អានតួអត្ថបទ
បទយកការណ៍

ខុម ចន្ទ​សេរី​វឌ្ឈន៍ កូន​កសិករ​ដែល​ខំរៀន​ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន​នៅ​ជនបទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​របត់​សង្គម​ដែល​គ្រូ​បង្រៀន មាន​ប្រាក់​ខែ​តិច វារិត​តែ​ធ្វើ​ឲ្យ​គ្រូ​បង្រៀន​ជា​ច្រើន មិន​ចង់ទៅ​បង្រៀន​នៅ​តាម​សាលា​នៅ​ខេត្ត​ទី​ជន​បទ​ឆ្ងាយ​ៗ ។តែ​នៅ​ក្នុងនោះ​ប្រហែល​ជា​មាន​មិន​តិច​ដែរ​គ្រូ​បង្រៀន ដែល​មាន​ឆន្ទះ​ចង់​បង្រៀន​កូន​ខ្មែរ​នៅ​តាម​ទី​ជន​បទ ក្នុង​នោះ​មាន​អនាគត​គ្រូ​ម្នាក់ ដែល​គាត់​មាន​ឆន្ទះ​មុតមាំ​ក្នុងការ​ចេញទៅ​បង្រៀន​កូន​ខ្មែរ​នៅ​តំបន់​ដាច់ស្រយាល។ លោកគ្រូ ខុម ចន្ទ​សេរី​វឌ្ឈន៍ នឹង​ចេញ​បង្រៀន​នៅ​ឆ្នាំ​ក្រោយ​នេះ គឺ​គាត់​ត្រូវ​ទៅ​បង្រៀន​កូនសិស្ស ក្នុង​ខេត្ត​កំពង់​ធំ ។ទំរាំ​រៀន​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​ថ្នាក់​មធ្យម​សិក្សា​នេះ យុវជន​មាន​ដើមកំណើត​មកពី​ខេត្តពោធិ៍សាត់​រូបនេះ បាន​តស៊ូ​ខ្លាំងក្លា ក្នុង​នាម​ជា​កូន​កសិករ ដែល​ឡើង​មក​រៀន​នៅ​ភ្នំពេញ​។

ខុម ចន្ទសេរីវឌ្ឈន៍ កូនកសិករដែលខំរៀនដើម្បីក្លាយជាគ្រូបង្រៀននៅជនបទ
ខុម ចន្ទសេរីវឌ្ឈន៍ កូនកសិករដែលខំរៀនដើម្បីក្លាយជាគ្រូបង្រៀននៅជនបទ @RFI/ Im Navin
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ