អានតួអត្ថបទ
ថៃ

យីងឡាក់​បាន​​រួច​ខ្លួន​​មួយ​​រយៈពេល​ពី​រឿង​ក្តីក្តាំ​តុលាការ​​

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ លោកស្រី​អតីត​នាយក​រដ្ឋមន្ត្រីថៃ​យីងឡាក់​ដែល​អស់​អំណាច​ដោយ​សារ​រដ្ឋប្រហារ​យោធា​ថៃ​នៅ​ខែ​ឧសភា​មុន​នេះ បាន​រួចខ្លួន​មួយ​រយៈពេល​ពី​រឿង​ក្តីក្តាំ​របស់​​តុលាការ​។ រឿង​ក្តីកាំ្ត ព្រោះតែ​លោកស្រី​យីងឡាក់ ត្រូវ​បាន​ពួក​អ្នក​ប្រឆាំង លោកស្រី ចោទ​​ថា ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​មួយចំនួន។ ម្សិលមិញ​នេះ ព្រះរាជ​អាជ្ញាថៃ បាន​​អះអាង​បញ្ជាក់​នៅ​មុខ​ក្រុមអ្នកកាសែតថា តុលាការ នៅ​ពុំ​មាន​ភ័ស្តុតាង​ជាក់​ស្តែង​ណា​មួយ​នៅឡើយទេ​ ដើម្បី​អាចចោទប្រកាន់លោកស្រីយីងឡាក់នោះ។

លោកស្រីយីងឡាក់អតីនាយករដ្ឋមន្រ្តីថៃ.
លោកស្រីយីងឡាក់អតីនាយករដ្ឋមន្រ្តីថៃ. REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅរយៈ​ពេល​ប៉ុន្មាន​ខែ​មុន​នេះ​ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ បាន​បញ្ជូន​សំណុំរឿង​ក្តីកាំ្ត​​ខាង​លើ​នេះ​ទៅ​កាន់​ព្រះរាជអាជ្ញា​ដោយ​​ទាមទារ​ឲ្យ​ធ្វើការចោទ​ប្រកាន់​លើ​រូប​លោកស្រី​ យីងឡាក់​ ពី​បទ​ធ្វេសប្រហែស​នៅ​ក្នុង​សំណុំរឿង រដ្ឋ​ទិញ​ស្រូវ​ដើម្បី​ជួយ​ប្រជា​កសិករ​។ ការ​ធ្វេស​ប្រហែស​នេះ ជា​អំពើ​ពុករលួយ​មួយ​-នេះ​បើយោង​តាម​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ។

 
គួរ​រំលឹក​ថា ប្រព័ន្ធ​តុលាការ​ថៃ ក៏​ដូច​ជា ឥស្សរជន​នយោបាយ​ដែល​ធ្លាប់តែ​​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​ មាន​ដូច​ជា​ពួក​យោធា​ជាដើម ត្រូវ​បាន​គេ​សង្ស័យ​ថា “ ប្រកាន់​បក្ស​ពួក​និង​កាន់​ជើង​តែ​ខាង​ពួក​អ្នក​ប្រឆាំង​ត្រកូល​ស្ហីណាវ៉ាត្រា ដើម្បី​រារាំង​កុំ​ឲ្យ​ត្រកូល​នេះ​ អាច​វិល​មក​កាន់​អំណាច​បាន​វិញ។

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​វាយ​តម្លៃថា” លោកស្រី​យីងឡាក់​មិនព្រម​អើពើ​អ្វី​សោះ ចំពោះ​សេចក្តីព្រមាន​ នៅ​ជុំវិញ​បញ្ហា​ពុករលួយ​ដែល​ជាប់​ទាក់ទង​នឹង​នយោបាយ​​ទិញ​ស្រូវ​ពី​ប្រជាជន។​
 

កម្មវិធី​ជួយ​ឧបត្ថម្ភ​ប្រជាកសិករ​ដ៏​ចម្រូង​ចម្រាស​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទិញ​ស្រូវ​ពី​ប្រជាជន​ក្នុង​តម្លៃ​ដ៏​ខ្ពស់​រហូត​ដល់​ថ្លៃ​លើស​៥០% ពី​តម្លៃ​នៅ​លើ​ទីផ្សារ។​ដូច្នេះហើយ បាន​ជា​ពួក​អ្នក​ប្រឆាំង​លោកស្រី​យីងឡាក់​ បាន​ចោទ ថា​នយោយបាយ​ទិញ​ស្រូវ​នេះ ជំរុញ​ឲ្យ​មាន​អំពើ​ពុករលួយពេញទំហឹង។ មិនតែប៉ុណ្ណោះ វា​ក៏​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ​ដល់​ថវិការរដ្ឋ​ ហើយ​ម៉្យាង ស្រូវ​អង្ករ​ក៏​លក់​មិន​ដាច់​នៅ​សល់​ហូរហៀរ​គរ​ដូច​ភ្នំ៕​​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ