អានតួអត្ថបទ
រុស្ស៊ី

ពិព័រណ៍​អាកាសយាន​អន្តរជាតិ​រុស្ស៊ី លើក​ទី​១០

ពិព័រណ៍​ក្រោម​ឈ្មោះ​ថា “ MAKS-ឆ្នាំ២០១១ “ ដែល​បើក​ការងារ​ខ្លួន ថ្ងៃ​អង្គារ ទី​១៦ សីហា នៅឯ​មហាព្រលាន​យន្តហោះ នៃទីក្រុង Joukovski ចម្ងាយ ៣៣គ.ម.អាគ្នេយ៍ ពី​រដ្ឋធានី​ម៉ូស្គូ ប្រព្រឹត្ត​ទៅ២​ឆ្នាំម្តង តាំង​ពី​ឆ្នាំ ១៩៩៣មក បាន​ន័យ​ថា ក្នុង​ប្រទេស​រុស្ស៊ី​សម័យថ្មី​ទៅហើយ។ ទោះបី​ពិព័រណ៍​នេះ មិនទាន់​ចំណាស់​វ័យ ដូច​ពិព័រណ៍​នៅ Le Bourget ប្រទេស​បារាំង និង​នៅ Farnborough ប្រទេស​អង់គ្លេសក្តី ក៏ពីមួយលើក ទៅមួយ​លើក វាមាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំងឡើង។

យន្តហោះ​ប៊ូអ៊ីង​របស់​រុស្ស៊ី​ដែល​ចួលរួម​ក្នុង​ពិព័រណ៍ MAKS -2011​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី​២១​សីហា ២០១១
យន្តហោះ​ប៊ូអ៊ីង​របស់​រុស្ស៊ី​ដែល​ចួលរួម​ក្នុង​ពិព័រណ៍ MAKS -2011​ចាប់ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី​២១​សីហា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

សឲ្យ​ឃើញ​ពីការកើន​ឡើង​នៃ​ប្រជាប្រិយភាពនេះ គឺ​មាន​ការចូលរួម​ក្នុង​ពិព័រណ៍ ដល់​ទៅ ៨៤២ក្រុមហ៊ុន ដែលនាំមុខគេ ក្នុងលោក ខាង​ផលិត​អាកាសយាន មកពី ៤០ប្រទេស បាន​ន័យ​ថា ក្នុង​ចំនួន ១៤% ច្រើនជាង ក្នុង​ពិព័រណ៍ ២ឆ្នាំមុន ដោយមាន​ការចូលរួម ត្រឹម ៧៣៥​ក្រុមហ៊ុន​មកពី ៣៤ប្រទេស។

ក្រុមហ៊ុន​រុស្ស៊ី និង​បរទេស ដាក់តាំង​បង្ហាញ ក្នុង​ពិព័រណ័ លើកនេះ គឺ យន្តហោះ និង​ឧទ្ធម្ភាគចក្រ ទំនើបៗ ចំនួន ២៤១គ្រឿង ពីក្នុងនោះ ៩១គ្រឿង នឹង​បំពេញ​ជារឿយៗ ការហោះហើរ បញ្ចេញ រាងយ៉ាង​សំញែង ជូន​ទស្សនិកជន​មើលកំសាន្ត។ ពិតជា​សម្រាប់​ធ្វើការ​ហោះហើរ​បែបនេះ ដែល​ពិព័រណ៍អាកាសយាន​អន្តរជាតិ MAKS តែង​ប្រព្រឹត្ត​ទៅ គឺនៅ ខែសីហា ជា​ខែដែល នៅរុស្ស៊ី សម្បូណ៍ ទៅដោយ​មេឃបើកថ្ងៃ សម្រាប់​យន្តហោះ ហោះ​បង្ហាញ​ពី​គុណសម្បត្តិ​ខ្លួន។ ហើយ​មួយលើកៗ វា​ប្រព្រឹត្ត ទៅ៦ ថ្ងៃ​ជានិច្ច។

នឹង​ហោះ​បញ្ចេញ​រាងខ្លួន គឺ​ទាំង​យន្តហោះ​ដឹក​អ្នកដំណើរ ដ៏​ធំ​បំផុត របស់​ក្រុមហ៊ុន Airbus អឺរ៉ុប ហៅថា A-380 ផ្ទុក​អ្នកដំណើរ​បាន​ពី ៤០០ ដល់៨០០នាក់ និង​គូប្រជែង​របស់​វា មក​ពី​ស.រ.អា. ជា​យន្តហោះ Boeing-787 ហៅ​ថា Dreamliner អាច​ចំណុះ​អ្នកដំណើរ​ដល់ ៣៣០​នាក់ ហើយ ដែល​ត្រូវ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot បាន​បញ្ជា​ទិញ​វា ចំនួន ២២​គ្រឿង សម្រាប់​តម្រូវការ​ខ្លួន។

ក្នុង​ពិព័រណ៍​នេះ រុស្ស៊ី​ដាក់តាំង​បង្ហាញ គឺ​យន្តហោះ​ស៊ីវិល​ស្រករថ្មី Sukhoi Superjet-100 យន្តហោះ​ចំម្បាំង​ស្រករ​ថ្មី បែប​យ៉ាង​អាធុន Sukhoi-35 , Mig-35 , Sukhoi-32 , ឧទ្ធម្ភាគចក្រ សម្រាប់​វាយប្រហារ​ពេលយប់ ធុន Ka-52 ឧទ្ធម្ភាគចក្រ​យោធា​ដឹកជញ្ជូន​ធុនធ្ងន់ Mi-171 ព្រមទាំង ប្រព័ន្ធ​ការពារ​ដែន​អាកាស ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​បែបយ៉ាង S-400។

ជា​លទ្ធផល​នៃ​ការងារ​ពិព័រណ៍ “MAKS-ឆ្នាំ២០១១“ ដែល​នឹង​ពន្យារ ទៅដល់ ថ្ងៃអាទិត្យ ទី២១​សីហា រុស្ស៊ី​សង្ឃឹម​ចុះ​កុងត្រា​លក់​ផលិតផល​ខ្លួន ក្នុង​តម្លៃ​ទឹកប្រាក់​មិនតិចជាង កាលពី​២ឆ្នាំមុន​ឡើយ គឺ​ជាង ១០.ពាន់​លាន​ដុល្លារ​អាមេរិក។

បើលើកមុន មានទស្សនិកជន ៥៥ម៉ឺននាក់ នោះ​លើក​នេះ វានឹង​ឡើង​ដល់ជាង ៦០ម៉ឺន​នាក់។ សម្រាប់​ធានា​សន្តិសុខ​ដល់​ពិព័រណ៍ អាជ្ញាធរ​រុស្ស៊ី ពង្រាយ​ប៉ូលិស ជាង ៤.ម៉ឺននាក់ ឲ្យ​ប្រចាំការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ