អានតួអត្ថបទ
អូតង់-រុស្ស៊ី

អង្គការ​​អូតង់​​​បារម្ភ​​ពី​​ការ​ចល័ត​​នាវា​​ចម្បាំង​​រុស្ស៊ី​ សំដៅ​​ទៅ​​ស៊ីរី​​

ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​អង្គការ​អូតង់​បាន​សំដែង​ការ​បារម្ភ​ពី​ការចល័ត​នាវាចម្បាំង​រុស្ស៊ី ​ជា​ច្រើន​គ្រឿង កាត់ក្បែរ​ប្រទេស​អឺរ៉ុប ​សំដៅ​ទៅស៊ីរី។ អូតង់​បារម្ភ​ថា​​ ​នាវា​ផ្ទុកយន្តហោះ​រុស្ស៊ី​​អាច​នឹងលួច​​ចូលទៅ​ទំលាក់គ្រាប់បែក​នៅ​ស៊ីរី​បាន។ ​សហភាព​អឺរ៉ុបបានប្រជុំគ្នា ​​បន្ត​ដាក់សម្ពាធ​លើ​រុស្ស៊ី។​ 

នាវា​ផ្ទុកយន្តហោះ​រុស្ស៊ី Amiral Kouznetsov
នាវា​ផ្ទុកយន្តហោះ​រុស្ស៊ី Amiral Kouznetsov wikipedia commons
ផ្សាយពាណិជ្ជកម្ម

អង្គការ​អូតង់​មិនសូវទុកចិត្ត​រុស្ស៊ីទេ ទោះបី​ជា​រុស្ស៊ី​និង​កងទ័ព​ស៊ីរី បាន​យល់ព្រម​អនុវត្ត​បទឈប់បាញ់​ដែល​កំពុង​​តែ​មាន​នៅ​តំបន់​អាឡិប នៅ​​ស៊ីរីពេលនេះ​​​ក្តី។ ម្សិលមិញនេះ ​លោក​ចេន ស្តូលតិនបឺរ ជា​អគ្គលេខាធិការ​អូតង់ បាន​សំដែង​ការបារម្ភ ដោយ​ប្រាប់ថា ​នាវា​ចម្បាំង​រុស្ស៊ី ​កំពុង​ឆ្ពោះទៅមុខ សំដៅ​ទៅ​​សមុទ្រ​មេឌី​ទែររ៉ាណេ។ អូតង់​គិតថា ​​នាវា​ទាំងនេះ អាចចូល​​ទៅ​បង្កើន​ការ​​វាយលុក​នៅ​អាឡិប​បាន។

ម្សិលមិញនេះ អង់គ្លេស​បាន​សង្កេត​ឃើញ​វត្តមាន​នាវាចម្បាំង​រុស្ស៊ី​៨គ្រឿង ​​ក្នុងនោះ​មា​ននាវា​ផ្ទុកយន្តហោះ​Amiral Kouznetsov អាមៀរ៉ាល់ គូស្នេតសូវ។ ក្បួន​នាវា​ទាំងនេះ​ធ្វើដំណើរ​ឆ្ពោះ​​ទៅ​សមុទ្រមេឌីទែររ៉ាណេ។

​រុស្ស៊ី​​ប្រាប់ កាលពី​ថ្ងៃសៅរ៍​ដែរ​ថា ​​នាវា​ផ្ទុកយន្តហោះ​ខ្លួន មាន​ផ្ទុក​យន្តហោះប្រដេញ​ ​​និង​ឧទ្ធម្ភាគចក្រ​ច្រើនគ្រឿង​ ធ្វើដំណើរ​ទៅ​​ស៊ីរី ​ដើម្បី​ពង្រឹង​វត្តមាន​យោធា​​រុស្ស៊ី​ក្នុង​តំបន់នោះ។ ​សម្រាប់​​អង់គ្លេស​ រុស្ស៊ី ធ្វើ​សកម្មភាព​យោធាបែបនេះ ដើម្បី​​​​ចាំ​​មើល​​​ប្រតិកម្ម​ពី​​អូតង់។ ប្រទេស​សមាជិក​អូតង់​​កំពុង​​​តាមដាន​សកម្មភាព​យោធា​រុស្ស៊ី​​តទៅ​ទៀត។ ​

ម្សិលមិញ សហភាព​អឺរ៉ុប​បាន​ដំឡើង​សម្លេង​ដាក់រុស្ស៊ី ដោយ​គំរាម​ថា អាច​ដាក់ទណ្ឌកម្ម​ថ្មីៗទៀត ប្រសិន​បើរុស្ស៊ី​នៅ​តែ​បន្ត​​បង្ក​បទឧក្រិដ្ឋ​ទំលាក់គ្រាប់បែក។ តាំងពី​ថ្ងៃ២២កញ្ញាមក ​ការទំលាក់គ្រាប់បែក​នៅតំបន់​គ្រប់គ្រង​ដោយ​ក្រុមឧទ្ទាម ពី​សំណាក់​កងទ័ព​ស៊ីរី​និង​រុស្ស៊ី បាន​សម្លាប់​ជនស៊ីវិល​រាប់រយនាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ