អានតួអត្ថបទ
បទសម្ភាស

លោក​វេជ្ជ​បណ្ឌិត ​មុំ គ​ង់៖​ ការ​ស្រូប​ផ្សែង​បារី​របស់​ពលរដ្ឋ​កម្ពុជា​ខ្ពស់​ជាង​គេ​នៅ​អាស៊ាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរ​ជាតិ ​RFI​ នៅ​ថ្ងៃនេះ​ គឺ​លោក​វេជ្ជ​បណ្ឌិត​ មុំ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ លោក​វេជ្ជ​បណ្ឌិត​ មុំ ​គង់ ​បាន​ឲ្យ​ដឹង​ថា ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ពី​ការ​ហាម​ជក់​បារី​ ឬផ​លិត​ផល​ថ្នាំ​ជក់​ គឺ​មាន​សារៈ​សំខាន់​ណាស់ ​ដោយ​សារ​តែ​កន្លង​មក​ តាម​ការ​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​ការ​ស្រូប​ផ្សែង​បារី​នៅ​តាម​ភោជនីយដ្ឋាន​ ឬ​កន្លែង​សាធារណៈនានា​ របស់​ពល​រដ្ឋ​កម្ពុជា​គឺ​មាន​អត្រា​ខ្ពស់​ជាង​គេ ​ក្នុង​តំបន់​អាស៊ាន។​

លោក​វេជ្ជ​បណ្ឌិត​មុំ ​គង់​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា​។​
លោក​វេជ្ជ​បណ្ឌិត​មុំ ​គង់​ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​ក​ម្ពុជា​។​ @RFI/Rachna
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ