អានតួអត្ថបទ
ឡាអេ

តុលាការ​យុត្តិធម៌​អន្តរជាតិ បញ្ជា​ឱ្យ​ ប៉ាគីស្ថាន ជំនុំជម្រះក្តី​​ឡើងវិញចំពោះ​ទោស​ប្រហារ​ជីវិត​លើ​បុរស​​ឥណ្ឌាម្នាក់​

ថ្ងៃពុធ​ ទី​១៧កក្កដា, ពី​​ក្រុង​ឡាអេ, តុលាការ​យុត្តិធម៌​អន្តរជាតិ បា​នចេញ​បញ្ជា​ឱ្យភាគីប៉ាគីស្ថាន កាត់ក្តី​សាជាថ្មី ចំពោះ​ការ​សម្រេច​កាត់ទោស​ប្រហារ​ជីវិត ទៅលើ​ជនជាតិ​ឥណ្ឌាម្នាក់ ។ សូម​រម្លឹកជូនថា កាលពី​ខែមេសា​ ឆ្នាំ២០១៧ តុលាការ​សឹក​របស់​ប៉ាគីស្ថាន ដោយ​ផ្អែកលើ​បទ​ល្មើស​ចារកិច្ច  បាន​សម្រេច​កាត់​ទោស​ប្រហារជីវិត​ទៅ លើ​បុរស​ឥណ្ឌាម្នាក់។ ក៏ប៉ុន្តែ ភាគី​ឥណ្ឌា ពុំ​សុខ​ចិត្ត​ ហើយ​បាន​រៀបចំ​ពាក្យ​ប្តឹង​ច្រាន​ចោល​សេចក្តី​សម្រេច​នេះ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

ពីក្រុងឡាអេ, តុលាការយុត្តិធម៌អន្តរជាតិ បានចេញបញ្ជាឱ្យភាគីប៉ាគីស្ថាន កាត់ក្តីសាជាថ្មី ចំពោះការសម្រេចកាត់ទោសប្រហារជីវិត ទៅលើជនជាតិឥណ្ឌាម្នាក់។
ពីក្រុងឡាអេ, តុលាការយុត្តិធម៌អន្តរជាតិ បានចេញបញ្ជាឱ្យភាគីប៉ាគីស្ថាន កាត់ក្តីសាជាថ្មី ចំពោះការសម្រេចកាត់ទោសប្រហារជីវិត ទៅលើជនជាតិឥណ្ឌាម្នាក់។ REUTERS
ផ្សាយពាណិជ្ជកម្ម

បុរសឥណ្ឌាដែលត្រូវ​តុលាការ​សឹក​រ​បស់​ប៉ាគីស្ថាន​ កាត់ទោស​ប្រហារ​ជីវិត​នោះ មានឈ្មោះថា ហ្សាតហាវ (Kulbhushan Sudhir Jadhav)។ លោកគឺ​បុត្រ​​របស់​មន្ត្រី​ប៉ូលីស​ឥណ្ឌា ហើយ​ក្នុង​វ័យ​៤៨ឆ្នាំ លោក​មា​នកូន​ពីរនាក់​ក្នុង​បន្ទុក​។ កាសែត​បារាំង​មួយ​ចំនួន រាយការណ៍ថា លោក ហ្សាតហាវ បាន​ចូល​ បណ្ឌិត្យ​សភានគរ​បាល​ជាតិ​ឥណ្ឌា នៅ​ចុង​ទសវត្សរ៍​១៩៨០ ហើយ​នៅ​ដើម​ឆ្នាំ​១៩៩១ លោកក៏បានត្រូវ ​កងទ័ព​ជើង​ទឹក​ឥណ្ឌា ​​ជ្រើស​រើស​ឱ្យ​​ចូល​បម្រើ​ការងារ ជា​វិស្វករ​។ ក្រោយ​មកទៀត លោក​ក៏ស្រាប់​តែ​ទៅ​បង្កើតក្រុមហ៊ុន​មួយ រកស៊ី​នៅ​ប្រទេស​អ៊ីរ៉ង។​

ខណៈពេល​ចំណង​ទូត​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថានមិនសូវមាំ​ល្អ គឺ​ខែ​មេសា​ឆ្នាំ​២០១៦ អាជ្ញាធរ​​ប៉ាគីស្ថាន​ បាន​ចាប់​ឃាត់​ខ្លួន​លោក ហ្សាតហាវ នៅ​ភាគនីរតី​នៃ​ផ្ទៃប្រទេស ហើយ​​បាន​ចោទប្រកាន់​រូបលោក​ថា​បាន​ធ្វើការ​ជា​ចារបុរស​ឥណ្ឌា និងលួ​ច​ស៊ើប​ការ​សម្ងាត់​ពី​ប៉ាគីស្ថាន​ទៅ​ឱ្យ​ឥណ្ឌា ហើយ​ក៏ត្រូវ​តុលារ​ការ​សឹក​ប៉ាគីស្ថាន​កាត់ទោស​ប្រហារ​ជីវិត​ នៅ​ខែមេសា​ ឆ្នាំ​២០១៧​។ ប៉ុន្តែ​ឥណ្ឌាមិន​សុខចិត្ត ក៏ប្តឹង។ ហើយ​​នៅទីបំផុត សាលាជម្រះក្តី​យុត្តិធម៌​អន្តរជាតិ បញ្ជា​ឱ្យ​ប៉ាគីស្ថាន​ពិនិត្យ​ឡើងវិញ​ចំពោះសេចក្តី​​​សម្រេច​របស់តុលាការសឹក ហើយ​ប្រធាន​ចៅក្រមអន្តជាតិ ក៏​បាន​សម្រេច​​ឱ្យ​ភាគី​ប៉ាគីស្ថាន​ ពន្យារ​ពេល ​ឬព្យួរចោលតែម្តង​នូវ​​ការ​សម្រេច​កាត់ទោស​ប្រហារជីវិត​នោះ​។

ក្រៅពីនេះ តុលាការ​អន្តរជាតិ​ ក៏​យល់ឃើញថា ប៉ាគីស្ថាន​ រំលោភ​លើ​សន្ធិសញ្ញា​ក្រុង​វីយ៉ែន ស្តីពី​ទំនាក់ទំនង​ការទូត ហើយចៅក្រម​​ស្នើឱ្យ​ប៉ាគី​ស្ថាន​ចាប់​ផ្តើម​ចរចា​ជាមួយ​ឥណ្ឌា​ឡើងវិញ។​​ ​ឥណ្ឌា បាន​សារទ​ចំពោះ​ការ​សម្រេច​ដូច្នេះ ហើយ​ឥណ្ឌា​យល់ថា ពលរដ្ឋ​របស់ខ្លួន គួរតែ​ត្រូវ​បាន​ការទទួល​ការពារ​ដោយ​ស្ថានទូតឥណ្ឌា និង​ទទួល​បាន​សិទ្ធិ​មាន​មេធាវី​ការពារក្តី​​ជាដើម។​

គួរ​កត់​សម្គា​ល់​ផងថា ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ខាងលើ​នេះ គឺគ្មាន​ផ្តល់​សិទ្ធឱ្យ​ប្តឹង​ឧទ្ធរណ៍​នោះទេ។​ ពោលគឺជា​សេចក្តី​សម្រេច​​បិទផ្លូវតវ៉ា។ ​បើទោះបី​ជា​សេចក្តី​សម្រេច​នេះ មាន​លក្ខខណ្ឌ​ចាប់​បង្ខំ​ឱ្យ​អនុវត្ត ក៏ពិតមែន ​ក៏ប៉ុន្តែ​តុលាការ​គ្មាន​មធ្យោបាយ​បង្ខំ​ឱ្យ​ភាគី​នីមួយៗ​អនុវត្ត​នោះឡើយ​៕​  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ