អានតួអត្ថបទ
អាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានប្រកាស​លុប​ចោល​បទ​ឈប់​បាញ់ជាមួយ​ពួក​ឧទ្ទាម​តាលីបង់

នៅថ្ងៃសៅរ៍​ ទី​៣០មិថុនា​នេះ លោក​ប្រធានាធិបតីអាហ្វហ្គានីស្ថាន បាន​សម្រេច​លុប​ចោលកិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​ជាមួយ​ក្រុម​តាលីបង់។ គឺ​ជា​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ដែល​លោក​បាន​ស្នើ​ឡើង​ដោយ​ខ្លួនឯង​​ និង​ដែល​ទើបតែ​ធ្វើ​បាន​ជាង​២សប្តាហ៍​ប៉ុណ្ណោះ។

ប្រមុខរដ្ឋអាហ្វហ្គានីស្ថាន  Ashraf Ghani  ប្រកាស​នៅចំពោះ​មុខ​អ្នកកាសែត ក្នុងទីក្រុងកាប៊ូល។
ប្រមុខរដ្ឋអាហ្វហ្គានីស្ថាន Ashraf Ghani ប្រកាស​នៅចំពោះ​មុខ​អ្នកកាសែត ក្នុងទីក្រុងកាប៊ូល។ @reuters
ផ្សាយពាណិជ្ជកម្ម

«ចប់​ហើយ​​​បទ​ឈប់​បាញ់! កម្លាំង​ទ័ព​ទាហាន និង​ក្រុម​សន្តិសុខអាហ្វហ្គានីស្ថាន ត្រូវ​អនុញ្ញាត​ឲ្យ​កាន់​កាំភ្លើង​ធ្វើ​ប្រតិបត្តិការសឹក​​របស់​ខ្លួន​ឡើង​វិញ»។ នេះគឺជាសម្តី​​​របស់​លោកប្រមុខ​រដ្ឋអាហ្វហ្គានីស្ថាន Ashraf Ghani ដែលបាន​​ប្រកាស​នៅចំពោះ​​មុខ​អ្នក​កាសែត​ ក្នុង​ទីក្រុង​កាប៊ូល​។ ការ​ប្រកាសយ៉ាង​ដូច្នេះ គឺ​ស្មើ​នឹង​ការ​លុប​ចោល​កិច្ច​ព្រម​ព្រៀង​ឈប់បាញ់​គ្នា​​ ​​ ដែល​​បង្កការ​​ភ្ញាក់​ផ្អើលមែនទែន​។ ភ្ញាក់​ផ្អើលដ្បិត​ថា លោក​ Ashraf Ghani បាន​ប្រកាស​ស្នើ​កុំឲ្យ​បាញ់​គ្នា កាលពី​ដើមខែនេះ គឺ​​ស្នើ​​ធ្វើឡើង​ដោយ​ម្នាក់​ឯង ហើយ​នៅ​ពេល​នេះ ​លោក​សម្រេច​​​លុប​ចោល​វិញ ក៏ធ្វើ​​តែ​ម្នាក់​ឯង​ដែរ។

​កាលពី​ពេល​ដែល​លោក​ប្រមុខរដ្ឋអាហ្វហ្គានីស្ថានស្នើសុំ​ឲ្យ​​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជាមួយពួក​តាលីបង់ គឺ​បា​នធ្វើ​ឲ្យប្រជា​ពលរដ្ឋ​និង​សហគមន៍​អន្តរជាតិ​ អបអរ​សារទ​យ៉ាង​ខ្លាំង​។ សេចក្តី​ស្នើ​ឲ្យ​ឈប់​បាញ់គ្នា​​នោះ គឺមិនត្រឹម​តែ​ឈប់​បំផ្ទុះ​ជាមួយ​ពួក​តាលីបង់ប៉ុណ្ណោះ​ទេ គឺ​ឈប់​ឲ្យ​មាន​ភេរវកម្ម​ពី​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែរ។ សំណើសន្តិភាព​​នេះ គឺ​​ត្រូវ​គេ​រំពឹង​ថា អាច​នឹង​បិទ​បញ្ចប់ជម្លោះ​ប្រដាប់​អាវុធ និង​អំពើ​ភេរវកម្ម​នៅក្នុង​ប្រទេស ដែល​អូស​បន្លាយ​ប្រមាណ​៤០ឆ្នាំមកហើយ​។

គួរ​បញ្ជាក់ថា បើទោះបីជាប្រមុខរដ្ឋាភិបាលអាហ្វហ្កានីស្ថាន បាន​ប្រកាសឲ្យ​ធ្វើសង្រ្គាម​ឡើងវិញ ជាមួយពួកឧទ្ទាមមែន ប៉ុន្តែលោកក៏មិនភ្លេច​ទាមទារឲ្យមាន​ការចរចាសន្តិភាព​ជាមួយ ​គូសត្រូវដែរ។ តែ​យ៉ាងណា​ក៏ដោយ អ្នក​តាម​ដាន​ស្ថានការណ៍​នៅ​អាហ្វហ្គានីស្ថាន ​​កត់​សម្គាល់ថា រាល់​សេចក្តី​ស្នើ​ឲ្យ​មានកិច្ច​ចរចា​​សន្តិភាពរវាង​គ្នា គឺតែង​តែ​ត្រូវ​ពួក​ឧទ្ទាម​តាលីបង់​បដិសេធ​ច្រាន​ចោល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ