អានតួអត្ថបទ
កម្ពុជា

មេទ័ព​ខ្មែរ​ថៃ​ជួប​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ ក្រោយ​សេចក្តី​សម្រេច​របស់​តុលាការ​ឡាអេ​

មេទ័ព​ក្នុង​សមរភូមិ​ជួរ​មុខ​របស់​កម្ពុជា និង​ថៃ​បាន​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​បញ្ជាក់​អំពី​ជំហរ​របស់​ពួកគេ​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​រក្សា​ភាព​ស្ងប់ស្ងាត់ នៅ​តាម​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ។ ភាគី​ទាំងពីរ​បាន​ជួប​គ្នា​នៅ ចំនុច​ព្រំដែន​ក្បែរ​ជើង​ប្រាសាទ​ព្រះវិហារ។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការ​ប្រកាស​សាលដីកា​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅព្រឹក​ថ្ងៃ​អង្គារ​នេះ មេបញ្ជាការ​កងទ័ព​ប្រចាំ​ព្រំដែន​ប្រាសាទព្រះវិហារ ទាំង​កម្ពុជា​ និង​ថៃ​បាន​ណាត់ជួបគ្នា​ដើម្បី​បង្ហាញ​ជំហរ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។
ភាគី​​កម្ពុជា​ដឹកនាំដោយ​លោក​ឧត្តម​សេនីយឯក​ ស្រី ឌឹក​ មេបញ្ជាការកងពលធំ​លេខ៣​ទទួល​បន្ទុក​ទិស​ប្រសាទព្រះវិហារ និង​ភាគី​ថៃ​ដឹកនាំ​ដោយមេបញ្ជាការ​កងពល​លេខ​៦។

ភាគីទាំងពីរ​បាន​សន្យា​មិនអោយមាន​ភាព​តានតឹង​កើតឡើង ហើយ​ក៏​សន្យា​មិន​ផ្ទុះ​អាវុធ ដោយ​គោរពតាម​ សាលដីកាតុលាការឡាអេ និង​ជំហរ​របស់​រដ្ឋាភិបាល​ទាំងពីរ។ ក្រោយពី​ការ​ជួប​គ្នា នៅចំនុច​ព្រំដែន​ក្បែរ​ជើង​ប្រសាទ​ព្រះវិហារនេះ មេបញ្ជាការ​ទាំងពីរ​បាន​ធ្វើ​សន្និសីទ​កាសែត​រួមគ្នា ដោយ​មាន​ទាំងអ្នកកាសែត​ខ្មែរ និង​អ្នកកាសែត​ថៃ​ចូលរួម​ផង។

គួរ​បញ្ជាក់ផងដែរថា នៅព្រឹក​មិញ​នេះ នៅ​ឯ​ក្នុង​រដ្ឋសភា ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា លោក​ហេង​ សំរិន​ក៏​បាន​ថ្លែងការណ៍​គាំទ្រគោលជំហររបស់​រដ្ឋាភិបាល​ និង​សាទរ​សេចក្តីសម្រេចរបស់​តុលាការ​ឡាអេ​ផងដែរ។ លោកហេង សំរិន​ក៏​បាន​អំពាវនាវ​បន្ថែមទៀត អោយកងទ័ព​រក្សា​ភាពអត់ធ្មត់​ដើម្បី​រក្សា​សន្តិភាព​តាម​ព្រំដែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ