Ludovic Marin / Pool តាមរយៈ Reuters Ludovic Marin/Pool via Reuter
ផ្សាយពាណិជ្ជកម្ម

វិមាន​ប្រធានាធិបតី​បារាំង L’Elysée​ បាន​បដិសេធ​​​ដាច់​អហង្កា​ថា​”ប្រទេស​បារាំង ​ពុំ​មាន ​គម្រោង​​ប្រតិបត្តិការណ៍​​​យោធា​ណា​មួយ​ឡើយ​ ​នឹងក៏​មិន​​បញ្ជូន​​ទាហាន​បារាំង ទៅ​​​សមរភូមិ​ដែរ។ ​​បើសិន​ជា​​មាន​​វិញ​នោះ ក៏​បារាំង​នឹង​មិន​​​ធ្វើ​តែ​ឯក​ឯង​នោះ​ឡើយ​ តែ​​​គឺធ្វើ​​នៅ​ក្នុង​ក្របខណ្ឌ​នៃ​​កង​សម្ព័ន្ធ​អន្តរជាតិ​​និង​​​ក្រោមអាណត្តិ​ របស់​អង្គការ​សហប្រជាជាតិ​ ក្នុងការ​​វាយប្រហារ​ប្រឆាំង​កម្ចាត់​ពួក​អ៊ីស្លាម​ជ្រុលនិយម​ជីហាត។

សូមបញ្ជាក់ថា ប្រទេស​បារាំង បាន​ចូល​រួម​ជាមួយ​កងទ័ព​សម្ព័ន្ធ​​ក្រោម​ការ​ដឹកនាំ​របស់​អាមេរិក​តាំងតែ​រដូវ​ក្តៅ​​នៅ​ឆ្នាំ​២០១៤មក​ម្ល៉េះដែល​ដឹកនាំ​ប្រតិបត្តិការណ៍​ជើង​​អាកាស ​ភាគ​​ច្រើន ដើម្បីវាយប្រហារ​​ប្រឆាំង​ទៅលើ​​ទីតាំង​នានា​របស់​ក្រុម​ជីហាត​​​អង្គការ​រដ្ឋ​អ៊ីស្លាម​ ​នៅ​​​ស៊ីរី​និង​អ៊ីរ៉ាក់ រួម​​ជាមួយ​​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ក្នុងនោះ​​មាន​​​យុទ្ធជន​អារ៉ាប​​និង​​គួដ​​​នៅ​ស៊ីរី ។ កង​​កម្លាំង​ប្រជាធិបតេយ្យស៊ីរី​នេះ មាន​សកម្មភាព​យ៉ាង​ខ្ល៉ាំង​ក្លា​ណាស់​​នៅ​ក្នុងការ​​វាយដណ្តើម​យក​ដែន​ដីដែលក្តោបក្តាប់​ដោយ​ពួកអង្គការរដ្ឋ​អ៊ីស្លាម​​ជាអាទិ៍​នៅ​ក្រុង​ Raqa និង ​Deir Ezzor។

ទន្ទឹមនេះ វិមានl’Elysée ​បាន​សម្តែង​ក្តី​​ព្រួយបារម្ភដោយ​សំណូមពរ​ឲ្យ​​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​បន្ត​ទៅ​មុខ​ទៀត ពីព្រោះ​​យោងតាម​វិមាន l’Elysée ពួក​អង្គការ​​រដ្ឋ​អ៊ីស្លាម​ អាច​នឹងលេចមុខជាថ្មី​​ឡើង​​វិញ​ ជាអាទិ៍​នៅ​ក្នុង​តំបន់​ព្រំដែន​អ៊ីរ៉ាក់​ក្នុង​ភាគ​ខាង​ជើង​​ក្រុង Deir Ezzor​។

​ចាប់តាំងពីព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញម្ល៉េះ រដ្ឋអំណាចតួកគី បានធ្វើសេចក្តីថ្លែងការណ៍ បំផ្លើស​​ជាច្រើន​ណាស់​​​​​បន្ទាប់ពី​​​មាន​សំណើ របស់​លោក ​Macron នៅ​ក្នុងការ​សម្រុះ​សម្រួល​​គ្នា​​រវាងតួកគីនិង​កម្លាំងគួដ រួចមក។ អ្នកនាំពាក្យ​របស់ប្រធានាធិបតីតួកគី បាន​ប្រតិកម្ម​មុន​គេ ដោយ​បាន​អះអាងថា “តួកគី ​នឹងមិន​ចរចាជា​​ដាច់ខាត​ជាមួយ​នឹង​ចលនា​មួយ​​​ដែល​​​​ជា​​​​ពួក​ភេរវនិយម”។ ​ម្យ៉ាងទៀត​ ការ​សម្រុះសម្រួល​​ដែលបាន​​ស្នើ​​ឡើ​ង​​ដោយ​​ប្រទេស​​បារាំង​​ ក៏​ជាកាយវិការ​មួយ​ដែល​​​គ្មាន​ការ​ទទួលខុសត្រូវ​ឡើយ” នេះជា​ការ​អះអាង​របស់​រដ្ឋអំណាចតួកគី​។

ចំពោះ​​​ប្រតិកម្ម​​តួកគី​​នេះ “វិមាន​ប្រធានាធិបតី​បារាំង បាន​អះអាង ​“វា​សមស្របដែរ ​ដោយ​ហេតុថាទីក្រុង​អង់ការ៉ា  កំពុងតែ​មានកំហឹង​ឆេះ​ឆួលយ៉ាងខ្លាំងនៅលើបញ្ហាចលនា​គួដនេះ ដែលរដ្ឋអំណាច​​តួកគីនិងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន​ បាន​ចាត់ទុក ជាអង្គការ​ភេរវនិយម ​-នេះជាការវាយតម្លៃរបស់វិមាន​ L’Elysée ដែលបាន​គួសបញ្ជាក់ទៀត​ថា “កិច្ចចរចា”​នឹ​​ងត្រូវ​​បន្តទៅមុខទៀតជាមួយទីក្រុងអង់ការ៉ា”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ