អានតួអត្ថបទ
បទសម្ភាស

លោកឡុង បញ្ញាវុធ៖« បរាជ័យ​របស់​តុលាការ​ខ្មែរក្រហម​នៅ​ថ្ងៃ​ណា​មួយ គឺ​ជា​ការ​ទទួលខុសត្រូវ​រួមគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុ​បារំាងអន្តរជាតិ​នា​ថ្ងៃសៅរ៍ ទី១៨ មិថុនា​​នេះ គឺ​លោក​ឡុង បញ្ញាវុធ អ្នកសម្របសម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​ឡុង បញ្ញាវុធ​បាន​បញ្ជាក់​ថា លោក​គ្មាន​ការ​ភ្ញាក់ផ្អើល​នឹង​ការ​តម្រង់ជួរ​ចូល​ពេទ្យ​របស់​អតីត​មេខ្មែរក្រហម ចំ​ពេល​ដែល​សាលាក្តី​ខ្មែរក្រហម​ផ្តើម​បើក​សវនាកា ​លើ​សំណុំរឿង ០០២ ទេ។ យោង​តាម​លោកឡុង បញ្ញាវុធ ភាពចាស់ជរា​របស់​ជនជាប់ចោទ​នៅ​ក្នុង​សំណុំរឿង ០០២ និង​កង្វះ​ថវិកា​មិនចេះចប់ មិនចេះហើយ​របស់​សាលាក្តី​ខ្មែរក្រហម គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​ជនរងគ្រោះ ក៏​ជា​ដំណើរការ​ទូទៅ​របស់​តុលាការកូនកាត់​មួយ​នេះ។ សម្រាប់​លោក​ឡុង បញ្ញាវុធ បរាជ័យ​របស់​សាលាក្តីខ្មែរក្រហម​នៅ​ថ្ងៃ​ណា​មួយ គឺ​ជា​ការ​ទទួល​ខុសត្រូវ​រួម​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ៕

លោកឡុង បញ្ញាវុធ អ្នកសម្របសម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា
លោកឡុង បញ្ញាវុធ អ្នកសម្របសម្រួល​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ