អានតួអត្ថបទ
អវកាស

ភពថ្មីបី ត្រូវបាន​គេ​រកឃើញ ហើយ​អាច​ជា​ភព​ដែល​អាច​មាន​ជីវិត​រស់នៅ​បាន

យោងតាម​ការ​ចុះផ្សាយ​របស់​ទស្សនាវត្តី​វិទ្យាសាស្ត្រ ​Nature ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២​ឧសភា ​អ្នក​វិទ្យាសាស្ត្រ​ទើបតែ​កំណត់​បាន​ភព​ចំនួន​បី​ថ្មី​ផ្សេងទៀត ​ ដែល​រណប​នឹង​ផ្កាយ​កណ្តាល​មួយ ​ប្រៀប​បាន​នឹង​ព្រះ​អាទិត្យ​ដូច្នោះ​ដែរ។ បើ​ទោះ​បី​ជាពេល​នេះ ​ គេ​នៅ​មិនទាន់​មាន​ភស្តុតាង​វិទ្យាសាស្ត្រ ​គ្រប់គ្រាន់​ក៏​ដោយ ​ តែ​បើ​តាម​ការ​ស្មាន ​ គឺ​ភព​ថ្មី​ទាំង​នេះ​ គឺ​ជា​ភព​ដែល​អាច​រស់នៅ​បាន។

រូបភាពសិល្បៈ បង្ហាញពី​ភព​ថ្មី​ទាំង​បី​​ ដែល​នៅខាង​ក្រៅ​ចក្រវាល រឺ​ប្រព័ន្ធព្រះអាទិត្យ​
រូបភាពសិល្បៈ បង្ហាញពី​ភព​ថ្មី​ទាំង​បី​​ ដែល​នៅខាង​ក្រៅ​ចក្រវាល រឺ​ប្រព័ន្ធព្រះអាទិត្យ​ ESO/M. Kornmesser/N. Risinger/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

ភពថ្មី​ចំនួន​បី ​ដែល​នៅ​ចំងាយ​ប្រមាណ​ជា​៣៩​ឆ្នាំ​ពន្លឺ ​ពោល​គឺ​ស្មើនឹង​៣៩០០០០ ​ពាន់​លាន​គីឡូម៉ែត្រ ​ពី​ចក្រវាល​របស់​យើង ​ទើបតែ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រកឃើញ។ ចំងាយ​នេះ​គឺ​នៅ​ជិត​បង្កើយ ​ បើ​និយាយ​ក្នុង​ភាសា​អ្នក​ស្រាវជា្រវ​អវកាស។ គ្រាន់តែ​ត្រូវ​បាន​ប្រកាស​រក​ឃើញ​ភ្លាម ​ ភព​ថ្មី​ទាំង​បី​នេះ ​ បាន​ចោទ​លើក​ឡើង​ជា​សំណួរ​ជាច្រើន ​សម្រាប់​អ្នក​ស្រាវជ្រាវ ​ ជា​ពិសេស​ទាក់ទិន​ទៅ​នឹង​លទ្ធភាព ​ ដែល​អាច​មាន​ជីវិត​រស់នៅ ​នៅ​ខាង​លើ​នោះ។

 

យោង​តាម​ការ​ចុះផ្សាយ​របស់​ទស្សនាវត្តី ​Nature ​ដែល​ស្រង់​របាយការណ៍ ​ពី​អ្នក​វិទ្យាសាស្ត្រ​គឺ​ គេ​សន្និដ្ឋាន​ថា ​ភព​ទាំងបី​នេះ ​រណប ​រឺ​វិល​ជុំវិញ​ផ្កាយ​ដ៏​ធំ​មួយ ​ដែល​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​នឹង​ព្រះអាទិត្យ​ គ្រាន់តែ​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​ព្រះអាទិត្យ។ ក្នុង​ចំណោម​ភព​ទាំង​បី​នោះ ​មាន​ភព​ពីរ ​ដែលនៅ​ជិត​ខ្លាំង​បំផុត​នឹង​ផ្កាយ​កណ្តាល​នេះ ​ ហើយ​ដែល​តាម​ការ​ស្មាន​ ភព​ទាំង​ពីរ​នេះ​អាច​វិល​ជុំវិញ​ផ្កាយ​កណ្តាល​នេះ ​តែ​មិន​វិល​ជុំវិញ​ខ្លួនឯង​ ដូច​ផែន​ដី​យើង​ទេ ​ដោយសារ​តែ​នៅ​កៀក​ពេក។ ក្នុង​ន័យ​នេះ ​ភព​ទាំង​ពីរ​ អាច​មិន​មាន​អំណោយ​ផល​គ្រប់គ្រាន់ ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ជីវិត​រស់នៅ​លើ​នោះ​បានទេ។

 

ដោយឡែក​ ភព​ទីបី​ដែល​នៅ​ឆ្ងាយ ​ទើបធ្វើ​ឲ្យ​គេ​សង្ឃឹម​ច្រើន​ ថា​អាច​រស់​នៅ​បាន។ សម្រាប់​ពេល​នេះ ​ គេ​នៅ​មិន​ទាន់​ដឹង​ថា ​ភព​ទី​បី​នេះ​ នៅ​ចម្ងាយ​ប៉ុន្មាន​ពី​ផ្កាយ​កណ្តាល​ដែល​ខ្លួន​រណប​នោះទេ​។ ប៉ុន្តែអ្វី​ដែល​ស្ថិត​ក្នុង​ក្តី​សង្ឃឹម​របស់​អ្នក​វិទ្យាសាស្ត្រ ​គឺ​ភព​ទី​បី​នេះ ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ភពផែនដី​យើង ​ហើយ​ដែលធ្វើ​ឲ្យ​ប្រព័ន្ធ​Telescope ​អវកាស ​ឈ្មោះ ​Hubble ​ អាច​ថត​និង​ចាប់យក​ទិន្ន័យ​បាន។ ទិន្ន័យ​ស្តីពី​បរិយាកាស​ដែល​នៅ​ជុំវិញ​ភព​នោះ ​អាច​នឹង​ជួយ​ឲ្យ​មាន​ការ​សន្និដ្ឋាន​កាន់តែ​ច្បាស់​ អំពី​លទ្ធភាព ​ថា​តើ​មាន​ទំរង់​ជីវិត​រស់នៅ​លើ​នោះ​ដែរ​រឺ​ទេ ​ រឺ​ក៏​ភព​នោះ​អាច​ឲ្យ​មនុស្ស​ទៅ​រស់នៅ​បាន​ដែរ​រឺ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ