អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

នយោបាយ​​​ក្តៅ​​គគុក​ផ្ទៃ​​ក្នុង​ថៃ​​​នឹង​​​មាន​​​ផល​​ប៉ះ​ពាល់​​ដល់​​​កម្ពុជា​ ​​​ប្រសិន​​​​​រដ្ឋាភិបាល​ស្រប​​ច្បាប់​​​​​ថៃ​​បច្ចុប្បន្ន​​​ត្រូវ​​ផ្តួល​​​រំលំ​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចលាចល​នយោបាយ​នៅ​ប្រទេស​ថៃ​ដែល​ដឹកនាំ​ដោយ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល ​បានទាមទារ​ឲ្យ​រំលាយ​សភា និង​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង ឬ​ក៏​ជា​ការ​ប្រឆាំងនឹង​របប​ដែល​និយម​ថាក់​ស៊ីន។ ព្រឹត្តិការណ៍​នយោបាយ​ដ៏​ក្តៅ​គគុក​នៅ​ប្រទេស​ថៃ​នា​ពេលនេះ បាន​ធ្វើ​ឲ្យ​សាធារណជន​នានា​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​វិភាគ​ថា វា​នឹង​ជះ​ឥទ្ធិពល​ដល់​ប្រទេស​កម្ពុជា​នៅ​ពេល​ខាងមុខ ​តាមរយៈ​ប្រធានបទ​ប្រាសាទ​ព្រះវិហារ។ ក៏​ប៉ុន្តែ ​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល យល់​ថា ​វា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​ជា​កាតព្វកិច្ច​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ការ​គោរព​សាលដីការ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ទី​ក្រុង​ឡាអេ។

ចលនា​បាតុកម្ម នៅ​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃទី ២៦ វិច្ឆិកា ២០១៣។
ចលនា​បាតុកម្ម នៅ​ក្នុង​ប្រទេស​ថៃ នៅ​ថ្ងៃទី ២៦ វិច្ឆិកា ២០១៣។ REUTERS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ