អានតួអត្ថបទ
អាស៊ាន

ជំនួបកំពូល​អាស៊ាន៖​ អង្គការ​ក្រៅរដ្ឋាភិបាល​បារម្ភ​ពី​ការបាត់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ឡាវ​ សម្បត្តិ សំផុន​

នៅថ្ងៃសុក្រ​ និង​ថ្ងៃសៅរ៍​នេះ ប្រមុខដឹកនាំ​នៃ​បណ្តា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​ថា​អាស៊ាន​នោះ​ បាន​ជួបជុំគ្នា​ ​នៅ​ក្រុងតូក្យូ ដើម្បី​ពិភាក្សាគ្នា​​អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​​និង​សន្តិសុខ។ ឆ្លៀតក្នុង​ឱកាស​​ជំនួប​កំពូល​អាស៊ាន​នេះ ​​​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​បានទាក់ទាញ​ចំណាប់អារម្មណ៍​របស់​មេដឹកនាំ​ប្រទេស​អាស៊ាន អោយ​​យក​ចិត្ត​ទុកដាក់​​​​លើ​​​បញ្ហា​សិទ្ធិមនុស្ស​ នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ពិសេស​ករណី​​​សកម្មជន​សិទ្ធិមនុស្ស​ សម្បត្តិ សំផុន នៅ​ប្រទស​ឡាវ ដែល​បាន​បាត់ខ្លួន​មួយឆ្នាំ​មកហើយ​នោះ។

បណ្តា​ថ្នាក់ដឹកនាំ​បណ្តាប្រទេស​អាស៊ាន ជុំគ្នា​នៅ​ក្រុងតូក្យូ ថ្ងៃសុក្រ ១៣ធ្នូ ឆ្នាំ២០១៣។
បណ្តា​ថ្នាក់ដឹកនាំ​បណ្តាប្រទេស​អាស៊ាន ជុំគ្នា​នៅ​ក្រុងតូក្យូ ថ្ងៃសុក្រ ១៣ធ្នូ ឆ្នាំ២០១៣។ REUTERS/Shizuo Kambayashi/Pool
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃសុក្រ​ម្សិលមិញ និង​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ នៅ​ក្រុងតូក្យូ ប្រទេស​ជប៉ុន ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​បានជួបពិភាក្សាគ្នា​ពីកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​សន្តិសុខ។ ឆ្លៀត​​ក្នុង​ឱកាស​នេះ ​​​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន​បានទាក់ទាញ​ចំណាប់អារម្មណ៍​​​មេដឹកនាំ​ប្រទេស​អាស៊ាន អោយ​​យក​ចិត្ត​ទុកដាក់​​​​លើ​​​បញ្ហា​សិទ្ធិមនុស្ស​ នៅ​ក្នុង​បណ្តា​ប្រទេស​សមាជិក​អាស៊ាននានា​ពិសេស​ករណី​របស់​សកម្មជន​សិទ្ធិមនុស្ស​ សម្បត្តិ សំផុន នៅ​ប្រទស​ឡាវ ដែល​បានបាត់ខ្លួន​មួយឆ្នាំ​មកហើយ​នោះ។

លិខិត​​រួមមួយ​ទាក់ទង​នឹង​ប្រធានបទសិទ្ធិមនុស្ស​​គួរអោយ​ព្រួយបារម្ភ​ ត្រូវ​បាន​ដាក់​ទៅ​នាយករដ្ឋមន្ត្រី​​ជប៉ុន ស្ហ៊ីនហ្សូ អាបេ ដែល​ជា​ម្ចាស់​ផ្ទះរៀបចំ​ជំនួបកំពូលអាស៊ាន រយៈ​ពេល​ថ្ងៃនេះ។

គួររំលឹកថា លោក​សម្បត្តិ​ សំផុន ជាសកម្មជន​​សិទ្ធិមនុស្ស​ក្នុង​សង្គមស៊ីវិល​ឡាវ។ លោក​ធ្លាប់​​បាន​ធ្វើ​​សកម្មភាព​ជួយជនក្រីក្រ កសិករ ក្នុង​ប្រទេស​ឡាវ។ គេ​បានឃើញ​លោក សម្បត្តិ សំផុន​ ចុងក្រោយ​បង្អស់ នៅ​ថ្ងៃ១៥ធ្នូ ឆ្នាំ២០១២ នៅ​មុខ​ស្នងការ​ប៉ូលិស​ទីក្រុង​វៀងចន្ទ។ ក្នុង​​រូបភាព​វីដេអូ​​​​ គេបានឃើញ​​​លោក ត្រូវបាន​គេ​ចាប់ខ្លួន ហើយ​គេ​ក៏ឃើញ​មាន​វត្តមាន​ប៉ូលិស​ច្រើនរូប នៅ​ក្នុង​រូបភាពវីដេអូ​ផងដែរ។ ប៉ុន្តែ​រដ្ឋាភិបាល​ឡាវ​បាន​បដិសេធ​​ ថា​ខ្លួន​មិនមែន​ជាដើម​ចម​នៃ​ការបាត់ខ្លួន​​របស់​សកម្មជន​សិទ្ធិមនុស្ស​នេះឡើយ។

សំរាប់លោកស្រី ហ្សឺណឺវីយ៉ែវ ហ្ការីហ្កូស ជា​ប្រធានអង្គការ​ Amnesty International France ករណី​​លោក​សម្បត្តិ សំផុន ស​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​នៅឡាវ និង​ការខ្វះ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិយោបល់។ អង្គការ​ Amnesty International France គិតថា រដ្ឋាភិបាល​ឡាវ​មាន​ការទទួលខុសត្រូវ​ផ្ទាល់​ចំពោះ​វិធានការ​ស្វែង​រក​រូបលោក​សម្បត្តិ សំផុន ហើយ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ដើម្បី​ចាប់​ខ្លួន​ជនល្មើសនានា​ដែល​បាន​ចាប់​លោកទៅ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ