អានតួអត្ថបទ
បទយកការណ៍

បទល្មើស​នេសាទ​នៅ​ស្រុក​ស្ទឹងហាវ​ជំរុញ​ប្រជានេសាទ​ឲ្យ​កាន់តែ​ក្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បទល្មើស​នេសាទ​ក្នុង​ទ្រង់ទ្រាយ​ធំ និង​អស់រយៈពេល​ជា​យូរឆ្នាំ​មកហើយ នៅក្នុង​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ បាន​ជំរុញអោយ​ប្រជានេសាទ​នៅ​ទីនោះ​មាន​ជីវភាព​ក្រក្រី និង​លំបាក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ អ្នកនេសាទ​ខ្លះ​បាន​ខ្ចីបំណុលគេ​យក​មកធ្វើ​ជា​ដើមទុន​នេសាទ។ ដោយសារតែ​ការ​នេសាទ​មិនបាន​ត្រី មាន​អ្នក​នេសាទ​ខ្លះ​​ក៏​ត្រូវ​បង្ខំចិត្ត​​លក់​ដី លក់​ផ្ទះ​ ដើម្បី​សង​សំណុល​គេ។ ក្រុម​អ្នកការពារ​ធនធាន​ធម្មជាតិ និង​ប្រជានេសាទ​នៅទីនោះ បាន​ទទួច​សុំ​អោយ​អាជ្ញាធរ​ពាក់ព័ន្ធ​​ជួយ​បង្រ្កាប​បទល្មើស​នេសាទ​ទំាងនោះ​ផង បើ​មិនដូច្នោះ ​ទំាង​ជីវភាព​ពលរដ្ឋ ទំាង​ធនធន​ធម្មជាតិ​នឹង​ត្រូវ​បំផ្លាញ​ដោយសារ​បទល្មើស​នេសាទ​នេះ​មិនខាន​ឡើយ។

ត្រី​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​តែ​មាន​បទ​ល្មើស​នេសាទ​ ពេញ​បន្ទុក​គ្រប់ទី​កន្លែង
ត្រី​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​តែ​មាន​បទ​ល្មើស​នេសាទ​ ពេញ​បន្ទុក​គ្រប់ទី​កន្លែង ©​ អ៊ឹម ណាវិន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ