អានតួអត្ថបទ
មេរោគ​ហ្ស៊ីកា

អង្គការ​​សុខភាព​​ពិភពលោក​​បារម្ភ​​​ថា​ ​មេរោគ​​ហ្ស៊ីកា​អាច​​​​​ឆ្លង​រាលដាល​​ក្នុង​តំបន់​​​​អាស៊ី​​ប៉ាស៊ីហ្វិក​​

អង្គការ​សុខភាពពិភពលោក​បាន​សំដែង​ការ​បារម្ភ​ នៅថ្ងៃចន្ទ​នេះ​ថា មេរោគ​ហ្ស៊ីកាទំនងជា​​​អាច​ឆ្លង​រាលដាល​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។ សិង្ហ​បុរី​មាន​​​មេរោគ​ហ្ស៊ីកា​​រាប់រយ​ករណី។ នៅ​ថៃ​វិញ ករណី​​​ទារក​២នាក់​ដែល​កើតមក មាន​ក្បាលតូចនោះ​​​ ពិត​ជា​ករណីបង្កឡើង​ដោយ​​មេរោគ​ហ្ស៊ីកា​មែន។​​​ 

រូបថត​​​កុមារម្នាក់ មាន​ជំងឺ​​​ក្បាលតូច​ដោយសារ​មេរោគ​ហ្ស៊ីកា
រូបថត​​​កុមារម្នាក់ មាន​ជំងឺ​​​ក្បាលតូច​ដោយសារ​មេរោគ​ហ្ស៊ីកា RFI/João Matos
ផ្សាយពាណិជ្ជកម្ម

យោងតាមអង្គការ​សុខភាព​ពិភពលោក ​មេរោគ​ហ្ស៊ីកា​​មាន​វត្តមាន​នៅ​៧៣ប្រទេស ក្នុង​ពិភពលោក ក្នុង​នោះប្រទេសយ៉ាងតិច​ ​​ចំនួន​១៩ ស្ថិត​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញផ្សាយ​​​របាយការណ៍​ជា​សាធារណៈ​មួយ ​ក្នុង​កិច្ចប្រជុំ​តំបន់​នៅ​ក្រុង​ម៉ានីល ប្រទេស​​ហ្វីលីពីន។ ជា​របាយការណ៍​​​រំពឹងថា មេរោគហ្ស៊ីកា​​​​​​អាចឆ្លង​​​​រាលដាល​​​ច្រើន​ថែមទៀត ក្នុង​តំបន់ នៅតាម​ប្រទេស​ដូចជា​ចិន ជប៉ុ​ន អូស្ត្រាលី ​បណ្តា​ប្រទេស​​​​​អាស៊ី​អាគ្នេយ៍ រឺ​ក៏​នៅ​តាម​កោះ​នៅ​សមុទ្រ​ប៉ាស៊ីហ្វិក។ ​

យោងតាម​លោកស្រី​Margaret Chan ជា​ប្រធាន​អង្គការ​សុខភាព​ពិភពលោក ​ក្រុមអ្នក វិទ្យាសាស្ត្រ ​​​នៅ​មិនទាន់​រកឃើញ​មធ្យោបាយ​អ្វី​ ដើម្បី​​ទប់ស្កាត់​មេរោគ​ហ្ស៊ីកា​ទេ។​ ពេលនេះ​ សិង្ហបុរី​កំពុង​មាន​ករណី​មេរោគ​ហ្ស៊ីកា​ជាង៤០០ករណី។ ​ហើយ​មាន​តិច​ជាង​២០ករណី ​នៅ​​​ហ្វីលីពីន វៀតណាម និង​ម៉ាឡេស៊ី។ ​

មេរោគ​ហ្ស៊ីកា​មានវត្តមាន​ក្នុង​​ប្រទេសចំនួន​៧៣ គិត​តាំងពី​ឆ្នាំ២០១៥មក ។ មេរោគ​នេះ​បាន​វាយ​ប្រហារ​អាមេរិក​ឡាទីន​ និង​តំបន់​ការ៉ាអ៊ីប ​ច្រើនជាងគេ។​ ហ្ស៊ីកា​ឆ្លង​​តាម​រយៈ​មូសខ្លា​ និង​ការ​រួមភេទ។ ​ស្ត្រី​មានផ្ទៃពោះ ដែល​ឆ្លង​មេរោគ​នេះ អាច​​​ផ្តល់​កំណើត​ទារក​ដែលមាន​​ការ​លូតលាស់​​ខួរក្បាល​មិនត្រឹមត្រូវ ដែល​គេហៅថា ​ជំងឺ​ក្បាលតូច​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ