អានតួអត្ថបទ
បទសម្ភាស

កញ្ញា នាង សុភីណា៖ កម្មវិធី​កសិករ​ឆ្នើម លើក​ទឹក​ចិត្ត​​កសិករ​ខ្មែរ​ ឲ្យ​មាន​មោទនភាព​លើ​កសិផល​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFIនៅ​ថ្ងៃ​អាទិត្យ ទី០៨​ធ្នូ​​នេះ គឺកញ្ញា​ នាង សុភីណា អ្នក​គ្រប់​គ្រង​កម្មវិធី​កសិករ​ឆ្នើម​ឆ្នាំ​២០១៣។ កម្មវិធី​កសិករ​ឆ្នើម​ឆ្នាំ​២០១៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​៣​ផ្សេង​គ្នា នៅ​ខែ​មករា ឆ្នាំ​២០១៤​ខាង​មុខ​នេះ។ បើ​តាម​កញ្ញា​ នាង សុភីណា ​កសិករ និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ​រាប់​រយ​នាក់ នឹង​មក​​ជួប​ជុំ​គ្នា ចែក​រំលែក​នូវ​បទពិសោធ​ន៍​ ល្អ​ៗ ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​គ្រប់​គ្រង​កម្មវិធី​វ័យ​ក្មេង​នេះ អះអាង​ថា កម្មវិធី​កសិករ​ឆ្នើម​នេះ នឹង​​ជួយ​លើក​ទឹក​ចិត្ត​កសិករ​ខ្មែរ ឲ្យ​មាន​មោទនភាព​លើ​កសិផល​របស់​ខ្លួន​ផ្ទាល់។

កញ្ញា នាង សុភីណា អ្នក​គ្រប់​គ្រង​កម្មវិធី​កសិករ​ឆ្នើម​ឆ្នាំ​២០១៣
កញ្ញា នាង សុភីណា អ្នក​គ្រប់​គ្រង​កម្មវិធី​កសិករ​ឆ្នើម​ឆ្នាំ​២០១៣ RFI/Im Rachna
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ