អានតួអត្ថបទ
មហោស្រពភាពយន្ត​កាន

La fabrique des cinémas du monde ជាច្រករបស់​សមិទ្ធិករ​ចូល​ទៅកាន់ទីផ្សារ​កុន​អន្តរជាតិ

មហោស្រព​ភាពយន្តកាន លើកទី ៦៧ បានបិទបញ្ចប់ ជាផ្លូវការ នៅថ្ងៃអាទិត្យ ជាមួយ នឹង​ការចាក់ បញ្ចាំង ឡើងវិញ ខ្សែភាពយន្ត ដែល បានប្រកួត​ឈ្នះ ទទួល​បាន​តាល់ប័ត្រ​មាស។ នៅឆ្នាំនេះ ខ្សែភាពយន្ត​រឿង winter sleep របស់​សមិទ្ធិករ តួកគី ទទួល បាន តាល់ប័ត្រមាស ក្នុងពេល ដែល តារាស្រី អាមេរិកាំង Julianne Moore ដែល​សំដែង នៅក្នុង​រឿង Maps to the stars បាន ទទួល រង្វាន់ជា តួឯកស្រី​សំដែងល្អ​ជាងគេ។ ជនជាតិ អង់គ្លេស លោកTimothy Spalត្រូវគណៈមេប្រយោគ បោះឆ្នោត ឲ្យ​ជាប់​ឈ្មោះ​ខាង​តារាប្រុស ដែល​សម្តែងល្អ សម្រាប់ រឿង ដែល​និយាយ​ពី​ជាង គំនូរ​ជាតិ​អង់គ្លេស Mr Turner។ នៅក្នុង រយៈពេល ១០ ថ្ងៃ មហោស្រព​ភាពយន្ត​កាន​បាន​ផ្តល់​វេទិកា​ប្រកួតប្រជែង​ខ្សែភាពយន្ត ក្នុង​ពិភពលោក។ នាយកដ្ឋាន​ភាពយន្ត របស់ វិទ្យាស្ថានបារាំង បាន​ឆ្លៀត​យក ឪកាស​នេះដើម្បី បង្ហាញ​ដល់ អ្នកផលិតកុន និង​សមិទ្ធិករ​វ័យក្មេង ដែល​ធ្វើដំណើរ​មកពីប្រទេស​ដែល​វិស័យ​ភាពយន្ត កំពុង​ជួប​ការខ្វះខាត។ 

Nuri Bilge Ceylan, សមិទ្ធិករ​តួកគី​សម្រាប់​ SOMMEIL D'HIVER (Winter Sleep),ជាអ្នកទទួល​បាន​តាល់ប័ត្រមាស​ឆ្នាំ​២០១៤
Nuri Bilge Ceylan, សមិទ្ធិករ​តួកគី​សម្រាប់​ SOMMEIL D'HIVER (Winter Sleep),ជាអ្នកទទួល​បាន​តាល់ប័ត្រមាស​ឆ្នាំ​២០១៤ REUTERS/Yves Herman
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ