អានតួអត្ថបទ
ស៊ុយអែត-Sipri

របាយការណ៍ Sipri៖កំណើន​ចំណាយ​យោធា​នៅ​ចិន រុស្ស៊ី និង​ប្រទេសអឺរ៉ុប​ខាងកើត​ក្នុង​ឆ្នំា ២០១៤

នៅ​ថ្ងៃ​ចន្ទ ទី១៣ មេសា​នេះ វិទ្យាសា្ថន​ស្រាវជ្រាវអន្តរជាតិ​ស្តីពី​សន្តិភាព​ហៅ​កាត់​ថា Sipri ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ស្តុកខុល ប្រទេស​ស៊ុយអែត​បាន​ចេញ​ផ្សាយ​របាយការណ៍​ឆ្នំា ២០១៤ ស្តីពី​ការ​ចំណាយ​ថវិកា​យោធា​នៅ​ក្នុង​ពិភពលោក។ យោង​តាម​របាយការណ៍ ប្រទេស​ចិន រុស្ស៊ី និង​ប្រទេស​អឺរ៉ុបខាងកើត​ជា​ក្រុមប្រទេស​ដែល​បាន​ចាយវាយ​ក្នុង​ផ្នែក​យោធា​ច្រើន​ជាង​គេ​កាល​ពី​ឆ្នំា ២០១៤ កន្លង​ទៅ។ យ៉ាង​ណា​ក៏​ដោយ Sipri បាន​បញ្ជាក់​ថា អាមេរិក​នៅ​តែ​ជា​ប្រទេស​ដែល​បាន​ចំណាយ​ផ្នែក​យោធា​ច្រើន​ជាង​គេ​ក្នុង​លោក។

Logo SIPRI
Logo SIPRI
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ការ​ចំណាយ​ផ្នែក​យោធា​របស់​អាមេរិក​បាន​ថយចុះ ៦,៥% ក្នុង​ឆ្នំា ២០១៤ កន្លង​ទៅ​ក៏​ដោយ ក៏​អាមេរិក​នៅ​តែ​ស្ថិត​ចំណាត់ថ្នាក់​ទី១ ក្នុង​លោក​ជា​មួយ​នឹង​ទឹកប្រាក់​ចំណាយ​ចំនួន ៦១០ ០០០លានដុល្លារ​សម្រាប់​ឆ្នំា ២០១៤ ហើយ​បើ​ធៀប​នឹង​ការ​ចំណាយ​នៅ​មុន​ថ្ងៃ​មហាភេរវកម្ម​ទី១១ កញ្ញា ឆ្នំា ២០០១ ថវិកាយោធា​របស់​អាមេរិក​នៅ​ក្រោយ​ថ្ងៃ​មហាភេរវកម្ម​មាន​កំណើន​ប្រមាណ​ជា ៤៥%។ ប្រទេស​ស្ថិត​ចំណាត់ថ្នាក់ទី២ គឺ​ចិន​ដែល​បាន​ចំណាយ​ប្រមាណ​ជា ២១៦ ០០០លានដុល្លារ​សម្រាប់​ឆ្នំា ២០១៤ ពោល​គឺ​បាន​កើន​ឡើង​ចំនួន ៩,៧%។ ចំណែក​ប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៣ គឺ​រុស្ស៊ី​ជាមួយ​នឹង​ការ​ចំណាយ​ចំនួន ៨៤ ៥០០លានដុល្លារ​ក្នុង​ឆ្នំា ២០១៤។

ឆ្នំា ២០១៤ ដែល​ទីក្រុង​ម៉ូស្គូ​បាន​បង្កើន​ថវិកា​យោធា​ចំនួន ៨,១% ដើម្បី​ធ្វើ​ទំនើបកម្ម​កម្លំាង​ទ័ព​របស់​ខ្លួន។ រីឯ​នៅ​ក្នុង​ឆ្នំា ២០១៥ ដែល​ស្ថានការណ៍​នៅ​អ៊ុយក្រែន​កំពុង​ធ្វើ​ឲ្យ​រុស្ស៊ី​ប្រឈម​មុខ​ខ្លំាង​នឹង​បស្ចិមលោក ក្រុង​ម៉ូស្គូ​គ្រោង​នឹង​ដំឡើង​ថវិកា​យោធា​ចំនួន ១៥% តែ​គម្រោង​នេះ​អាច​នឹង​កាត់​បន្ថយ​បន្តិច​វិញ​ដោយសារ​តែ​បរិបទ​សេដ្ឋកិច្ច​ផុយស្រួយ។ ដោយឡែក​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ការ​ចំណាយ​ក្នុង​វិស័យការពារជាតិ​បាន​កើន​ចំនួន ២៣% ក្នុង​ឆ្នំា ២០១៤ និង​ត្រូវ​កើន​ទ្វេដង​សម្រាប់​ឆ្នំា ២០១៥ នេះ។ នៅ​ក្នុង​ប្រទេស​ប៉ូឡូញ រដ្ឋាភិបាល​បាន​ដំឡើង​ថវិកាការពារជាតិ​ចំនួន ១៣% ក្នុង​ឆ្នំា ២០១៤ និង​គ្រោង​ដំឡើង​បន្ថែម​ចំនួន ៣៨% នៅ​ក្នុង​ឆ្នំា ២០១៥។

យ៉ាង​ណា​ក៏​ដោយ Sipri បាន​កត់សម្គាល់​ឃើញ​ជា​រួម​ថា ការ​ចំណាយ​ផ្នែក​យោធា​នៅ​ក្នុង​ពិភពលោក​បាន​ថយចុះ​ប្រមាណ​ជា ០.៤% ក្នុង​រយៈពេល ៣ឆ្នំា​ជាប់ៗ​គ្នា​ចុង​ក្រោយ​នេះ ពោល​គិត​ជា​ទឹកប្រាក់​មាន ១ ៧៧៦លានដុល្លារ។ បើ​និយាយ​ពី​ការ​ចំណាយ​ផ្នែក​យោធា​ក្នុង​ឆ្នំា ២០១៤ នៅ​តាម​ទ្វីប​វិញ គឺ​មាន​ការ​កើន​ឡើង​។ ជាក់ស្តែង​នៅ​អាហ្រ្វិក​មាន​ការ​កើន​ឡើង​ចំនួន ៥,៩% នៅ​អាស៊ី និង​នៅ​អូសេអានី​មាន​ការ​កើន​ឡើង​ចំនួន ៥%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ