អានតួអត្ថបទ
កេនយ៉ា

ក្រុម​ភេរវជន​​​​ជ្រុលនិយម​​​​​អ៊ីស្លាម​​​​​ស្ហេបាប់​​ ​បង្ក​​ភេរវកម្ម​​​​​ជា​​​ថ្មី​​​​ នៅ​​​កេនយ៉ា​​​ ​​

នៅកេនយ៉ា ក្រុម​ភេរវជន​ស្ហេបាប់​ បាន​​បង្ក​អំពើ​ភេរវកម្ម​ប្រឆាំង​រដ្ឋាភិបាល​កេនយ៉ា​សា​ជាថ្មី។ ក្រុម​ស្ហេបាប់​បាន​​បាញ់​សម្លាប់​មនុស្ស​ នៅ​យប់ថ្ងៃ​ចន្ទម្សិលមិញ នៅតាម​បណ្តោយ​​ឆ្នេរ​ទេសចរមហាសមុទ្រ​ឥណ្ឌា​​​ សម្លាប់​មនុស្ស​យ៉ាងហោច​​​១៥នាក់។ ក្រុម​ស្ហេបាប់​​ទើប​តែ​បាន​​ប្រកាស​ថា បាន​សម្លាប់​មនុស្ស​៤៩នាក់ កាលពី​ថ្ងៃ​​អាទិត្យ​ ​នៅ​ជិត​កោះទេសចរ ភាគ​ខាងត្បូង​​ប្រទេស។ ​​ក្រុម​ស្ហេបាប់​ប្រកាសដាក់​កេនយ៉ា​ជា​តំបន់​សង្គ្រាម​ និង​​បាន​​​​គំរាម​​​អ្នកទេសចរ​​អោយ​ចាកចេញពី​កេនយ៉ា។​ ​

អគារ​ខូចឆេះ​នៅ​ក្រុង​ Mpeketoni ភាគខាងកើត​កេនយ៉ា ក្នុង​ការ​វាយប្រហារ​​របស់​ក្រុម​ស្ហេបាប់​ កាលពីថ្ងៃ​អាទិត្យ។
អគារ​ខូចឆេះ​នៅ​ក្រុង​ Mpeketoni ភាគខាងកើត​កេនយ៉ា ក្នុង​ការ​វាយប្រហារ​​របស់​ក្រុម​ស្ហេបាប់​ កាលពីថ្ងៃ​អាទិត្យ។ EUTERS/Joseph Okanga
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប៉ូលិស​កេនយ៉ា​ ​យប់ថ្ងៃ​ចន្ទម្សិលមិញ ឈានចូល​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បុរស​ប្រដាប់​អាវុធ​ជាច្រើន​រូប​​ បាន​ចូល​ទៅសម្លាប់​មនុស្ស​ច្រើននាក់ នៅក្នុង​ភូមិ​មួយ​​ក្បែរ​ឆ្នេរ​​​សមុទ្រ​​។ ក្រុម​ប្រដាប់​អាវុធ​​​​មានភិនភាគ​​ប្រហាក់ប្រហែល​នឹង​​ក្រុម​​​កុម្ម៉ង់​ដូ​​ ដែល​បាន​ចូល​ទៅ​បង្ក​ភេរវកម្ម​កាលពី​​​​ថ្ងៃ​អាទិត្យ សម្លាប់​មនុស្ស​៤៩នាក់ នៅតំបន់​ម៉ាពេកេតូនី ​ជិត​​​ជិត​កោះទេសចរ​ ឡាមូ ​ភាគ​ខាងកើត​ប្រទេស។

​ក្រុម​​​ភេរវជន​អ៊ីស្លាម​និយម​ជ្រុល​​ស្ហេបាប់ បាន​ប្រកាស​ថា ខ្លួន​បាន​បង្ក​​​អំពើ​ភេរវកម្ម​ទាំង​២នេះ។ សម្រាប់​ភេរវកម្ម​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​ស្ហេបាប់​ប្រាប់ថា បាន​សម្លាប់​មនុស្ស​២០នាក់ ភាគច្រើន​ជា​​ប៉ូលិស​និង​កងការពារ​ព្រៃឈើ។ រីឯ​​អំពើ​ភេរវកម្ម​កាលពីថ្ងៃ​អាទិត្យ ត្រូវបាន​សាក្សី​ជាច្រើន​ប្រាប់ថា ​​ ក្រុម​ភេរវជន​បាន​វាយប្រហារ​សំដៅ​លើ​អ្នក​កាន់​សាសនា​គ្រិស្ត​តែ​ម្តង។

​គួររំលឹក​ថា ក្រុម​ស្ហេជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ​មាន​​​ជាប់ពាក់ព័ន្ធ​ជា​មួយ​ក្រុម​អាល់កៃដា។​ ក្រុម​ស្ហេបាប់ ​​មាន​ដើមកំណើត​នៅ​​សូម៉ាលី ចន្លោះ​ឆ្នាំ​២០០៣ដល់​ឆ្នាំ ២០០៥។ ក្រុម​នេះ ​ត្រូវបាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ ដោយ​សារ​កាលណោះ​ ក្រុម​ស្ហេបាប់ ​​បាន​​វាយប្រហារ​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ វេសហ្កេត ក្នុង​ទីក្រុង​ណៃរ៉ូប៊ី សម្លាប់​មនុស្ស​​យ៉ាង​ហោច​៦៧នាក់។ ​ការវាយប្រហារ​ក្រុង​ណៃរ៉ូប៊ី​ កាលពី​ខែ​កញ្ញា ឆ្នាំមុន គឺ​ដើម្បី​ព្រមាន​រដ្ឋាភិបាល​កេនយ៉ា អោយ​ដកទ័ព​ចេញ​ពី​ប្រទេស​សូម៉ាលី បញ្ឈប់​ការ​វាយប្រហារ​បំបែក​ក្រុម​ស្ហេបាប់​តទៅ​​ទៀត។ ​​ក្រុម​ស្ហេបាប់​លើកឡើង​​ថា ធ្វើ​ភេរវកម្ម​ដើម្បី​ឆ្លើយតប​ទៅ​នឹង​រដ្ឋាភិបាល​កេនយ៉ា​ដែល​បាន​បង្ក្រាប​​អ្នកកាន់​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស។

ក្រោយ​ភេរវកម្ម​ទាំង២​នៅថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុម​ស្ហេបាប់​បាន​អំពាវនាវ​អោយ​អ្នក​ទេសចរ​ចាកចេញ​ពី​​​កេនយ៉ា និង​បាន​ប្រកាស​បង្ក​ការ​វាយប្រហារ​ថ្មីៗ​នៅពេលខាងមុខ​ទៀត។ ក្រុម​ភេរវជន​​បាន​ដាក់ប្រទេស​​​​កេនយ៉ា​​ ជា​​តំបន់​សង្គ្រាម៕  ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ