អានតួអត្ថបទ
កម្ពុជា-ថៃ

ជនជាតិ​ខ្មែរ​៣នាក់​បាន​ស្លាប់​ដោយសារ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់

ពលរដ្ឋខ្មែរ​​៣​នាក់​បាន​ស្លាប់​នៅ និង​កន្លែង និង​ទាហាន​ឈុតខ្មៅ​ថៃ​៥​នាក់​បាន​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​ផ្ទុះអាវុធមួយ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤ និង​៣០​នាទីរ​សៀល​ ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ចំណុច​ព្រំដែនកម្ពុជាថៃ ក្នុងស្រុក​សំឡូត ខេត្តបាត់​ដំបង។

ផ្សាយពាណិជ្ជកម្ម

ការផ្ទុះអាវុធ​បានកើតឡើងខណៈពេល​ទាហាន​ឈុតខ្មៅ​ថៃដើរល្បាត​តាម​ព្រំដែន ហើយបាន​​ជួបប្រទះ​ជនជាតិ​ខ្មែរ​៥​នាក់ មាន​អាវុធ​អាកា​មួយ​ដើម កំពុង​លួច​កាប់​ឈើ​គ្រញូង។​ ​ប្រភព​ពី​មន្ត្រីទំនាក់ទំនងព្រំដែន កម្ពុជា​-​ថៃ បាន​ឲ្យដឹងថា សព​ជនជាតិខ្មែរ​៣​នាក់​ដែល​ស្លាប់​នោះ ត្រូវបាន​​បញ្ជូនមក​ដល់ទឹកដីកម្ពុជាហើយ​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១២​នេះ។​

ប្រភពឲ្យដឹងទៀតថា ពលរដ្ឋខ្មែរ​៥​នាក់​ស្លៀកពាក់​ស៊ីវិល ប្រដាប់ដោយកាំភ្លើង​អាកា​មួយ​ដើម បាន​ចូលទៅ​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​​ថៃ ហើយបានជួប​នឹងកម្លាំង​ទាហាន​ឈុត​ខ្មៅ​ថៃ ដែល​ដើរល្បាត​តាម​ព្រំដែន​បណ្តាល​ឲ្យ​ផ្ទុះអាវុធ​ដាក់គ្នា​ទៅវិញ ទៅមក។ ការផ្ទុះអាវុធ​មួយប្រាវ​នេះ បណ្ដាល​ឲ្យ​ជនជាតិខ្មែរ​៣​នាក់​ស្លាប់​នៅនឹងកន្លែង និង​២​នាក់​ទៀត​បាន​រត់​រួច​ខ្លួន​។ ចំណែកឯ​ភាគី​ទាហាន​ឈុតខ្មៅ​ថៃ​បាន​រងរបួស​ធ្ងន់ធ្ងរ​៥​នាក់​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ