អានតួអត្ថបទ
សហភាពអឺរ៉ុប-បារំាង-អាហ្រ្វិក

បារំាង​ប្រកាស​ពី​ការ​បង្កើត​សម្ព័ន្ធអឺរ៉ុប-អាហ្រ្វិក​ស្តីពី​បញ្ហា​អាកាសធាតុ

នៅ​ថ្ងៃ​សៅរ៍ ទី៧ ធ្នូ ប្រទេស​បារំាង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​បង្កើត​សម្ព័ន្ធ​មួយ​រវាង​សហភាព​អឺរ៉ុប និង​អាហ្រ្វិក​ស្តីពី​បញ្ហា​អាកាសធាតុ។ សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ឱកាស​ជំនួបកំពូល​អេលីហ្សេ​ស្តីពី​សន្តិភាព និង​សន្តិសុខ​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ដែល​រៀបចំ​ក្នុង​ទីក្រុង​ប៉ារីស។ គោលដៅ​នៃ​ការ​បង្កើត​ឲ្យ​មាន​សម្ព័ន្ធ​អឺរ៉ុប អាហ្រ្វិក​ស្តីពី​បញ្ហា​អាកាសធាតុ​នេះ​ឡើង គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កម្មវត្ថុ​សម្រាប់​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​ដែល​នឹង​រៀបចំ​ឡើង​ក្នុង​ឆ្នំា ២០១៥​ខាង​មុខ។

លោក​ប្រធានាធិបតី​បារំាងហ្រ្វង់ស្វ័រ ហូឡង់
លោក​ប្រធានាធិបតី​បារំាងហ្រ្វង់ស្វ័រ ហូឡង់ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ​ដែល​នឹង​ត្រូវ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​នៅ​ខែ​ធ្នូ ឆ្នំា ២០១៥ ខាង​មុខ បារំាង​ចំា​បាច់​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ទំាង​អស់​ដើម្បី​ឲ្យ​សន្និសីទ​ក្នុង​ប្រទេស​ខ្លួន​ទទួល​បាន​ជោគជ័យ។ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​សម្ព័ន្ធ​មួយ​ជា​មួយ​ទ្វីបអាហ្រ្វិក​ពេល​នេះ សហភាព​អឺរ៉ុប​ចង់​បង្ហាញ​ប្រាប់​ពិភពលោក​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស។ អ្វី​ដែល​អឺរ៉ុប និង​អាហ្រ្វិក​ចង់​បាន គឺ​កាត់​បន្ថយ​អត្រា​សីតុណ្ហភាព​នៅ​ក្នុង​បរិយាយកាស​ឲ្យ​ស្ថិត​ក្រោម ២អង្សារ​នៅ​រង្វង់​ឆ្នំា ២១០០។

លោក​រដ្ឋមន្រ្តី​បារំាង​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​ប៉ាស្កាល់ កង់ហ្វំាង​បាន​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​សម្ព័ន្ធ​រវាង​អឺរ៉ុប និង​អាហ្រ្វិក​ស្តីពី​បញ្ហា​អាកាសធាតុ​នេះ​ឡើង គឺ​ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព​រវាង​ក្រុមប្រទេស​ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធប្រឆំាង និង​ក្រុម​ប្រទេស​ដែល​កំពុង​ទទួល​គ្រោះថ្នាក់​ខ្លំាង តែ​គ្មាន​លទ្ធភាព​ដើម្បី​ទប់ស្កាត់ ពិសេស​គឺ​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាហ្រ្វិក​នោះ​ឯង។ លោក​ប៉ាស្កាល់​និយាយ​ចំ​ឈ្មោះ​លោក​ប្រធានាធិបតី​នៃ​ប្រទេស​តង់ហ្សានី​ដែល​ថា អាហ្រ្វិក​ជា​ទ្វីប​ដែល​បាន​ទទួល​រងគ្រោះ​ខ្លំាង​ដោយសារ​ការ​ឡើង​កម្តៅ​ក្នុង​បរិយាកាស និង​ជា​ទ្វីប​ដែល​បាន​បញ្ចេញ​ឧស្ម័នពុល​តិច​ជាង​គេ​ទៅ​ក្នុង​បរិយាកាស។

នៅ​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​បរិយាកាស​នោះ មាន​ចែង​ពី​ការ​រួម​ចំណែក​ជា​ថវិកា​របស់​បារំាង​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​ឡើង​កម្តៅ​ក្នុង​បរិយាកាស តាម​រយៈ​ជំនួយ​សាធារណៈ​សម្រាប់​ការ​អភិវឌ្ឍន៍។ លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស្វ័រ ហូឡង់​បាន​ថ្លែង​ថា បើ​សន្និសីទ​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ​នៅ​ឆ្នំា ២០១៥​មិន​ទទួល​ជោគជ័យ​ទេ នោះ​កម្មវត្ថុ​របស់​អន្តរជាតិ​ក្នុង​ការ​កាត់​បន្ថយ​កម្តៅ​នៅ​ក្នុង​បរិយាកាស​គ្មាន​ថ្ងៃ​នឹង​សម្រេច​បាន​ឡើយ៕

គួរ​ជម្រាប​ជូន​ថា បារំាង ក្រោម​លោក​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី​ក៏​ធ្លាប់​បាន​ព្យាយាម​បង្កើត​សម្ព័ន្ធ​ជាមួយ​ទ្វីបអាហ្រ្វិក​ម្តង នៅ​មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​បញ្ហា​អាកាសធាតុ​ក្នុង​ទីក្រុង​កូពើណាក់​ក្នុង​ឆ្នំា ២០០៩ ដែល​ទីបំផុត​បាន​ទទួល​បរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ