អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោកស្រី​ឡាក់ សុភាព ឡើង​ជ្រញ់​មុនគេ​ចំពោះ​មុខ​គណៈ​កម្មាធិកា​វិន័យ​បក្ស​ប្រឆាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បក​អាក្រាត​រឿង​ផ្ទៃ​ក្នុង​គណបក្ស​របស់​ខ្លួន ប្រាប់​បណ្តាញ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន លោក​ស្រី​ឡាក់ សុភាព ដែល​ជា​សមាជិក​គណៈកម្មាធិកា​នាយក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ បាន​ចូល​ទៅ​បក​ស្រាយ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​វិន័យ​គណបក្ស​នេះ ។ គណៈកម្មាធិការ​វិន័យ​បាន​តម្រូវ​ឲ្យ​លោក​ស្រី​ឡាក់ សុភាព ធ្វើការ​ឆ្លើយ​តប​ចំពោះ​បណ្តាញ​សារព័ត៌មាន​នូវ​អ្វី​ដែល​លោក​ស្រី​បាន​បរិហារ​មក​លើ​គណ​បក្ស ដើម្បី​រក្សា​កិត្តិយស​ថ្នាក់​ដឹកនាំ​កំពូល និង គណបក្ស​សង្គ្រោះ​ជាតិ​។ ក៏​ប៉ុន្តែ​លោក​ស្រី​ឡាក់ សុភាព បាន​បដិសេធ។ ការ​បដិសេធ​នេះ ធ្វើ​ឲ្យ​លោក​ស្រី​ឡាក់ សុភាព ក្លាយ​ជា​មន្ត្រី​ជាន់​ខ្ពស់​ទី​មួយ​របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​គណៈកម្មាធិការ​វិន័យ។ គណៈកម្មាធិការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​សម្រេច​ចាត់​វិធានការ​លើ​លោក​ស្រី​ឡាក់ សុភាព​នៅ​ថ្ងៃ​អង្គារ​នេះ។

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកំពុងកាន់ទង់ជាតិបក្ស នៅ​ពេល​ហែ​​រក្បួន​ឃោសនា​យុទ្ធនាការ​បោះឆ្នោត​។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកំពុងកាន់ទង់ជាតិបក្ស នៅ​ពេល​ហែ​​រក្បួន​ឃោសនា​យុទ្ធនាការ​បោះឆ្នោត​។ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ