អានតួអត្ថបទ
ថៃ

តុលាការធម្មនុញ្ញ​ថៃ​សំរេចថា​មិន​រំលាយ​គណបក្ស​ភឿថៃ​​ពី​ឆាក​នយោបាយ​ទេ​

នៅថ្ងៃ​ពុធនេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ចេញ​សេចក្តី​សំរេច​ថា​ មិន​រំលាយ​គណបក្ស​ភឿថៃ ដែល​កំពុង​កាន់អំណាច​​ក្នុង​ប្រទេស​បច្ចុប្បន្ន​នេះ ចេញ​ពីឆាកនយោបាយ​ ទៅតាម​សំណូមពរ​របស់​បក្ស​ប្រឆាំង​នោះទេ។ ការសំរេច​របស់​តុលាការ​ធម្មនុញ្ញ​ បាន​ធ្វើអោយ​ថៃ​ចៀសផុត​ពី​ស្ថានភាព​ច្របូកច្របល់​ដែល​អាច​បង្ក​ដោយ​ក្រុមបាតុករ​គាំទ្រ​រដ្ឋាភិបាល។

សកម្មជន​អាវក្រហម គាំទ្រ​រដ្ឋាភិបាល​ថៃ នៅ​ពហុកីឡាជាតិ​ ក្នុង​ក្រុង​បាងកក ថ្ងៃ​ពុធ ២០វិច្ឆិកា ឆ្នាំ២០១៣
សកម្មជន​អាវក្រហម គាំទ្រ​រដ្ឋាភិបាល​ថៃ នៅ​ពហុកីឡាជាតិ​ ក្នុង​ក្រុង​បាងកក ថ្ងៃ​ពុធ ២០វិច្ឆិកា ឆ្នាំ២០១៣ REUTERS/Kerek Wongsa
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ពុធនេះ តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ចេញ​សេចក្តី​សំរេច​ថា​ មិន​រំលាយ​គណបក្ស​ភឿថៃ ដែល​កំពុង​កាន់អំណាច​​ក្នុង​ប្រទេស​បច្ចុប្បន្ន​នេះ ចេញ​ពីឆាកនយោបាយ ទៅតាម​សំណូមពរ​របស់​បក្ស​ប្រឆាំង​នោះទេ។

សកម្មជន​​បក្សប្រឆាំង​ ដែល​បាន​ធ្វើបាតុកម្ម​​​​​ប្រឆាំង​រដ្ឋាភិបាល​លោកស្រី យីងឡាក់ បីសប្តាហ៍​មកហើយនោះ ហាក់បាន​យល់ស្រប​តាមការសំរេច​របស់​តុលាការ​ធម្មនុញ្ញ ព្រោះថា​ តុលាការ​​បាន​ប្រកាន់​យកផ្លូវកណ្តាល​ក្នុង​ការ​សំរេច​នេះ។ ពោលគឺ​ តុលាការ​រិះគន់​បរិហារ​ថា ការ​ដែល​គណបក្ស​ភឿថៃ​បាន​ព្យាយាម​ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដែល​បានអនុម័ត​ក្រោយ​រដ្ឋប្រហារ ​ទំលាក់​អតីតនាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន ក្នុ​ង​ឆ្នាំ​២០០៦ គឺ​ជា​ទង្វើ​មិនស្រប​ច្បាប់​នោះទេ។ ប៉ុន្តែ​ ទង្វើ​នេះ​មិនអាច​អោយ​តុលាការ​​​សំរេច​រហូត​ដល់​ថ្នាក់ថា ​ត្រូវ​តែ​រំលាយ​គណបក្ស​ភឿថៃ​នោះទេ។

នៅថ្ងៃ​ពុធនេះ ថៃ​បាន​ដាក់​​ពង្រាយ​​ប៉ូលិស​​​ប្រមាណ​មួយម៉ឺននាក់​ នៅ​ក្រុងបាងកក ខ្លាច​មាន​ឧប្បដិហេតុណាមួយ​កើតឡើង។ រដ្ឋាភិបាល​ថៃ​ខ្លាច​មានភាពច្របូកច្របល់​ប្រសិន​តុលាការ​សំរេច​ថា រំលាយ​បក្សកាន់អំណាច។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ សកម្មជន​គាំទ្រ​​​រដ្ឋាភិបាល​បានជួបជុំគ្នា​សន្ធឹកសន្ធាប់​ នៅ​ស្តាត​មួយកន្លែង​ក្នុង​ក្រុងបាងកក។ ម្សិលមិញ​នេះដែរ សកម្មជន​គាំទ្រ​បក្ស​ប្រឆាំង​ក៏​នៅតែបន្ត​បាតុកម្ម​ទាមទារ​អោយ​ទំលាក់​រដ្ឋាភិបាល​ផងដែរ។

គួររំលឹកថា តុលាការ​ធម្មនុញ្ញ​​ធ្លាប់​បាន​បញ្ជា​អោយ​រំលាយ​បក្ស​កាន់អំណាច​ PPP ថៃ​កាលពី​ចុងឆ្នាំ​២០០៨ ម្តង​រួចហើយ ព្រោះថា​បក្ស​កាន់អំណាច​នេះ​​បានធ្វើការកេង​បន្លំ​ក្នុង​ការ បោះឆ្នោត​សភា​ឆ្នាំ​២០០៧។ បក្ស​កាន់អំណាច​ PPP គឺ​ជា​បុព្វបុរស​របស់​បក្សភឿថៃ​ដែល​កំពុង​កាន់អំណាច​បច្ចុប្បន្ន​នេះឯង។ នៅ​ចុងឆ្នាំ​២០០៨ តុលាការ​ធម្មនុញ្ញ ក៏បាន​ហាមឃាត់​មិនអោយ​នាយករដ្ឋមន្ត្រី​ សុមឆៃ វុងសាវ៉ាត ធ្វើសកម្មភាព​នយោបាយ​រយៈពេល​៥ឆ្នាំ​ផងដែរ។ យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន គណបក្ស​នយោបាយ​មួយអាច​នឹង​ត្រូវ​រំលាយ​ចោល ប្រសិន​បើ​បក្ស​នេះ​​​​បង្កភាព​មិនប្រក្រតី​ក្នុង​ការ​បោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ