អានតួអត្ថបទ
អេបូឡា

OMS ចោទ ​តង់សានី ថា​លាក់​បាំង​ព័ត៌មាន​ពីការ​រីករាយ​ដាល​មេរោគ​អេបូឡា

អង្គការ​សុខភាព​ពិភពលោក OMS ​បាន​ចោទប្រកាន់​ប្រទេស​តង់សានី ថា​បាន​លាក់​បាំង​ព័ត៌មាន​ ស្តី​ពីករណី​ឆ្លង​​មេរោគ​អេបូឡា។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​ ចុះ​ផ្សាយ​ពីថ្ងៃ​សៅរ៍​ ទី​២១កញ្ញា​។ ចំពោះ​​អង្គការ​សុខភាព​ពិភពលោក, ការ​លាក់​បាំង​ព័ត៌មាន​ពី​ករណី​ជំងឺ​ឆ្លង​អេបូឡា គឺ​បង្កផល​​លំបាក​ក្នុង​ការ​រក​វិធានការបង្ការ​និង​ទប់​ស្កាត់​ការ​រីករាយ​ដាល​នៃ​ដ៏កាច​សាហាវ​មួយ​នេះ​។ 

ការប្រយុទ្ធប្រឆាំង​នឹង​អេបូឡា​ នៅ​កុងហ្គោ
ការប្រយុទ្ធប្រឆាំង​នឹង​អេបូឡា​ នៅ​កុងហ្គោ REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

នៅ​ទ្វីបអាហ្វ្រិក​កាល អង្គការ​សុខភាព​ពិភពលោក បាន​រកឃើញ​មេរោគ​អេបូឡា​មួយករណី​ នៅ​តង់សានី​ ​ តាមរយៈ​ការ​ធ្វើ​តេស្ត​រោគវិនិច្ឆ័យ​ទៅលើ​អ្នក​ជំងឺ​ម្នាក់ នៅគ្លីនិកឯកជនមួយ​កន្លែង​​ នៃ​ក្រុង​កំពង់​ផែ Der es Salaam។ អង្គការ​សុខភាព​ពិភាព មាន​ក្តីសង្ស័យ​ពីការ​ផ្ទុះ​រីករាល​ដាល​នៃ​ជំងឺ​នេះ និង​បាន​បញ្ចូន​ដំណឹង​ទៅ​រដ្ឋាភិបាល​​តង់សានី ជាបន្ទាន់ ក៏ប៉ុន្តែ​អាជ្ញាធរ​តង់​សានី ស្រាប់តែ​បដិសេធ ដោយ​​ថា​គ្មា​នករណី​ជំងឺ​អេបូឡា​នៅក្នុង​ប្រទេស​របស់ខ្លួន​នោះទេ។

ចម្លើយ​នេះ ធ្វើ​ឱ្យ​មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក​ ខក​ចិត្ត និង​យល់ថា ការ​បំបិទ​ការ​ពិត​ដូច្នេះ គឺ​បង្ក​ជាទុក្ខ​លំបាក​សម្រាប់​ប្រជាជន​អ្ន​ករងគ្រោះ និងអ្នក​ឆ្លង​ជំងឺ​។ ដ្បិត​ថា មេរោគ​នេះ អាច​រីករាយដាល​ដល់​មនុស្ស​ផ្សេងដទៃទៀត។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក បញ្ជាក់​បន្ថែមថា​​ កង្វះ​​កិច្ច​សហការ​និង​ការ​មិន​ព្រម​ផ្តល់​ព័ត៌មាន​លម្អិត​ពីករណី​មាន​ជំងឺ​អេបូឡា​នៅក្នុងស្រុកតង់សានី​នេះ គឺ​ធ្វើ​ឱ្យ​អ្នក​ជំនាញ​​លំបាក​វាយតម្លៃ​ពីហានិភ័យ​នៃ​ជំងឺ​។ ចំណែក​អ្នក​ដែល​ឆ្លង​រោគ​រួចហើយ​ គឺពុំបាន​ដឹង​ខ្លួន​និង​បាន​ធ្វើ​ដំណើរ​ពេញប្រទេស​ នេះជាហេតុ​ឱ្យ​​រឹតតែ​លំបាក​ក្នុង​ការ​​សន្និដ្ឋាន​ពីគ្រោះថ្នាក់ ដែល​អាច​នឹង​កើត​ឡើង។

គួរ​ជ្រាប​ថា តង់សានី ជាប្រទេស​មួយ​ក្នុង​ទ្វីប​អាហ្វ្រិកខាងកើត​ ដែល​នៅ​ជាប់​ព្រំដែន​នឹង​ប្រទេស​កុងហ្គោ។ កុងហ្គោ បាន​ឆ្លង​ជំងឺអេបូឡា និង​​រីករាលដាល​ សម្លាប់​មនុស្ស​អស់​ជាង​ ២ពាន់​១រយនាក់​ ក្នុង​រយៈ​ពេល​តែ​ជាង​មួយ​ឆ្នាំ។ នៅប្រទេស​​​អូហ្គាន់ដា បាន​ធ្វើ​តេស្ត​វិនិច្ឆ័យ​រោគ​ និង​រក​ឃើញ​មាន​បួន​ករណីលើ​ពលរដ្ឋ​ ហើយ​អ្នក​ជំងឺ​ទាំងបួននេះ ​បាន​ស្លាប់​បាត់ទៅហើយ។ នៅ​ប្រទេស​ហ្គីណេ, ស៊ីរ៉ាឡេអូន និងលីប៉េរីយ៉ា មាន​មនុស្ស​ស្លាប់​ជាង​១ពាន់​១រយនាក់ ដោយ​ជំងឺ​អេបូឡា​ ក្នុង​ចន្លោះ​ ឆ្នាំ​២០១៤ ដល់​២០១៦៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ